ឆ្នាំ ២០២៣
ពេល​​រាំ
ខែ កញ្ញា ឆ្នាំ ២០២៣


« ពេល​​រាំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា​ឆ្នាំ ២០២៣ ។

ពេល​ដើម្បី រាំ

យុវវ័យ​ទាំងនេះ​បាន​រកឃើញ​អំណរ​តាមរយៈ​ការយក​ឈ្នះ​លើ​ការភ័យខ្លាច និង​ចែករំលែក​ទេពកោសល្យ​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ ។

រូបភាព
យុវជន​ ​និង​យុវនារី​​កំពុង​រាំ

រូបថត​ដោយ គ្រីស្ទី​​ ផៅវិល

ក្មេង​អាយុ ១៤ ឆ្នាំ អេម៉ូអូណូ វ៉ាយ និង ចាក ស៊ី យ៉ាង​ហោច​ណាស់​មាន​រឿង​មួយ​ដូច​គ្នា ៖​ពួកគេ​ទាំងពីរ​បាន​សម្តែង​របាំ​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​នៃ​សន្និសីទ ដ.ក.យ.​នៅ​ក្នុង​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ។

ការរាំ​តែ​ម្យ៉ាង​នៅមុខ​យុវវ័យ​រាប់​ពាន់​នាក់​មិនមែន​ជា​ការងាយ​ស្រួល​ទេ​សម្រាប់​ពួកគេ ។ ប៉ុន្តែ​នៅពេល​ពួកគេ​ព្យាយាម​អភិវឌ្ឍ និង​ចែករំលែក​នូវ​ទេពកោសល្យ​របស់​ពួកគេ ពួកគេ​បាន​ទទួល​នូវ​វិវរណៈ និង​អាច​រីកចម្រើន​តាម​របៀប​ដែល​បាន​ជួយ​ពួកគេ​ ​« ឲ្យ​ប្រែ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កែប្រែ [ ខ្លួន​ពួកគេ ] មនុស្ស​ដទៃ និង​សូម្បី​តែ​ពិភពលោក​នេះ​ឲ្យ​កាន់តែ​ប្រសើរ »​( ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖​សៀវភៅ​មគ្គុទេ្ទសក៏​សម្រាប់​យុវវ័យ [ ២០១៩ ] ទំព័រ ១ ) ។

ការរាំ​បង្វិល​កង​ជាមួយ អេម៉ូ អូណូ

អេម៉ូ អូណូ ( eh-moh-oh-no ) បាន​សម្រេច​ចិត្ត​ចែក​រំលែក​ទេព​កោសល្យ​របស់​នាង ក្នុង​ការរាំ​បង្វិល​កង​ដែល​ជា​របាំ​មួយ​នៃ​វប្បធម៌​ជនជាតិ​ដើម​អាមេរិក​របស់​នាង ។ នាង​និយាយ​ថា​ ​« មិត្ត​ភក្តិ​ម្នាក់​របស់​ខ្ញុំ​ដែល​បាន​ទៅ​ ដ.ក.យ.​មុន​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​មាន​កម្ម​វិធី​បង្ហាញ​ទេព​កោសល្យ​នេះ​ហើយ​ថា​ខ្ញុំ​គួរ​តែ​សម្តែង » ។

« ខ្ញុំ​មាន​ការភ័យខ្លាច​បន្តិចបន្តួច ដូច្នេះហើយ​ខ្ញុំ​បាន​ព្យាយាម​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ហ្វូង​មនុស្ស​នោះ​ទេ » ។ ប៉ុន្តែ​វា​ពិបាក​​ធ្វើ​ណាស់ ! នាង​និយាយ​ថា​ ​« ខ្ញុំ​អាច​ឮ​មនុស្ស​គ្រប់​គ្នា​ស្រែកហ៊ោ​ពេញណឹង » ។ « ពួកគេ​ស្រែក​ខ្លាំង​ពេក​ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ស្តាប់ឮ តន្ត្រី​ដូច្នេះ​ខ្ញុំ​ស្ទើរតែ​រាំ​មិន​ត្រូវ​ភ្លេង ! »

អេម៉ូ អូណូ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​រាំ​បង្វិល​កង​ឲ្យ​កាន់​តែ​ល្អ ។ នាង​និយាយ​ថា​​ « ខ្ញុំ​ចំណាយ​ពេល​ច្រើន​ដើម្បី​រៀន​រាំ​របាំ​មួយ​នេះ » ។ ប៉ុន្តែ​នៅពេល​នាង​កាន់តែ​ហាត់ នោះ​នាង​កាន់តែ​ស្គាល់​សម្ថភាព​ខ្លួនឯង ។

រូបភាព
រូបថត​យុវនារី​ម្នាក់​ដែល​រាំ​របាំ​បែប​ជនជាតិ​ដើម​អាមេរិក

ទេពកោសល្យ​ក្នុង​ការ​និទានរឿង

របាំ​កង​បង្វិល​គឺ​ជា​ទម្រង់​មួយ​នៃ​ការនិទានរឿង​ផ្ទាល់​ខ្លួន​មួយ ។ « បងប្អូន​ចាប់​ផ្តើម​ជាមួយ​កង​មួយ​ដែល​វា​តំណាង​ឲ្យ​ការចាប់​ផ្តើម​របស់​បងប្អូន ហើយ​បន្ទាប់​មក​បងប្អូន​ដាក់​បន្ថែម​កង​ជាច្រើន​ទៀត​ដើម្បី​បង្ហាញ​រឿង​បន្ថែម​ទៀត​អំពី​ជីវិត​របស់​បងប្អូន ។ អេម៉ូ អូណូ និយាយថា នៅក្នុង​ការសម្តែង​របស់​ខ្ញុំ បងប្អូន​អាច​មើល​ឃើញ​មេអំបៅ ​ឥន្ទ្រី និង​ក្មេង​ឃ្វាលគោ » ។ « នៅពេល​ខ្ញុំ​និទាន​រឿង​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​ប្រាប់​ពី​រឿង​របស់​អ្នកទាំងឡាយ​ដែល​ខ្ញុំ​បាន​រៀន​ពី និង​បទ​ពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​មាន » ។

អេម៉ូ អូណូ មក​ពី​កុលសម្ព័ន្ធ​សាយអែន និង អារ៉ាប៉ាហូ នៃ​រដ្ឋ អូក្លាហូម៉ា ហើយ​ក៏​ជា​ហ្វូត ភេក ស៊ូ និង ​អាស៊ីននីបូអ៊ីន ផង​ដែរ ។ នាង​និយាយ​ថា ៖ « ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ថា​ខុស​ពី​មនុស្ស​គ្រប់គ្នា » ហើយ​ពេល​ខ្លះ « វា​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រណុក​ចិត្ត​សោះ » ។ ប៉ុន្តែ​ការ​រាំ​របាំ​កង​មាន​លក្ខណៈ​ជា​បុគ្គល ។ នាង​និយាយ​ថា អ្នក​រាំ​ម្នាក់ៗ​បង្កើត​ការរាំ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​ ​« នោះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ពិសេស និង​ផ្ទាល់​ខ្លួន​ចំពោះ​ខ្លួនឯង » ។

ទេពកោសល្យ​អាច​ពង្រឹង​បាន

អេម៉ូ អូណូ មាន​អារម្មណ៍​ជិត​ព្រះ​ពេល​នាង​អធិស្ឋាន អាន​ព្រះគម្ពីរ និង​ខិតខំ​ព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ នាង​ក៏​មាន​អារម្មណ៍​កាន់​តែ​ជិត​ព្រះ​នៅ​ពេល​ដែល​នាង​ព្យាយាម​កែ​លម្អ​ទេពកោសល្យ​របស់​នាង​ផងដែរ ។ « ពេល​ខ្ញុំ​ចាប់​យក​កង​របស់​ខ្ញុំ​មករាំ ខ្ញុំ​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ » ។ នាង​បាន​ផ្តល់​ការណែនាំ​ថា ៖ « ស្វែងរក​អ្វី​ដែល​បងប្អូន​ស្រឡាញ់ និង​ស្វែងរក​មនុស្ស​ល្អៗ​ដែល​នឹង​ជួយ​បងប្អូន ដើម្បី​បងប្អូន​អាច​ប្រើ​ទេពកោសល្យ​របស់​បងប្អូន​ដើម្បី​ពង្រឹង​ខ្លួនឯង និង​អ្នក​ដទៃ ។ ការបម្រើ​អ្នកដទៃ​អាច​ជួយ​បងប្អូន​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ផងដែរ » ។

របាំ​ប្រទេស​អៀរឡង់ ជាមួយ ចាក

ចាក មាន​ការភ័យ​ខ្លាំង​ណាស់​ក្នុង​ការសម្តែង​ទេពកោសល្យ​របស់​គាត់​ដែលជា របាំ​របស់​ប្រទេស​អៀរឡង់ នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​គ្នា​នៅ ដ.ក.យ. ។ « ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ខ្លាំង​មែនទែន ។ គាត់​និយាយថា ខ្លាច​ដូច នៅក្នុង​រណ្តៅ​ពស់​អ៊ីចឹង » ។ « ខ្ញុំ​បាន​និយាយ​ការអធិស្ឋាន​ខ្លីមួយ​ពីមុន​ពេល​ខ្ញុំ​ក្រោក​ឡើង​ទៅ​ទី​នោះ ។ ខ្ញុំ​នៅ​តែ​ភ័យ​ខ្លាច ប៉ុន្តែ​បន្ទាប់​មក​តន្ត្រី​ក៏​បាន​ចាប់ផ្តើម ។ ខ្ញុំ​ធ្វើ​ពុត​ថា​គ្មាន​នរណា​ម្នាក់​នៅ​ទី​នោះ​ទេ ។ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​រាំ » ។

ចាក បាន​លោត និង​រំកិល​ជើង​របស់​គាត់​តាម​របៀប​បែប​ប្រពៃណី​ប្រទេស​អៀរឡង់ ។ ប៉ុន្តែ​ដោយ​មើល​ឃើញ​មុខ​ដ៏​រីករាយ​របស់ ចាក មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​មិន​បាន​ដឹងថា​មានអ្វី​កើតឡើង​មុន​មកដល់​ចំណុច​នេះ​ទេ ។

រូបភាព
រូបថត​យុវជន​ដែល​ធ្វើ​ការ​រាំ​របាំ​ជនជាតិ​អៀរឡង់

ការអភិវឌ្ឍ​ទេពកោសល្យ​ដើម្បី​ជួយ​គ្រប់គ្រង​ភាពតានតឹង

ចាក​និយាយ​ថា ៖ « នៅឆ្នាំ ២០២០ ខ្ញុំ​ពិត​ជា​មាន​ភាព​តានតឹង​ខ្លាំងណាស់ ហើយ​ថែម​ទាំង​ចង់​ធ្វើ​ឃាត​ខ្លួនឯង​ទៀត​ផង » ។ « ខ្ញុំ​បាន​ចូល​មន្ទីរ​ពេទ្យ​សុខភាព​ផ្លូវ​ចិត្ត​រយៈពេល​១​ខែ ។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​មាន​ជំងឺ​រលាក​ខួរ​ក្បាល​ពី​កុមារ ហើយ​ក៏បាន​ដឹង​ថា​ខ្ញុំ​មាន​ជំងឺ​អូទីស្សឹម​ដែរ ។ វា​ពិតជា​ពិបាក​ខ្លាំងណាស់ » ។

នៅពេល ចាក បាន​ទទួល​ការ​ព្យាបាល​មួយ​រយៈ​សម្រាប់​​សុខភាព​ផ្លូវ​ចិត្ត​របស់​គាត់ នោះ​ម្តាយ​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ស្វែងរក​សកម្មភាព​ខាង​រាងកាយ​ដើម្បី​ជួយ​គាត់​គ្រប់​គ្រង​ភាព​តានតឹង​របស់​គាត់ ។ គាត់​បាន​សម្រេច​ចិត្ត​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​អំពី​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ។

គាត់​និយាយ​ថា ៖ « ខ្ញុំ​បាន​អធិស្ឋាន​អំពី​រឿង​នេះ ហើយ​សុំ​ជំនួយ » ។ « ហើយ​ខ្ញុំ​ចាំ​បាន​ថា​មីង​របស់​ខ្ញុំ​កំពុង​បង្រៀន​របាំ​អៀរឡង់ ។ ដូច្នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ថ្នាក់​នោះ​មុនពេល​កម្មវិធី​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ធំ​របស់​យើង ។ ចាក និយាយ​លេងសើច​ថា ខ្ញុំ​ត្រូវ​រៀនក្បាច់​រាំ​ចំនួន​ប្រាំ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍ ដូច្នេះ​វា​សប្បាយ​ណាស់ » ។ មិន​យូរ​ប៉ុន្មាន ការ​រាំរបាំ​អៀរឡង់​បាន​ក្លាយ​ជា​ពរជ័យ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​គាត់ ។ គាត់​និយាយ​ថា « វា​ពិត​ជា​បាន​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ភាពតានតឹង និង​អារម្មណ៍​អវិជ្ជមាន​របស់​ខ្ញុំ » ។

ការចែកចាយ​ទេពកោសល្យ​របស់​គាត់

នៅ​កម្មវិធី ដ.ក.យ. អ្នក​មក​ជាមួយ ចាក បាន​សួរ​គាត់ថា តើ​គាត់​មាន​ទេពកោសល្យ​ដែល​គាត់​អាច​ចែក​រំលែក​នៅក្នុង​កម្ម​វិធី​ផ្សេង​ៗ​ដែរឬទេ ។ ដូច្នេះ​គាត់​បាន​រាំ​នៅ​លើ​ផ្លូវដើរ​ឲ្យ​ពួកគេ​មើល ។ នៅ​ពេល​ដែល​ពួក​គេ​ប្រាប់​គាត់​ថា​គាត់​គួរ​តែ​សម្តែង គំនិត​របស់​ចាក​ដំបូង​គឺ « អូ៎​ទេ » ។ ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​ចែក​រំលែក​ទេពកោសល្យ​របស់​គាត់​ទោះបី​ជា​គាត់​មានការភ័យ​ខ្លាច​ក៏​ដោយ ។

ឥឡូវ ចាក បាន​មើល​វីដេអូ​របស់​ខ្លួន​ឯង​សម្តែង​នៅ ដ.ក.យ. គាត់​បែរជា​សើច​ទៅវិញ ។ គាត់​និយាយ​ថា​​ « ដំបូងខ្ញុំ​ធ្វើ​មុខ​យ៉ាងមាំ » ។ « ប៉ុន្តែ ពេល​នោះ​មនុស្ស​ចាប់​ផ្ដើម​ស្រែកហ៊ោរ ហើយ​ខ្ញុំ​ក៏​បាន​ចាប់ផ្ដើម​ញញឹម​ទៅ » ។

សម្រាប់​យុវវ័យ​ដែល​កំពុង​ជួប​បញ្ហា​ផ្លូវចិត្ត ចាក​ឲ្យ​ដំបូន្មានថា ៖​« វា​ប្រសើរ​ជាង​ក្នុង​ការនិយាយ​អំពី​រឿង​នេះ​ជាមួយ​នរណា​ម្នាក់​ជាង​លាក់​វា​ដូច​ខ្ញុំ​បាន​ធ្វើ ។ ព្រះអម្ចាស់​ដឹង​ថា​បងប្អូន​ជា​នរណា ហើយ​ទ្រង់​នឹង​នៅ​ទីនោះ​ជាមួយ​បងប្អូន ។ ព្រះអម្ចាស់​ទ្រង់​ចង់​ជួយ​ដល់​បងប្អូន ។

សរុបមក ចាក មាន​អារម្មណ៍​ថា​ការ​រៀន​រាំ​របាំ​របស់​អៀរឡង់​បាន​ក្លាយ​ជា​ពរជ័យ​មួយ​មកពី​ព្រះវរបិតាសួគ៌ ។

រូបភាព
យុវនារី​ និង​យុវជន​កំពុង​រាំ

បងប្អូន​គឺជា​មនុស្ស​ពិសេស​ណាស់ ។

បងប្អូន​មិន​ដែល​ដឹង​ទេ—នៅ​ពេល​បងប្អូន ងាក​ទៅរក​ព្រះអម្ចាស់​ប្រហែលជា​បងប្អូន​អាច​នឹង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​អភិវឌ្ឍ​ទេពកោសល្យ​ថ្មី​មួយ​ផងដែរ ។

ដូចជា អេម៉ូអូណូ និង ចាក ដែរ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ទេពកោសល្យ​បាន ។ ពេល​បងប្អូន​អភិវឌ្ឍ​ទេពកោសល្យ​ទាំង​នេះ ហើយ​ចែក​រំលែក​វា បងប្អូន​អាច​ស្វែងរក​ជំនួយ​បាន​នៅ​ពេល​ដែល​បងប្អូន​ព្យាយាម​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

តើ​បងប្អូន​អាច​អភិវឌ្ឍ និង​ចែករំលែក​ទេពកោសល្យ​អ្វី​បាន​ខ្លះ ?