ប្រិយមិត្ត
ការ​រីក​ចម្រើន​ដូច​ព្រះយេស៊ូវ​ជាមួយ​កម្មវិធី​កុមារ និង​យុវវ័យ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ការ​រីក​ចម្រើន​ដូច​ព្រះយេស៊ូវ​ជាមួយ​កម្មវិធី​កុមារ និង​យុវវ័យ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៤១ ។

ការ​រីក​ចម្រើន​ដូច​ព្រះយេស៊ូវ ជាមួយ​កម្មវិធី​កុមារ និង​យុវវ័យ

កម្ម​វិធី​កុមារ និង​យុវវ័យ អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់​តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការ​ទៅ​ចូលរួម​សកម្មភាព​អង្គការ​បឋម​សិក្សា ការ​ដាក់​គោលដៅ និង​ការ​រៀន​ដំណឹង​ល្អ ។ វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​សាកល្បង​អ្វី​ដែល​ថ្មីៗ និង​សប្បាយ​រីករាយ​ផង​ដែរ ! សៀវភៅ​ណែនាំ​កុមារ របស់អ្នក​អាច​ជួយ​អ្នកឲ្យ​ចាប់​ផ្ដើម​បាន ។ បើ​អ្នកមិន​ទាន់​មាន​សៀវភៅ​នេះទេ ចូរ​សុំ​គ្រូ​អង្គការ​បឋម​សិក្សា​របស់អ្នក​មួយ​ក្បាល ។

រូបភាព
alt text

អ្នក​អាច​រីកចម្រើន ខាង​បញ្ញា ដោយ​ការ​រៀន​អ្វី​ដែល​ថ្មី ។

រូបភាព
alt text

អ្នក​អាច​រីកចម្រើន ខាង​រាងកាយ ដោយ​ការ​ហាត់​ប្រាណ ឬ​អនុវត្តន៍​ជំនាញ​នានា ។

រូបភាព
alt text

អ្នក​អាច​រីកចម្រើន ខាង​វិញ្ញាណ ដោយ​ការ​រៀន​បន្ថែម​ទៀត​អំពី​ដំណឹង​ល្អ ។

រូបភាព
alt text

អ្នក​អាច​រីកចម្រើន ខាង​សង្គម ដោយ​ការ​បង្កើត​មិត្តភាព​ជាមួយ​អ្នក​ដទៃ ។

រូបភាព
alt text here

រចនារូបភាព​ដោយ ជីមមី ហូលឌឺ