ប្រិយមិត្ត
សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ១០–១១ ។

សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

សេចក្តី​សញ្ញា​គឺជា​ការសន្យា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះវរ​បិតា​សួគ៌ ។ សូម​អាន​អំពី​សេចក្តី​សន្យាបី​ដែល​យើង​សន្យា​ថា​នឹង​ធ្វើ នៅ​ពេល​យើង​ទទួលបុណ្យ​ជ្រមុជ​ទឹក ។ បន្ទាប់​មក​សរសេរ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​រក្សា​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក !

សូមចងចាំ​ព្រះយេ​ស៊ូវ​គ្រីស្ទ​ជានិច្ច

រូបភាព
alt text

« ចងចាំ​ទ្រង់​ជានិច្ច » ( មរ៉ូណៃ ៤:៣ ) ។

នៅ​ពេល​អេលីណា បាន​ឃើញ​អ្នក​ដទៃ​កាច​ដាក់​នរណា​ម្នាក់ នាង​បាន​គិត​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​នឹង​ធ្វើ ។

របៀប​ដែល​ខ្ញុំ​អាច​ចង​ចាំ​ព្រះយេស៊ូវ ៖ __________

កាន់​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់

រូបភាព
alt text

« កាន់​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ » ( មរ៉ូណៃ ៤:៣ ) ។

ជេមស៍​បាន​ជ្រើស​រើស​មិន​មើល​វីដេអូ​មួយ​ដែល​ប្រើពាក្យ​សម្ដី និង​រូបភាព​មិនល្អ ។

ព្រះ​បញ្ញត្តិ​មួយ​ដែល​ខ្ញុំ​អាច​កាន់​តាម ៖ __________

ចូរ​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើអ្នក

រូបភាព
alt text

« លើក​ដាក់​មក​លើ [ ខ្លួន​អ្នក ] នូវ​ព្រះនាម​នៃ [ ព្រះយេស៊ូវ​គ្រីស្ទ ] » ( មរ៉ូណៃ ៤:៣ ) ។

ណាណា បាន​ប្រាប់​មិត្ត​របស់​នាង​ថា នាង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

អត្ថន័យ​នៃ​ការ​លើក​ដាក់​ព្រះនាម​នៃ​ទ្រង់​មក​លើ​យើង ៖ __________

ការ​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ

នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ទៀត​ដែល​អ្នក​អាច​រក្សា​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក ។

ការ​ជួយ​មនុស្ស

រូបភាព
alt text

« ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ( ម៉ូសាយ ១៨:៨ ) ។

អាគីយ៉ូ បាន​ជួយ​ប្អូន​ប្រុស​របស់​គាត់​ជាមួយ​នឹង​លំហាត់​គណិត​វិទ្យា​របស់​គាត់ ។

មនុស្ស​ដែល​ខ្ញុំ​អាច​ជួយ​បាន ៖ __________

ចូរ​ប្រែ​ចិត្ត​ពេល​អ្នកធ្វើ​ខុស

រូបភាព
alt text

« ត្រូវ​តែ​ប្រែចិត្ត ហើយ​កើត​ម្ដង​ទៀត » ( អាល់ម៉ា ៥:៤៩ ) ។

បន្ទាប់​ពី​អ៊ីសា បាន​និយាយ​អ្វី​មួយ​ដែល​មិន​ល្អ​ទៅកាន់​បង​ស្រី​របស់​នាង នាង​បាន​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​សួគ៌ ។ បន្ទាប់​មក​នាង​បាន​សុំ​ឲ្យ​បង​ស្រី​របស់​នាង​អភ័យ​ទោស​ដល់​នាង ។

របៀប​ដែល​ខ្ញុំអាច​ប្រែចិត្ត ៖ __________

លួង​លោម​អ្នក​ដទៃ

រូបភាព
alt text

« កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា [ ដែល ] កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។

លូកាស បាន​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​របស់​គាត់​ដែល​លោក​តា​របស់​គេ​បាន​ទទួល​មរណភាព ។

របៀប​ដែល​ខ្ញុំ​អាច​លួងលោម​នរណា​ម្នាក់ ៖ _____

រូបភាព
alt text here

រចនា​រូបភាព​ដោយ ខេលី ស្ម៊ីធ