ប្រិយមិត្ត
ព្រះយេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ព្រះយេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៤–៥ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង

រូបភាព
Alt text

រចនា​រូបភាព​ដោយ ដេន ប៊ើរ

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះវរ​បិតាសួគ៌ ។ ទ្រង់​បាន​យាង​មក​ផែនដី ដើម្បី​បង្ហាញ​យើង​ពី​របៀប​ដែល​យើង​អាច​ត្រឡប់​ទៅរក​ព្រះវរបិតា​សួគ៌​វិញ​នៅ​ថ្ងៃ​ណា​មួយ ។ ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ទ្រង់​បាន​បង្រៀន​ថា យើង​គួរ​តែ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ផង​ដែរ ។

រូបភាព
alt text

ព្រះយេស៊ូវ​បាន​បង្ហាញ​យើង​ពី​របៀប​រស់​នៅ ។ ទ្រង់​ស្រឡាញ់ និង​ជួយ​មនុស្ស​គ្រប់​រូប ។ ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​តាម​ទ្រង់ ។

រូបភាព
alt text

ព្រះយេស៊ូវ​ជ្រាប​ដឹង​ពី​អារម្មណ៍​ឈឺ​ចាប់​របស់​យើង​ទាំង​អស់​គ្នា ហើយ​បានរង​ទុក្ខ​វេទនា​សម្រាប់​អំពើ​បាប​របស់​យើង ។ បន្ទាប់​មក​ទ្រង់​បាន​សុគត​ជំនួស​យើង ។ រឿង​នេះ​ត្រូវ​បាន​ហៅថា​ដង្វាយធួន​របស់​ព្រះយេ​ស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ នោះ​មាន​ន័យ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់នៅ​សព្វ​ថ្ងៃនេះ ! ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​ក៏​នឹង​រស់​ឡើង​វិញ​ម្ដង​ទៀត​ផងដែរ​បន្ទាប់​ពី​ស្លាប់ ។

រូបភាព
alt text

ព្រះយេស៊ូវ​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​សម្រាប់​យើង ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង ។ ដោយ​សារ​ទ្រង់ នោះ​យើង​អាច​រស់​នៅ​ក្នុង​ស្ថាន​សួគ៌​ជាមួយ​ក្រុម​គ្រួសារ​របស់​យើង​នៅ​ថ្ងៃ​ណា​មួយ ។

រូបភាព
alt text

យើង​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​តាមរយៈ​ការទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ យើង​ក៏​អាច​ធ្វើ​តាម​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ នៅ​ពេល​យើង​ស្រឡាញ់ និង​ជួយ​អ្នក​ដទៃ ហើយ​រក្សា​បទ​បញ្ញត្តិ​របស់​ទ្រង់ ។