ប្រិយមិត្ត
មិត្ត​វ័យ​ក្មេង​ជា​ទី​ស្រឡាញ់​របស់​យើង​អើយ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« មិត្ត​វ័យ​ក្មេង​ជា​ទី​ស្រឡាញ់​របស់​យើង​អើយ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ១ ។

មិត្ត​វ័យ​ក្មេង​ជា​ទី​ស្រឡាញ់​របស់​យើង​អើយ

រូបភាព
alt text

យើង​សង្ឃឹម​ថា​ចៅៗ​នឹង​រីករាយ​នឹង​លេខ​ពិសេស​នៃ​ទស្សនាវដ្ដី ប្រិយមិត្ត នេះ ។ ពេញ​មួយ​ច្បាប់​នេះ​គឺ​ផ្ដោត​ទៅលើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។

ប្រសិន​បើចៅៗ​ទើប​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​សូម​ស្វាគមន៍ចៅៗ​ជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ !

នៅ​ពេល​ចៅៗ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក នោះ​ចៅៗ​កំពុង​ធ្វើ​តាម​គំរូ​នៃ​ព្រះអង្គ​សង្រ្គោះ​របស់​យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ចៅៗ​សន្យា​ថា​នឹង​ចងចាំ​ព្រះអង្គ​សង្រ្គោះ ហើយ​រក្សា​បញ្ញត្តិ​របស់​ទ្រង់ ។ ការសន្យា​ទាំង​នេះ​ហៅថា​សេចក្តី​សញ្ញា ។ នៅពេល​ចៅៗបាន​ទទួល​ពិធី​បញ្ជាក់ នោះគឺ​ចៅៗ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​លួងលោម ដឹកនាំ និង​បំផុស​គំនិត​ចៅៗ​ពេញ​មួយ​ជីវិត ។

ប្រសិន​បើ​ចៅៗ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ យើង​សូម​លើក​ទឹក​ចិត្ត​ចៅៗ​ឲ្យ​ចងចាំ​សេចក្ដី​សញ្ញា​ដែល​ចៅៗ​បាន​ធ្វើ​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ព្យាយាម​ធ្វើ​តាម​ព្រះ​យេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ។

ប្រសិន​បើ​ចៅៗមិន​ទាន់​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឡើយ​ទេ យើង​សង្ឃឹម​ថា​ចៅៗនឹង​ត្រៀម​ខ្លួន​ដោយ​រៀន​បន្ថែម​ទៀត​អំពី​ជំហាន​ដ៏​សំខាន់​នេះ ។

យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ចៅ​ម្នាក់ៗ ។ យើង​ដឹថា ព្រះវរបិតា​សួគ៌​កំពុង​ទត​មើល​ចៅៗ ។ ទ្រង់​ស្រឡាញ់​ចៅៗ​ខ្លាំងណាស់ ហើយ​ពួកយើង​ក៏​ដូច្នោះ​ដែរ ។

គណៈប្រធាន​ទីមួយ

រូបភាព
alt text
រូបភាព
alt text here