ប្រិយមិត្ត
តើ​ការ​អធិស្ឋាន​ជា​អ្វី ?
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« តើ​យើង​អធិស្ឋាន​ដោយ​របៀប​ណា ? » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ២៤ ។

តើ​យើង​អធិស្ឋាន​ដោយ​របៀប​ណា ?

រូបភាព
alt text

ការ​អធិស្ឋាន​គឺ​ជា​របៀប​ដែល​យើង​និយាយ​ជាមួយ​ព្រះវរ​បិតាសួគ៌ ។ ទ្រង់​តែងតែ​ចង់​ស្តាប់​ពីអ្នក ហើយ​ទ្រង់​តែងតែ​ស្តាប់​អ្នកជានិច្ច ។ ទ្រង់​ឆ្លើយ​តប​នឹង​ការ​អធិស្ឋាន​របស់អ្នក​តាម​របៀប​ជា​ច្រើន ។ ទ្រង់​នឹង​ប្រទាន​ដល់​អ្នកនូវ​ការ​បំផុស​គំនិត ឬ​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ឬ​ទ្រង់​អាច​បំផុស​គំនិត​ឲ្យ​នរណា​ម្នាក់​ជួយ​អ្នក ។

របៀប​ដើម្បី​អធិស្ឋាន

  • បិទ​ភ្នែក ឱនក្បាល ហើយ​ឱប​ដៃ​របស់អ្នក ។

  • ចាប់ផ្ដើម​ដោយ​ពោល​ថា « ឱ​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ » ។

  • ចូរ​និយាយ​ទៅ​កាន់​ព្រះវរបិតាសួគ៌ ដោយ​ការ​គោរព និង​គាវភាព ។

  • បញ្ចប់​ដោយ​ពោល​ថា « នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាម៉ែន » ។

  • អ្នក​អាច​អធិស្ឋាន​ខ្លាំងៗ ឬ​អធិស្ឋាន​ក្នុង​ចិត្ត​របស់អ្នក នៅ​ពេល​ណា​ក៏​បាន ។

នេះ​គឺ​ជា​អ្វី​មួយ​ដែលអ្នក​អាច​អធិស្ឋាន​អំពី ៖

  • សូម​អរព្រះគុណ​ព្រះ​វរបិតា​សួគ៌​ចំពោះ​អ្វី​ដែល​អ្នកមាន​អំណរ​គុណ ។

  • សូម​ទូល​ប្រាប់​ទ្រង់​អំពី​រឿង​ពិបាក ឬ​រឿង​ល្អៗ​ដែល​បាន​កើត​ឡើង​នៅថ្ងៃនេះ ។

  • សូម​ជំនួយ​ពី​ទ្រង់​ពេលអ្នក​ភ័យ​ខ្លាច ឬ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ។

  • សូម​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​ឯទៀត​ដែល​ត្រូវ​ការ​ជំនួយ ។

ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ​ . . .

រូបភាព
alt text here