ប្រិយមិត្ត
ដប​ទឹក​ដែល​បែក
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ដប​ទឹក​ដែល​បែក » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ–ទំព័រ ។

ដប​ទឹក​ដែល​បែក

ឃាឌី​ស្រេក​ទឹក ។ តើ​សូហ្វៀ​អាច​ជួយ​បាន​ដោយ​របៀប​ណា ?

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ សេរ៉ា ឡេអូន ។

សូហ្វៀ​បាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ដែល​គ្រូ​របស់​នាង​ពន្យល់​លំហាត់​គណិត​វិទ្យា​នៅ​លើ​ក្តារខៀន ។

គ្រូ​បាន​សួរ​ថា « ដូច្នេះ​តើ​ប្រាំបួន​គុណ​នឹង​បួន​ស្មើ​ប៉ុន្មាន ? »

សូហ្វៀ​បាន​លើកដៃ ។ នាង​បាន​ឆ្លើយ​ថា « សាមប្រាំមួយ » ។

គ្រូ​របស់​នាង​ញញឹម ។ « ត្រូវ​ហើយ សូហ្វៀ ! »

ពេល​រៀន​ចប់​ហើយ​វា​ក៏ដល់​ពេលទៅផ្ទះ​វិញ ។ សូហ្វៀ​បាន​ដើរ​ជាមួយ​មិត្ត​ភក្តិ​របស់​នាង ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទាញ​ដប​ទឹក​របស់​ពួក​គេ​ដើម្បី​ផឹក​ទឹក ដែល​នៅសល់​ចុង​ក្រោយ​របស់​ពួក​គេ ។ ថ្ងៃ​នោះ​ក្តៅ​ណាស់ !

រូបភាព
alt text

ប៉ុន្តែ​សូហ្វៀ​បាន​ឃើញ​អ្វី​មួយ​ប្លែក ។ មិត្ត​របស់​នាង​ខាឌី​មិន​បាន​យក​ទឹក​មក​ផឹក​ទេ ។ នាង​ដើរ​ដោយ​ស្ងៀម​ស្ងាត់​តែ​ឯង ។

« ឃាឌី ដប​ទឹក​របស់​ឯង​នៅ​ឯណា ? » សូហ្វៀ​បានសួរ ។ មនុស្ស​គ្រប់​គ្នា​តែង​តែ​ស្រេក​ទឹក​នៅ​ពេល​ដែល​រៀន​ចប់ ។

ខាឌី​តបថា « ខ្ញុំ​បាន​ធ្វើ​បែក​ដប​ទឹក​កាល​ពី​ម្សិល​មិញ ហើយ​ខ្ញុំ​មិន​មាន​ដប​ទឹក​ថ្មី​នៅ​ឡើយ​ទេ » ។ « ដូច្នេះ​ឥឡូវ​ខ្ញុំ​មិន​មាន​អ្វី​ដាក់​ទឹក​ទៅ​សាលារៀន​ទេ » ។

សូហ្វៀ​សម្លឹង​មើល​ដប​ទឹក​របស់​នាង ។ នាង​ប្រាថ្នា​ថា​នាង​អាច​ចែក​រំលែក​បាន ! ប៉ុន្តែ​ទឹក​របស់​នាង​បាន​អស់​ហើយ ។

សូហ្វៀ​បាន​គិត​អំពី​ដប​ទឹក​ដែល​បែក​របស់ខាឌី​ពេញ​មួយ​ថ្ងៃ ។ វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត​នៅ​កន្លែង​ដែល​ពួក​គេ​រស់​នៅ ។ ក្មេង​ភាគ​ច្រើន​ទទួល​បាន​ដប​ទឹក​តែ​មួយ​ប៉ុណ្ណោះ​ដើម្បី​ប្រើ​ពេញ​មួយ​ឆ្នាំ ។ ពួក​គេ​បាន​ច្រក​វា​ពី​ធុង​ទឹក​ស្អាត​មកពី​ផ្ទះ ។ អ្នក​អាច​ឈឺ​ពី​ការ​ផឹក​ទឹក​ផ្សេង​ទៀត ។ ប្រសិន​បើ​ខាឌី​មិន​មាន​ដប​ទឹក នោះ​នាង​មិន​អាច​យក​ទឹក​ពី​ផ្ទះ​ទៅ​ផឹក​នៅ​សាលា​រៀន​បាន​ទេ ។

នៅ​ព្រឹក​ស្អែក​ឡើង​សូហ្វៀ បាន​គិត​ពី​របៀប​ដែល​នាង​អាច​ជួយ ខាឌី​បាន ។ គ្រួសារ​របស់​សូហ្វៀ​មាន​ដប​ទឹកជ័រ​ដែល​មាន​ទឹក​ពេញ ។ សូហ្វៀ​បាន​បន្ថែម​ដប​មួយ​ទៀត​ទៅ​ក្នុង​កាបូប​ស្ពាយ​របស់​នាង​ជាមួយ​ដប​ដែក​របស់​នាង ។ វា​ធ្វើ​ឲ្យ​កាបូប​នោះ​ធ្ងន់​ជាង​មុន​បន្តិច ប៉ុន្តែ​នាង​មិន​ខ្វល់​ពីរឿង​នោះ​ទេ ។

ពេល​នាង​ទៅ​រៀន​នាង​បាន​រក​ឃើញ​ខាឌី ។

« ខាឌី ដប​ទឹក​របស់​ឯង​នៅ​ឯណា ? » សូហ្វៀ​បានសួរ ។

ខាឌី​បាន​គ្រវី​ក្បាល សម្លឹង​ចុះ​ក្រោម ។

សូហ្វៀ​បាន​និយាយ​ថា « មិន​អីទេ » ។ « ខ្ញុំ​មាន​ដប​មួយ​ឲ្យ​ឯង ! »

នាង​បាន​ឲ្យ​ដប​ទឹក​ទៅ​ខាឌី​។ ខាឌី​ញញឹម ។

« អរគុណ​សូហ្វៀ » ។ ខាឌី​បាន​ឱប​មិត្ត​របស់​នាង​យ៉ាង​ណែន ។

ក្នុង​អំឡុង​ពេល​រៀន ខាឌី​បាន​ផឹក​ដប​ទឹក​របស់​នាង​ជាមួយ​ក្មេងៗ​ផ្សេង​ទៀត ។ សូហ្វៀ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឃើញ​មិត្ត​របស់​នាង​មិន​ចាំបាច់​ស្រេក​ទឹក​ទៀត ។

ជា​រៀង​រាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​នោះ សូហ្វៀ​បាន​យក​ដប​ទឹក​មក​លើស​សម្រាប់​មិត្ត​របស់​នាង ។ បន្ទាប់​មក​នៅ​ព្រឹក​មួយ​ម្តាយ​របស់​សូហ្វៀ​បាន​លើក​កាបូប​ស្ពាយ​របស់​នាង​ឡើង ។

ម៉ាក់​បាន​និយាយថា « ហឺ » ។ « មាន​អារម្មណ៍​ថា​វា​ធ្ងន់​ជាង​ធម្មតា » ។ នាង​បាន​បើក​កាបូប​ស្ពាយ ហើយ​ទាញ​ដប​ទឹក​ដែល​លើស​នោះ​មក ។

« សូហ្វៀតើ​កូន​មាន​ចេតនា​ដាក់​ដប​ទឹក​លើស​ទៅ​សាលា​រៀន​ឬ ? » ម៉ាក់​បានសួរ​

សូហ្វៀ​បាន​ងក់ក្បាល ។ « ដប​ទឹក​របស់​ខាឌី​បែក ហើយ​នាង​មិន​ទាន់​រក​បាន​ដប​ទឹក​ថ្មី​ទេ ។ ដូច្នេះ​នៅ​សាលា​រៀន​នាង​អត់​មាន​ទឹក​ផឹក​ទេ » ។

« តើ​កូន​ដាក់​ដប​ទឹក​លើស​ឲ្យ​នាង​តាំងពី​ពេលណា​មក ? » ម៉ាក់​បានសួរ​

សូហ្វៀ​បាន​និយាយ​ថា « តែ​សប្ដាហ៍​នេះ​ប៉ុណ្ណោះ » ។ « ខ្ញុំ​មិន​ចង់​ឲ្យ​ខាឌី​ស្រេក​ទឹក​ទេ » ។

ម៉ាក់​បាន​ញញឹម ។ « វា​ជារឿង​ល្អ​ណាស់​កូន ដែល​ចេះ​គិត​ពី​មិត្ត​របស់​កូន ។ នោះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​នឹង​ធ្វើ ។ ម៉ាក់​សប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​កូន​ធ្វើ​ជាមនុស្ស​ដូច​ជា​ព្រះយេស៊ូវ » ។ ម៉ាក់​បាន​ឱប​សូហ្វៀ ។ « ហើយ​ម៉ាក់​គិត​ថា ម៉ាក់​ដឹង​ពី​វិធី​មួយ​ទៀត​ដែល​យើង​អាច​ជួយ​នាង​បាន » ។

ម៉ាក់​បាន​ឲ្យ​ដប​ទឹក​ដែក​មួយ​ទៅ​សូហ្វៀ ។ « ចូរ​ឲ្យ​ដប​នេះ​ទៅ​មិត្ត​កូន​ជំនួស​វិញ ដូច្នេះ​នាង​អាច​បន្ត​ប្រើ​វា​ឡើង​វិញ​បាន ។ វិធី​នេះ​កូន​មិន​ចាំបាច់​យក​ដប​ប្លាស្ទិច​ទៅ​ជារៀង​រាល់​ថ្ងៃ​ទេ » ។

« ពិតមែន​ឬ​ម៉ាក់ ? » សូហ្វៀ​បានសួរ ។

ម៉ាក់​បាន​ងក់​ក្បាល ។ « ចាស​កូន ។ គ្រាន់​តែ​សុំ​ឲ្យ​នាង​ថែ​រក្សា​វា​ឲ្យ​គង់​ទៅបានហើយ » ។

សូហ្វៀ​បាន​យក​ដប​ទឹក​ទៅ​សាលា​រៀន ។ រឿង​ទីមួយ​ដែល​នាង​ធ្វើ​ពេល​ដល់​សាលា គឺ​ឲ្យ​ដប​ទឹក​ទៅ​ខាឌី ។

ខាឌី​បាន​លាន់​មាត់​ថា « អស្ចារ្យ​ណាស់ » ។ « អរគុណ​សូហ្វៀ » ។ ខាឌី​បាន​ឱប​នាង​យ៉ាង​ណែន ។

សូហ្វៀ​មាន​អារម្មណ៍​កក់ក្តៅ​នៅក្នុង​ចិត្ត ។ នាង​បាន​ដឹង​ថា​នាង​បាន​ជួយ​មិត្ត​របស់​នាង​ដូច​ជា​ព្រះ​យេស៊ូវ​ដែរ ។

រូបភាព
alt text
រូបភាព
alt text here

រចនា​រូបភាព​ដោយ មេលីសា កាស៊ីវ៉ាហ្គី