ឆ្នាំ ២០២៣
តើ​ខ្ញុំ​អាច​ធ្វើអ្វី​បានខ្លះ ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនមាន​បទពិសោធន៍​ខាងវិញ្ញាណ ?
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​ខ្លះ ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនមាន​បទពិសោធន៍​ខាងវិញ្ញាណ ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​ខ្លះ​ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនមាន​បទពិសោធន៍​ខាងវិញ្ញាណ ? »

សញ្ជឹងគិត សរសេរ និង​នឹកគិត

រូបភាព
យុវនារី

« បន្ទាប់​ពីធ្វើការ​ពេញមួយថ្ងៃ ខ្ញុំ​ចំណាយ​ពេល​ដើម្បី​សញ្ជឹងគិត និង​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ខ្ញុំ​អំពី​បទពិសោធន៍​ខាងវិញ្ញាណ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​នោះ​​ ហើយ​នឹកគិត​អំពី​បទពិសោធន៍​ទាំងនោះ ។ កាល​ណា​ខ្ញុំ​ធ្វើ​បែប​នេះ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត ។ វា​ក៏​រំឭក​ខ្ញុំ​ឲ្យ​ស្វែងរក​បទពិសោធន៍​ខាងវិញ្ញាណ​ជារៀង​រាល់ថ្ងៃ​ផងដែរ » ។

គីអាណា ជី អាយុ ១៦​​ ឆ្នាំ ហ្សាមបូអាំងហ្គា ភាគខាងជើង ប្រទេស ហ្វីលីពីន

សូម​ព្រះ

រូបភាព
យុវជន​ម្នាក់

« ការបន្ត​អាន​ព្រះគម្ពីរ​របស់​បងប្អូន និង​ការអធិស្ឋាន​រៀងរាល់ថ្ងៃ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ដល់​ព្រះ​ថា​បងប្អូន​ចង់​មាន​បទពិសោធន៍​ខាងវិញ្ញាណ ។ ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​ថា​បងប្អូន​មិនមាន​បទពិសោធន៍​ខាងវិញ្ញាណ​ទេ ចូរ​សូម​ដល់​ព្រះ​ដោយចិត្ត​ស្មោះសរ​ឲ្យ​ជួយ​បងប្អូន​កត់សម្គាល់​បទពិសោធន៍​ទាំងនោះ ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​នឹង​ឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​របស់​បងប្អូន​នៅ​ពេល​ដែល​បងប្អូន​ព្យាយាម​ធ្វើ​ចំណែក​របស់​បងប្អូន » ។

អេលីយ៉ា ស៊ី អាយុ​ ​១៥​ ​ឆ្នាំ​ ​រដ្ឋ​យូថាហ៍​ស. ស.រ.អ.

ចូរ​អត់ធ្មត់

រូបភាព
យុវនារី

« ចូរ​អត់ធ្មត់ ។ បទ​ពិសោធន៍​របស់​បងប្អូន​នឹង​មិន​ដូច​របស់​អ្នក​ដទៃ​ទេ » ។

អ៊ីសាបេឡា អេហ្វ អាយុ ១៦ ឆ្នាំ ទីក្រុង​សៅ​ប៉ូឡូ ប្រទេស ប្រេស៊ីល

រស់នៅ​តាមដំណឹងល្អ

រូបភាព
យុវនារី

« យើង​នឹង​ទទួល​បាន​បទពិសោធន៍​ខាងវិញ្ញាណ​ដោយការ​អាន​ព្រះគម្ពីរ ស្ដាប់​តាម​ពាក្យសំដី​របស់​ព្យាការី តម​អាហារ អធិស្ឋាន ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ និង​បម្រើ​ដល់​អ្នក​ដទៃ ។ ការណ៏​ទាំងនេះ​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះ​គ្រីស្ទ​ ​ហើយ​កាន់តែ​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខសាន្ត » ។

ណែលលី អ អាយុ ១៦ ឆ្នាំ ហ៊ីដាហ្គូ ប្រទេស ម៉ិកស៊ិក

សូម​យកចិត្ត​ទុកដាក់

រូបភាព
យុវនារី

« យើង​ត្រូវ​ចាំ​ជានិច្ច​ក្នុងការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​អាច​ទទួល​បាន​តាម​រយៈ​រឿង​តូចតាច​បំផុត ។ ទោះ​បី​ជា​តូច​ក៏​ដោយ ក៏​កិច្ចការ​ទាំងនោះអាច​បន្តរ​រហូតដល់​ភាព​អស់កល្ប​ជានិច្ច​បាន​ផងដែរ » ។

មើលីស្សា អេ អាយុ ១៤ ឆ្នាំ ប៉ារ៉ាអីបា ប្រទេស ប្រេស៊ីល