ប្រិយមិត្ត
សូម​មក​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ !
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« សូម​មក​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ! » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ១៤ ។

សូម​មក​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ !

រូបភាព
alt text here

ស្នាដៃ​សិល្បៈ​ដោយ អាណា អូលដ្រេត

សូម​ធ្វើ​កាត​ពណ៌​ស្រស់ស្អាត ដើម្បី​អញ្ជើញ​មនុស្ស​ចូល​រួម​ពិធី​បុណ្យជ្រមុជ​ទឹក​របស់​អ្នក ។ តើ​អ្នក​ចង់​អញ្ជើញ​នរណា​ខ្លះ ? អ្នកអាច​អធិស្ឋាន និង​ស្តាប់​តាម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​សម្រាប់​គំនិត​មួយ​ចំនួន ។

  1. បត់​ក្រដាស​នីមួយៗ​ពាក់​កណ្តាល ។ នៅ​ខាង​មុខ ឬ​ខាង​ក្នុង​កាត សូម​សរសេរ​លិខិត​អញ្ជើញ​មនុស្ស​ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក ។

  2. បន្ថែម​កាល​បរិច្ឆេទ ពេលវេលា និង​អាសយដ្ឋាន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក ។

  3. ជ្រលក់​ម្រាមដៃ​ចូល​ក្នុង​ទឹកថ្នាំ រួច​បន្ថែម​ការតុប​តែង ! សូម​រក​មើល​គំនិត​ទាំងនេះ​នៅ​លើ​ទំព័រ​នេះ ។

  4. ជូនកាត​ទៅ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក !

ខ្ញុំ​ចង់​ចែកចាយ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ។ ដូច្នេះ​ដោយ​មាន​ជំនួយ​ពី​ម៉ាក់ នោះ​ប្អូន​ស្រី​របស់​ខ្ញុំ និង​ខ្ញុំ​បាន​អញ្ជើញ​មិត្តភក្តិ និង​មិត្ត​រួម​ថ្នាក់​របស់​យើង​ឲ្យ​មក​ក្នុង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ។ ក្នុង​ថ្ងៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ អ្វីៗ​ដំណើរ​ការ​ដោយ​រលូន ។ មាន​មនុស្ស​ជា​ច្រើន​នៅ​ទី​នោះ ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក !

អីវ អូ អាយុ ៨ ឆ្នាំ រដ្ឋធានី ហ្វូត​ដឺ​ហ្វ្រេនស៍ កោះ ម៉ាទីនីក