ឆ្នាំ ២០២៣
ទំនាក់ទំនង
ខែ កញ្ញា ឆ្នាំ ២០២៣


« ទំនាក់ទំនង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

ទំនាក់ទំនង

ស៊ីសេកេរ៉ូ ឃ្យូ

អាយុ ១៥ ឆ្នាំ មកពី អាហ្វ្រិក​ខាងត្បូង

រូបភាព
យុវនារី

រូបថត​ដោយ នេថាប្លឹង ទោលឡា

ខ្ញុំ​តែងតែ​អធិស្ឋាន​សូម​នូវ​ភាពជោគជ័យ និង​សុខុមាលភាព​ឲ្យ​គ្រួសារ​របស់​ខ្ញុំ ។ ប៉ុន្តែ​រឿង​មួយចំនួន​មិនទាន់​ដំណើរការ​តាម​របៀប​ដែល​ខ្ញុំសង្ឃឹម​ចង់បាន​នៅឡើយទេ ។ ខ្ញុំ​ចាប់ផ្ដើម​ឆ្ងល់ថា​តើ​ព្រះ​ឮ​ការអធិស្ឋាន​របស់​ខ្ញុំ​ដែរឬទេ ។ ពេល​ស្ថានភាព​របស់ខ្ញុំ​កាន់តែ​អាក្រក់​ទៅៗ ខ្ញុំ​បាន​អធិស្ឋាន​កាន់តែ​តិច​ទៅៗ​ផងដែរ ។ ខ្ញុំ​បាន​គិតថា « ហេតុអ្វី​ខ្ញុំ​គួរតែ​អធិស្ឋាន​នៅពេល​ខ្ញុំ​មិន​ទទួល​អារម្មណ៍​អ្វី​ផង​នោះ ? »

ប៉ុន្ដែ​មាន​ថ្ងៃមួយ​ខ្ញុំ​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​កំពុង​សង្ស័យដល់​ព្រះ ។ ព្រះអង្គ​តែងតែ​ជា​ព្រះវរបិតា​របស់ខ្ញុំ​នៅ​ស្ថានសួគ៌ ជា​ជំនួយ និង​កម្លាំង​ដ៏អស្ចារ្យ​បំផុត​របស់​ខ្ញុំ ។ ខ្ញុំ​ចាប់ផ្ដើម​យំ ។ នៅពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះវិញ​នៅថ្ងៃនោះ ខ្ញុំ​បាន​លុតជង្គង់​ចុះ អធិស្ឋាន​ពីព្រោះ​ខ្ញុំ​មាន​អារម្មណ៍ថា​បាត់បង់​ព្រះវិញ្ញាណ និង​សតិអារម្មណ៍ ។

បន្ទាប់ពី​បាន​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល កក់ក្ដៅ និង​សេចក្តីស្រឡាញ់។ ខ្ញុំ​ដឹងថា​ព្រះអង្គ​គង់នៅ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​ដឹងថា​ព្រះវរបិតាសួគ៌​ទតឃើញ​ការពុះពារ ហើយ​ឮ​ការស្រែកយំ​របស់​យើង ។ ចាប់តាំង​ពី​ថ្ងៃ​នោះមក ខ្ញុំ​ដឹងថា ទ្រង់​មាន​គម្រោងធំ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ—ផែនការ​ដែល​តម្រូវ​ទៅតាម​ពេលវេលា និង​ភាពអត់ធ្មត់​របស់​ខ្ញុំ ។