ឆ្នាំ ២០២៣
ការជ្រើស​រើស​ដើម្បី​បម្រើ
ខែ កញ្ញា ឆ្នាំ ២០២៣


« ការជ្រើស​រើស​ដើម្បី​បម្រើ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

ខ្ញុំ​អាច​នឹង​ធ្វើ គ្រប់​ទាំងអស់​បាន ដោយសារ ព្រះគ្រីស្ទ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ពង្រឹង​ដល់​ពួកគេ​ឲ្យ​ធ្វើ​រឿង​លំបាកៗ​ទាំងឡាយ ( សូមមើល ភីលីព​៤:១៣ ) ។

ការជ្រើស​រើស​ដើម្បី​បម្រើ

រូបភាព
យុវជន​ម្នាក់

ខ្ញុំ​តែង​តែ​ចង់​បម្រើ​បេសកកម្ម​មួយ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​មាន​អាយុ ១៨ ឆ្នាំ ជំងឺ​រាតត្បាត​បាន​ចាប់​ផ្តើម ។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បម្រើ​ទេ ដូច្នេះ​ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ ហើយ​ខ្ញុំ​បាន​ទទួល​អាហារូបករណ៍​ដ៏​ល្អ​មួយ ។ មនុស្ស​ជា​ច្រើន​បាន​ផ្តល់​ណែនាំ​ថា​ខ្ញុំ​មិន​គួរ​ទៅ​ធ្វើ​បេសកកម្ម​នោះ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​បាត់បង់​បំណង​ប្រាថ្នា​ដើម្បី​បម្រើ ។

ប៉ុន្តែ​បន្ទាប់មក​នៅក្នុង​សន្នីសីទទូទៅ​ប្រធាន អិម រ័សុល បាឡឺដ បាន​មាន​ប្រសាសន៍ថា « បើ​ក្មួយៗ​ស្ថិត​នៅ​ក្នុង​ចន្លោះអាយុ​​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ប៉ុន្តែ​មិន​ទាន់​បាន​បម្រើ​នៅ​ឡើយ ដោយសារ​តែ​ជំងឺ​រាតត្បាត ឬ​ហេតុផល​ផ្សេងទៀត ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​បម្រើ​ឥឡូវ​នេះ » ។ នៅពេល​លោក​និយាយ​ពាក្យ​ថា​« ឥឡូវ​នេះ » ខ្ញុំ​មាន​អារម្មណ៍​ថា​លោក​និយាយ​មកកាន់​ខ្ញុំ—ដែល ខ្ញុំ ត្រូវតែ​បម្រើ​បេសកកម្ម​ឥឡូវ​នេះ ។ ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​បាន​អធិស្ឋាន​អំពី​រឿង​នេះ ហើយ​បាន​ទទួល​ការបញ្ជាក់​ថា​វា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​បម្រើ​ព្រះ​អម្ចាស់​ហើយ ។

ខ្ញុំ​បាន​ទទួល​ការរិះគន់​ជា​ច្រើន​អំពី​ការសម្រេច​ចិត្ត​របស់​ខ្ញុំ ។ សូម្បី​តែ​អាហា​រូបករណ៍​របស់​ខ្ញុំ​ត្រូវ​បាន​គេ​លុបចោល​ដែរ ។ ប៉ុន្តែ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ទៅ​គឺ​រឹងមាំ​គ្រប់គ្រាន់​ដែល​រឿង​ទាំង​នោះ​​មិន​សំខាន់​ដល់​ឡើយ ។ ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​បេសកកម្ម​ក្វាតេម៉ាឡា ខាត់ស្សុលតាណែងហ្គូ ។ វា​ពិសេស​ខ្លាំង​ណាស់​ពីព្រោះ​ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ផ្សារភ្ជាប់​សម្រាប់​ភាពអស់កល្ប​ជានិច្ច​នៅ ក្វាតេម៉ាឡា ។

ប្រសិនបើ​បងប្អូន​កំពុង​ឆ្ងល់​ថា​តើ​បងប្អូន​គួរ​តែ​បម្រើ​បេសកកម្ម​ឬ​អត់ នោះ​វា​មិន​យឺត​ពេល​ទេ ! សូម​ទុកចិត្ត​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។ ទ្រង់​ទាំងទ្វេ​នឹង​ដឹកនាំ​យើង ហើយ​ប្រទាន​ពរ​ដល់​យើង​ជាមួយ​នឹង​អ្វីៗ​ដែល​យើង​មិន​អាច​ស្រមៃ​ដល់ ។

អ៊ីណក អិម សាធារណរដ្ឋ ដូមីនីក