ប្រិយមិត្ត
មិន​ដែល​នៅ​តែ​ឯង​នោះ​ទេ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« មិន​ដែល​នៅ​តែ​ឯង​នោះ​ទេ » ប្រិយមិត្ត ខែ សីហា ២០២៣ ទំព័រ ២២-២៣ ។

មិន​ដែល​នៅ​តែ​ឯង​នោះ​ទេ

តើមាន​អ្វីកើតឡើងប្រសិន​បើ​អ៊ីសិន ឈឺ​ម្ដងទៀត​នៅ​ពេល​គ្មាន​នរណាម្នាក់​នៅទីនោះ​ជួយ​ ?

ដំណើររឿង​នេះ​បាន​កើតឡើងនៅ ស.រ.អា. ។

រូបភាព
alt text

អ៊ីសិន បាន​បុក​ជើង​របស់​គាត់​ជាមួយ​ទោង ។ គាត់​យោល​ទោង​កាន់​តែខ្ពស់​ទៅៗ ។ ខ្យល់​បក់​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ដូច​ជា​គាត់​កំពុង​ហោះ !

ហើយ​កណ្តឹង​ក៏​បាន​រោទិ៍​ឡើង ។ អ៊ីសិន បាន​ដក​ដង្ហើម​ធំ ។ គាត់​លេង​មិន​ទាន់​អស់​ចិត្ត​ទេ ។

ក្មេង​ៗ​បាន​តម្រង់​ជួរ​ដើម្បី​ត្រឡប់​ទៅ​ក្នុង​ថ្នាក់​វិញ ។ អ៊ីសិន បន្ថយ​ល្បឿន​ទោង​របស់​គាត់ ។ បន្ទាប់​មក​គាត់​បាន​ចុះ​ពី​ទោង ដើម្បី​ត្រឡប់​ទៅ​ថ្នាក់​វិញ ។

ប៉ុន្តែ​ពេល​អ៊ីសិន​ដាក់​ជើង​ដល់​ដី គាត់​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៅ​លើជើង​របស់​គាត់ ។ គាត់​បាន​ដួល​ទៅ​លើ​ដី ។ គាត់​បាន​ព្យាយាម​ក្រោក​ឈរ ប៉ុន្តែ​គាត់​មាន​អារម្មណ៍ថា​ដូចភ្លើង​កំពុង​ឆេះ​ជើងគាត់ ។ វា​ឈឺចាប់​ខ្លាំង​ណាស់ !

អ៊ីសិន ស្រែក « ជួយផង ! » ទាំង​ហូរទឹកភ្នែក​រហាម ។ កុមារៗ និង​លោក​គ្រូអ្នក​គ្រូ​បាន​រត់​ទៅ​ជួយ​គាត់ ។

គ្រូ​មា្នក់​បាន​សួរ​ថា « តើ​មាន​បញ្ហា​អ្វី ? »

« ខ្ញុំ​បាក់​ជើង​ហើយ ! »

នេះ​មិន​មែន​ជា​លើក​ទី​មួយ ដែល​អ៊ីសិន​បាក់​ឆ្អឹង​ទេ ។ ហើយ​ក៏​មិន​ជាលើក​ទីពីរ ឬ​ទី​បីដែរ ! អ៊ីសិន មាន​ជំងឺ​ពុក​ឆ្អឹង ជា​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​ងាយ​បាក់ ។ សូម្បី​តែ​រឿង​តូចតាច ដូច​ជា​ការ​ឈាន​ជើង​ឡើងឃឿន​បន្តិច ឬ​ដើរ​បុក​នរណា​ម្នាក់ ក៏​អាច​ធ្វើ​ឲ្យ​ឆ្អឹង​គាត់បាក់​ដែរ ។

អ្នកគ្រូ​បាន​និយាយ​ថា « គ្រូ​នឹង​ទូរសព្ទ​ទៅ​ឪពុក​ម្តាយ​របស់​ប្អូន​ឲ្យ​នាំ​ប្អូន​ទៅ​ជួប​គ្រូពេទ្យ » ។ « ហើយ​អ្វីៗ​គ្រប់យ៉ាង​នឹង​មិនអី​ទេ » ។

អ៊ីសិន សប្បាយ​ចិត្ត​ដែល​មាន​មនុស្ស​នៅ​ទី​នោះ​ដើម្បី​ជួយ​ដល់​គាត់ ។ ជើង​របស់​គាត់​នៅ​តែ​ឈឺ​ខ្លាំង ប៉ុន្តែ​គាត់​បាន​ដឹង​ថា​គាត់​នឹង​មាន​សុវត្ថិភាព ។

ម៉ាក់ និង​ប៉ា​បាន​ទៅ​សាលា​រៀន ហើយ​បាន​នាំ​អ៊ីសិន​ទៅ​ជួប​គ្រូ​ពេទ្យ ។ គ្រូពេទ្យ​បាន​រុំ​ជើង​គាត់​ជាមួយ​នឹង​ស៊ីម៉ង់​ពណ៌ខៀវ ហើយ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​សម្រាក ។

ដោយ​សារ​ជើង​របស់​គាត់​បាក់ អ៊ីសិន បាន​ចំណាយ​ពេល​ច្រើន​នៅលើ​គ្រែ ។ គាត់​មាន​សៀវភៅ​ជា​ច្រើន​ដើម្បី​អាន ។ ពេល​ខ្លះ​មិត្តភក្តិ​របស់​គាត់​បាន​មក​លេង​ហ្គេម​ជាមួយ​គាត់ ។ ប៉ុន្តែ​គាត់​នៅ​តែ​ធុញ​ថប់ ។

យប់​មួយ​អ៊ីសិនភ្ញាក់​ឡើង ហើយ​មិន​អាច​គេង​លក់​វិញ​ទេ ។ គាត់​ព្យាយាម​បន្ធូរ​អារម្មណ៍​ប៉ុន្តែ​គាត់​នៅ​តែ​ព្រួយ​បារម្ភ ។ ចុះ​បើ​ខ្ញុំ​បាក់​ឆ្អឹង ហើយ​គ្មាន​នរណា​នៅ​ជិត​ដូច​ជាឈឺ​ទាំង​កណ្តាល​យប់​វិញ​នោះ ? អ៊ីសិន​បានគិត ។ បេះដូង​របស់​គាត់​លោត​ញាប់ ។ គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច ។

អ៊ីសិន បាន​ស្រែក ។ « ប៉ា ! »

ប៉ា​បាន​រត់​ទៅ​បន្ទប់​របស់​អ៊ីសិន ។ « មាន​រឿងអី​កូន ? »

អ៊ីសិន បាន​និយាយ​ថា « កូន​ខ្លាច​ណាស់ » ។ « ចុះ​បើ​កូន​បាក់​ឆ្អឹង​មួយ​ទៀត ហើយ​គ្មាន​នរណា​នៅទី​នេះ​ដើម្បី​ជួយ​កូន​វិញ​នោះ​ប៉ា ? »

ប៉ា​បាន​អង្គុយ​ក្បែរ​គាត់​នៅ​លើ​គ្រែ ។ ប៉ា​បាន​តប​ថា « នោះ​គឺ​ជា​គំនិត​ដ៏​គួរ​ឲ្យ​ខ្លាច » ។ « ទោះ​បី​ជា​យើង​ព្យាយាម​ប្រុង​ប្រយ័ត្ន និង​រក្សា​សុវត្ថិភាព​ក៏​រឿង​អាក្រក់​នៅ​តែ​អាច​កើត​មាន​ឡើង​ដែរកូន ។ ប៉ុន្តែ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ ព្រះវរបិតាសួគ៌​កំពុង​តែ​ថែរក្សា​កូន » ។

អ៊ីសិន​បាន​និយាយ​ថា « អ៊ីចឹង​មាន​ន័យថា ទ្រង់​តែងតែ​នៅជា​មួយ​កូន​ឬ ? »

« ត្រឹមត្រូវ​ហើយ​កូន ! » ប៉ា​បាន​ឱប​អ៊ីសិន ថ្នមៗ ។

អ៊ីសិន​បាន​គិត​អំពី​ការ​មក​ដល់​របស់​ប៉ា​យ៉ាង​លឿន ដើម្បី​មក​ជួយ​គាត់ ។ គាត់​ដឹង​ថា​ប៉ា​ស្រឡាញ់​គាត់ ហើយ​តែង​តែ​ចង់​ជួយ​គាត់ ។ ប្រហែល​ជា​ព្រះ​វរបិតា​សួគ៌​ក៏​ដូច្នោះ​ដែរ ។

នៅ​ថ្ងៃ​បន្ទាប់ អ៊ីសិន​បាន​អាន​ព្រះគម្ពីរ​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី ប្រិយមិត្ត ។ គម្ពីរ​បាន​និយាយ​ថា « ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះ​អម្ចាស់ គង់នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក » ។*

អ៊ីសិន មាន​អារម្មណ៍​ស្ងប់​ស្ងាត់ និង​មាន​សុវត្ថិ​ភាព​ពេល​គាត់​អាន​ព្រះគម្ពីរ គឺ​ដូច​អារម្មណ៍​ដែល​គាត់​មាន​ពេល​និយាយ​ជាមួយ​ប៉ា​របស់​គាត់ ។ គាត់​បាន​ដឹង​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​លួង​លោម​គាត់ ។ វា​ហាក់​ដូច​ជា​ពេល​គាត់​បាន​ឱប​ប៉ា​ម្តង​ទៀត ។

អ៊ីសិន​បាន​គិត​ថា,ខ្ញុំ​ប្រហែល​ជា​នឹង​បាក់​ឆ្អឹង​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​ចាំបាច់​ភ័យ​ខ្លាច​នោះ​ទេ ។ គាត់​បាន​ដឹង​ថា គាត់​មិនដែល​នៅ​តែ​ឯង​នោះ​ទេ ។

រូបភាព
alt text
រូបភាព
alt text here

រចនា​រូបភាព​ដោយ ស៊ីមីនី ប្លកឃើរ