ប្រិយមិត្ត
ការ​ស្តាប់​ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ការ​ស្តាប់​ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ២១ ។

ការ​ស្តាប់​ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ

រូបភាព
Alt text

រចនា​រូបភាព​ដោយ ហ្វេវៀ បូណែត

រដូវ​ក្តៅ​មុន គ្រួសារ​ខ្ញុំ​បាន​ទៅ​ឡើង​ភ្នំ ។ ផ្លូវ​នេះ​បាន​នាំ​ទៅ​កាន់​ស្ទឹង​មួយ ។ បងស្រី​របស់ខ្ញុំ ប្អូន​ប្រុស​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ដោះ​ស្បែក​ជើង ហើយ​ដើរ​ចុះ​ទៅក្នុង​ទឹក ។

ពេល​ទឹក​លិច​ជង្គង់​របស់​ខ្ញុំ​យើង​បាន​ឈប់ ។ យើង​បាន​ឃើញ​ក្មេង​ធំៗ​មួយ​ក្រុម​លេង​នៅ​ក្នុង​ទឹក​ជ្រៅ​នៅ​ខាង​មុខ ។ បង​ស្រី​ខ្ញុំ​ញញឹម ហើយ​និយាយថា « យើង​គួរ​តែ​ទៅ​ជ្រៅ​ជាង​នេះ ! »

ប៉ុន្តែ​មាន​សំឡេង​មួយ​ក្នុង​គំនិត​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ឲ្យ​នៅ​ជាមួយ​ប្អូន​ប្រុស​របស់​ខ្ញុំ​វិញ ។ ខ្ញុំ​ដឹងថា​អារម្មណ៍​នោះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​បាន​ប្រាប់​បង​ស្រី​របស់​ខ្ញុំ​ថា គាត់​អាច​ទៅ​មើល​វា​សិន ប៉ុន្តែ​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ខ្ញុំ​នឹង​នៅ​ទីនេះ ។

នៅ​ពេល​បង​ស្រី​របស់​ខ្ញុំ​ត្រឡប់​មក​វិញ គាត់​បាន​និយាយ​ថា​ទឹក​នោះ​ហូរ​ខ្លាំងណាស់ ហើយ​ពិបាក​ដើរ​មកវិញ ។ នៅ​ពេល​គាត់​និយាយ​បែប​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ជ្រើស​រើស​ត្រឹម​ត្រូវ ដើម្បី​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាមួយ​ប្អូន​ប្រុស​តូច​របស់​ខ្ញុំ ។