ប្រិយមិត្ត
មាន​បញ្ហា​នៅ​សួនឧទ្យាន
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« មាន​បញ្ហា​នៅ​សួន​ឧទ្យាន » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។

មាន​បញ្ហា​នៅ​សួនឧទ្យាន

ហាន់ធើ បាន​ដក​ដង្ហើម​ធំ ។ « ខ្ញុំ​មិន​និយាយ​ពាក្យ​សម្តី​ទាំង​នោះ​ទេ » ។

ដំណើររឿង​នេះ​បាន​កើតឡើងនៅ ស.រ.អា. ។

ហាន់ធើ បាន​រត់​កាត់​សួន​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់ ។ គាត់​បាន​ញញឹម​នៅ​ពេល​គាត់​មាន​អារម្មណ៍​ថា​ខ្យល់​បក់​ប៉ះ​មុខ​គាត់ ។ គាត់​មាន​អារម្មណ៍​ថា​ពេល​វេលា​កន្លេងទៅ​លឿន​ហើយ​ធូរស្រាល !

ខាយល៍​បាន​ប៉ះ​របង​មុន ។ គាត់​បាន​ស្រែក​ថា « ខ្ញុំឈ្នះ​ហើយ ! » ។

ហាន់ធើ បាន​រត់​ទៅ​ដល់​របង​មួយ​សន្ទុះ​ក្រោយ​មក ។ « មិន​យុត្តិធម៌​ទេ ! ឯង​ចាប់​ផ្តើម​មុន » ។

មីហ្គែល បាន​តប​ថា « មែនហើយ » ។ « តោះ​រត់​ប្រណាំង​ទៅ​ដើម​ឈើ ! »

ហាន់ធើ បាន​ចាប់​ផ្តើម​រត់​ម្តង​ទៀត ។ ពេល​នេះ​គាត់​បាន​រត់​ទៅ​ប៉ះ​ដើម​ឈើ​មុន ។ ប៉ុន្តែ មីហ្គែល នៅ​ពី​ក្រោយ​គាត់​ជាប់ ។

មីហ្គែល បាន​និយាយថា​ « ខ្ញុំ​ឈ្នះ​ហើយ » ។

ផែបភើ និយាយថា « ទេ ហាន់ធើ ឈ្នះ » ។

ខាយល៍ បាន​និយាយថា « មែនហើយ » ។

មីហ្គែល បាន​ឱប​ដៃ​គាត់ ។ បន្ទាប់​មក​គាត់​ប្រើ​ពាក្យ​សម្តី​មិន​ល្អ ។

ក្មេង​ដទៃ​ទៀត​បាន​សើច ។ មីហ្គែល បាន​និយាយ​ពាក្យ​នេះ​ម្តង​ទៀត ហើយ​ពួក​គេ​បាន​សើច​បន្ត​ទៀត ។

ហាន់ធើ មាន​អារម្មណ៍​សោកសៅ​ក្នុង​ចិត្ត ។ គាត់​បាន​ដឹង​ថា​ពាក្យ​សម្តី​ទាំង​នោះ​មិន​ល្អ​ទេ ។ ប៉ុន្តែ​គាត់​មិន​ចង់​អោយ​គេ​សើច​ចំអក​ទេ ។ តែ​គាត់​មិន​បាន​និយាយ​អ្វី​ទាំង​អស់ ។

ផែបភើ បាន​និយាយ​ពាក្យ​សម្តី​អាក្រក់​មួយ​ផ្សេង​ទៀត ។ បន្ទាប់​មក ខាយល៍ បាន​និយាយ​ពាក្យ​អាក្រក់​មួយ​ទៀត ។

ខាយល៍ បាន​និយាយ​ថា « ឥឡូវ​នេះ​ឯង​និយាយ​ម្តង​ទៅ ហាន់ធើ » ។

មីហ្គែល បាន​និយាយ « មែន​ហើយ​និយាយ​ទៅ » ។ « និយាយ​ពាក្យ​ជេ​ថ្មី​មួយ​ទៅ » ។

ហាន់ធើ បាន​ដក​ដង្ហើម​ធំ ។ « ខ្ញុំ​មិន​និយាយ​ពាក្យ​សម្តី​ទាំង​នោះ​ទេ » ។

ខាយល៍ បាន​និយាយ​ថា « គ្រាន់​តែ​និយាយ​ពាក្យ​មួយ​ម៉ាត់​វា​មិន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ទេ » ។

ហាន់ធើ បាន​និយាយថា « ខ្ញុំ​មិន​ប្រើ​ពាក្យ​ទាំង​នោះទេ » ។

« តើ​ឯង​ខ្លាច​មែន​ទេ ? » មីហ្គែល បានសើច ។

មុខ​របស់ ហាន់ធើ ឡើង​ក្រហម ។ « ខ្ញុំ​នឹង​ទៅ​លេង​កន្លែង​ផ្សេង​ទៀត » ។

ក្មេងៗ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​បាន​សើច ហើយ​និយាយ​ពាក្យ​សម្តី​អាក្រក់ៗ​ទៀត ។ ហាន់ធើ ចង់​រត់​ចេញ ។ ឥឡូវ​នេះ​សួន​ឧទ្យាន​នេះ​មិន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ទេ ។ គាត់​បាន​និយាយ​ដោយ​រាបសា​ថា « ជួប​គ្នា​ពេល​ក្រោយ » ។

រូបភាព
alt text

ហាន់ធើ លូក​ដៃ​ដាក់​ចូល​ក្នុង​ហោប៉ៅ​របស់​គាត់ ហើយ​បាន​ដើរ​កាត់​ក្មេងៗ​ទាំង​នោះ​យឺតៗ ។ គាត់​មិន​មាន​អារម្មណ៍​ថា​ពេល​វេលា​កន្លងទៅ​លឿន ហើយ​ធូរ​ស្រាល​ទៀត​ទេ ! គាត់​មាន​អារម្មណ៍​ថា​មាន​សម្ពាធ ។

គាត់​បាន​រត់​ទៅ​រក​ប៉ា និង​ម៉ាក់​របស់​គាត់​នៅលើ​កៅអី ។ ប៉ា​បាន​ដាក់​សៀវភៅ​របស់​គាត់​ចុះ ។ « កូន​មិន​អី​ទេ មែនទេ ? »

ហាន់ធើ បាន​ញាក់​ស្មា ។ « ពួកគេ​ចាប់​ផ្ដើម​និយាយ​ពាក្យ​អាក្រក់ៗ ។ ខ្ញុំ​មិន​ចង់​និយាយ​អ៊ីចឹង​ទេ ដូច្នេះ​ខ្ញុំ​ក៏​បាន​ចាក​ចេញ​ទៅ » ។

ម៉ាក់​បាន​ញញឹម ។ « កូន​ក្លាហាន​ណាស់ » ។

ប៉ា​បាន​តប​ថា « ប៉ាម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ណាស់ » ។ « វា​ពិបាក​ក្នុង​ការ​ធ្វើ​ការ​ជ្រើស​រើស​ល្អ នៅ​ពេល​ដែល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​មិន​ល្អ » ។

ហាន់ធើ បាន​ដក​ដង្ហើម​ធំ ។ គាត់​សប្បាយ​ចិត្ត​ដែល​គាត់​បាន​ជ្រើស​រើស​ត្រឹម​ត្រូវ ប៉ុន្តែ​គាត់​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ​ទេ ។

ម៉ាក់​បានសួរ​ « តើ​កូន​ចង់​ទៅ​ផ្ទះ​មែនទេ ? »

ហាន់ធើ បាន​គិត​អំពី​រឿង​នោះ ។ គាត់​បាន​និយាយ​ថា ៖ « មិន​ទាន់​ចង់​ទៅ​ទេ​ម៉ាក់ » ។ គាត់​បាន​សម្លឹង​មើល​ទៅ​ក្រុម​ក្មេងៗ​មួយ​ក្រុម​ផ្សេង​ទៀត ដែល​កំពុង​លេង​ទោង​ខ្សែ​កាប ។ « កូន​ចង់​ទៅ​លេង​ទីនោះ » ។

នៅ​ពេល​ដែល ហាន់ធើ បាន​ដើរ​ទៅ ក្មេង​ប្រុស​ម្នាក់​បាន​លើក​ដៃ​គ្រវី​រក​គាត់ ។ « សួស្ដី ខ្ញុំ​ឈ្មោះ​ដេវីឌ » ។

« ខ្ញុំ​ឈ្មោះ ហាន់ធើ ។ តើ​ខ្ញុំ​អាច​លោត​លេង​ជាមួយ​ឯង​បាន​ទេ ? »

« ប្រាកដ​ជា​បាន ! »

ហាន់ធើ បាន​ដាក់​វេន​គ្នា​ជិះ​ទោង​ខែ្ស​កាប ហើយ​មាន​អារម្មណ៍​ថា​មាន​ខ្យល់​បក់​ប៉ះគាត់​យ៉ាង​ខ្លាំង ។ នៅ​ពេល​គាត់​លេង​ជាមួយ​ដេវីឌ និង​អ្នក​ផ្សេង​ទៀត​គាត់​មាន​អារម្មណ៍​ថា​ពេល​វេលា​កន្លង​ទៅ​លឿន និង​បានធូរ​ស្រាល​ម្តង​ទៀត ។ គាត់​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ទោះបី​ជា​វា​ពិបាក​ក៏​ដោយ ។ គាត់​សប្បាយ​ចិត្ត​ដែល​គាត់​បាន​ធ្វើ​ការ​ជ្រើស​រើស​ត្រឹម​ត្រូវ ។

រូបភាព
alt text
រូបភាព
alt text here

រចនា​រូបភាព​ដោយ ឆ័រណា ជេ ស៊ី ធេននី