ប្រិយមិត្ត
ជាអំណោយ​ទាន​ពិសេស​មួយ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ជាអំណោយ​ទាន​ពិសេស​មួយ » ប្រិយមិត្ត ខែ សីហា ២០២៣ ទំព័រ ១៨–១៩ ។

ជាអំណោយ​ទាន​ពិសេស​មួយ

មេរ៉ាយម៉ា បាន​គិតថា « នេះ​ពិតជា​ព្រះវិញ្ញាណ​បរិសុទ្ធហើយ » ។

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទស​បារាំង ។

« មេរ៉ាយម៉ា ! ហ្វាទីម៉ា ! ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មក​ដល់​ហើយ » ម៉ាក់​បាន​ស្រែក​ហៅ ។

មេរ៉ាយម៉ា បាន​បិទ​សៀវភៅ​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​របស់​នាង ហើយ​បាន​រត់​ទៅ​បន្ទប់​ទទួល​ភ្ញៀវ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ក្រុម​គ្រួសារ​របស់​ពួកគេ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មេរ៉ាយម៉ា និង​គ្រួសារ​របស់​នាង​នឹង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ នាង​មិន​អាច​រង់ចាំ​បាន​ទេ !

មេរ៉ាយម៉ា បាន​អង្គុយ​ជាមួយ​គ្រួសារ​របស់​នាង ។

រូបភាព
alt text

អែលឌើរ ម៉ូអេអ៊ី​បាន​និយាយ​ថា « ថ្ងៃ​នេះ​យើង​នឹង​ពិភាក្សា​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ « ទ្រង់​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត និង​ការ​លួង​លោម​ពី​ព្រះវរបិតាសួគ៌ » ។

អែលឌើរ ខេមប៊ែល បាន​បន្ថែម​ថា « ទ្រង់​ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​ល្អ​ផង​ដែរ » ។ « ហើយ​ទ្រង់​ជួយ​យើង​ឲ្យ​ដឹង​ថា​អ្វី​ជា​ការ​ពិត ។ បងប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពី​មុន​មក » ។

មេរ៉ាយម៉ា បាន​គិត​អំពី​ពេល​ដែល​នាង​បាន​រៀន​អំពី​ព្រះ​គម្ពីរ​មរមន ។ នាង​មាន​អារម្មណ៍​សុខសាន្ត និង​សប្បាយ​រីករាយ ។ នោះ​គឺ​ជា​របៀប​ដែល​នាង​បាន​ដឹង​ថា​វា​ជា​ការ​ពិត ។ តើ​នោះ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ ?

អែលឌើរ​ម៉ូអេអ៊ី បាន​និយាយ​ថា « បន្ទាប់​ពីបងប្អូន​បាន​ទទួល​បុណ្យជ្រមុជ​ទឹក​ហើយ បងប្អូន​នឹង​ត្រូវ​បាន​ទទួល​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។ « នោះ​មាន​ន័យ​ថា​ទ្រង់​អាច​គង់​នៅជាមួយ​បងប្អូន ជានិច្ច ដើម្បី​ជួយ​បងប្អូន និង​ណែនាំ​បងប្អូន » ។

អែលឌើរ ខេមប៊ែល បាន​និយាយ​ថា « សប្តាហ៍​នេះ​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនិត និង​អារម្មណ៍​របស់​បងប្អូន » ។ « សូម​រក​មើល​ពេល​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​កំពុង​មាន​បន្ទូល​មក​កាន់​បងប្អូន » ។

យប់​នោះ​នៅ​ក្នុង​អំឡុង​ពេល​អធិស្ឋាន​ជា​គ្រួសារ មេរ៉ាយម៉ា បាន​កត់​សម្គាល់​ពី​អារម្មណ៍​នៅ​ក្នុង​ចិត្ត​នាង ។ នាង​មាន​អារម្មណ៍​ស្ងប់​ស្ងាត់ និង​សុខ​សាន្ដ ។ វា​មាន​អារម្មណ៍​ហាក់​ដូចជា​មាន​នរណា​ម្នាក់​កំពុង​ឱប​នាងយ៉ាង​ណែន ។ នាង​គិតថា,នេះ​ពិត​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ ។

នៅ​សាសនាចក្រ​ក្នុង​ថ្ងៃ​អាទិត្យ មេរ៉ាយម៉ា បាន​ស្ដាប់​បទ​ចម្រៀង​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ ។ វា​ធ្វើ​ឲ្យ​នាង​ចង់​ជួយ​មនុស្ស​ដទៃ ។ នាង​បាន​គិត​ថា,នេះ​ពិត​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ហើយ ។

មុន​ពេល​ចូល​គេង មេរ៉ាយម៉ា អាន​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​របស់​នាង ។ ប្អូន​ស្រី​របស់​នាង ហ្វាទីម៉ា សុំ​អានម្តង ។ មេរ៉ាយម៉ា បាន​និយាយ​ថា​ទេ ។

មេរ៉ាយម៉ា បន្ត​អាន ។ ប៉ុន្តែ​នាង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ការ​មិន​ចែករំលែក ។

នាង​បាន​ប្រាប់​ហ្វាទីម៉ា​ថា « បង​សូម​ទោស » ។ ហ្វាទីម៉ា​អង្គុយ​ក្បែរ​នាង ។

« តើ​ឯងចង់​អាន​ជាមួយ​គ្នាទេ ? » ពួកគេ​បាន​ដាក់​វេន​គ្នា​អាន ។ មេរ៉ាយម៉ា បាន​ទទួល​អារម្មណ៍​កក់ក្តៅ និង​រីករាយ ។ នាង​គិតថា,នេះ​ពិត​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ ។

នៅ​ទីបំផុត​ថ្ងៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួក​គេ​បាន​មក​ដល់ ។ មេរ៉ាយម៉ា និង​គ្រួសារ​របស់​នាង​បាន​ទៅ​អគារ​សាសនាចក្រ ហើយ​បាន​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ពណ៌​ស ។

មេរ៉ាយម៉ា បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​មុន ។ ទឹក​ត្រជាក់ ប៉ុន្តែ​នាង​រីករាយ​ដែល​បាន​ធ្វើ​សេចក្តី​សញ្ញា​មួយ​ជាមួយ​ព្រះវរបិតាសួគ៌ ។ ម៉ាក់​បាន​រុំ​កន្សែង​នៅ​ជុំវិញ​ខ្លួន​នាង ។ បន្ទាប់​មក​នាង​បាន​មើល​ម៉ាក់ប៉ា និង​ហ្វាទីម៉ា​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹកម្តង ។

មេរ៉ាយម៉ា បានផ្លាស់​សម្លៀក​បំពាក់​របស់នាង​វិញ ។ ឥឡូវ​នេះ​វា​ដល់​ពេល​ដែល​នាង​ត្រូវ​ទទួល​ពិធី​បញ្ជាក់ ។

រូបភាព
alt text

ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​បាន​ដាក់​ដៃ​លើ​ក្បាល​របស់ មេរ៉ាយម៉ា ។ អែលឌើរ​ខេមប៊ែល បាន​និយាយ​ថា « យើង​សូម​ធ្វើ​ពិធី​បញ្ជាក់​ថា​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​និយាយ​ទៅ​កាន់​អ្នក​ថា​ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។ មេរ៉ាយម៉ា មាន​អារម្មណ៍​កក់​ក្តៅ​នៅ​ពេល​ដែល​នាង​បាន​ស្តាប់​ពរជ័យ​ទាំងមូល ។

បន្ទាប់​ពី​មេរ៉ាយម៉ា បាន​ទទួល​ពិធី​បញ្ជាក់​ហើយ ម្តាយ​នាង​បាន​ឱប​នាង ។ « តើ​កូន​មាន​អារម្មណ៍​បែបណា ? »

មេរ៉ាយម៉ា​តប​ថា « មាន​អារម្មណ៍​ល្អ​ណាស់​ម៉ាក់ » ។ « បន្ទាប់​ពី​ពួកគាត់​បាន​ដាក់​ដៃ​លើ​ក្បាល​កូន កូន​មាន​អារម្មណ៍​មួយ ហើយ​វា​ដូច​ជា​អារម្មណ៍​សុខសាន្ត » ។ នាង​បាន​ញញឹម ។ « វា​មាន​អារម្មណ៍​ដូច​ជា​មាន​នរណា​ម្នាក់​ប្រាប់​ខ្ញុំ​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ដ៏ល្អ ជួយ​មនុស្ស​និង គោរព​តាម​ព្រះបញ្ញត្តិ » ។

« តើ​កូន​ដឹង​ទេ​នោះ​ជាអារម្មណ៏​អ្វី​ ? » ម៉ាក់ បានសួរ ។

មេរ៉ាយម៉ា បាន​និយាយថា « ចាស​កូនដឹង » ទាំង​មាន​ពន្លឺក្នុង​កែវ​ភ្នែក​នាង​ផង ។ « នោះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ! »

រូបភាព
alt text here

រចនា​រូបភាព​ដោយ អាលីហ្សា ភីធើរសិន