ពាក្យពេចន៍ដែលអាលម៉ា ជាសង្ឃជាន់ខ្ពស់ ស្របតាមរបៀបដ៏បរិសុទ្ធនៃព្រះ បានប្រកាសប្រាប់ដល់ប្រជាជននៅក្នុងទីក្រុង និងភូមិទាំងឡាយរបស់គេទូទៅទាំងដែនដី។
មានរួមនៅក្នុងជំពូកទី ៥។
ជំពូកទី ៥
ដើម្បីឲ្យបានការសង្គ្រោះ នោះមនុស្សលោកត្រូវតែប្រែចិត្ត ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយ, កើតម្ដងទៀត, ជំរះសំលៀកបំពាក់របស់ខ្លួន ដោយព្រះលោហិតនៃព្រះគ្រីស្ទ, បន្ទាបខ្លួន ហើយកម្ចាត់ការឆ្មើងឆ្មៃ និងការឈ្នានីសចេញពីខ្លួន ហើយធ្វើកិច្ចការទាំងឡាយ នៃសេចក្ដីសុចរិត — អ្នកគង្វាលល្អនឹងហៅប្រជាជនរបស់លោក — អស់អ្នកណាដែលធ្វើកិច្ចការទាំងឡាយដែលអាក្រក់ គឺជាកូនចៅនៃអារក្ស — អាលម៉ាធ្វើបន្ទាល់អំពីសេចក្ដីពិត នៃលទ្ធិរបស់លោក ហើយបញ្ជាឲ្យមនុស្សប្រែចិត្ត — ឈ្មោះពួកសុចរិត នឹងត្រូវបានកត់ទុកក្នុងសៀវភៅជីវិត។ ប្រមាណជាឆ្នាំ ៨៣ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាបានចាប់ផ្ដើមកប្រកាសប្រាប់ខព្រះបន្ទូលនៃព្រះដល់ប្រជាជនដំបូងបំផុតនៅឯដែនដី សារ៉ាហិមឡា ហើយបន្ទាប់មក ក៏ប្រកាសជាទូទៅអស់ទាំងដែនដី។
២ហើយនេះគឺជាពាក្យពេចន៍ ដែលលោកបានថ្លែងទៅកាន់ប្រជាជននៅក្នុងសាសនាចក្រ ដែលបានតាំងឡើងនៅទីក្រុង សារ៉ាហិមឡា ស្របតាមបញ្ជីរបស់លោកផ្ទាល់ថា ៖
៣ខ្ញុំ អាលម៉ា ត្រូវកបានញែកជាខសង្ឃជាន់ខ្ពស់ នៃសាសនាចក្រនៃព្រះ ដោយឪពុកខ្ញុំឈ្មោះអាលម៉ា ព្រោះលោកមានអានុភាព និងគសិទ្ធិអំណាចពីព្រះ ដើម្បីធ្វើនូវកិច្ចការទាំងនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា លោកបានចាប់ផ្ដើមតាំងសាសនាចក្រមួយឡើង នៅឯឃដែនដីមួយ ត្រង់ព្រំប្រទល់ដែនដីនីហ្វៃ មែនហើយ ជាដែនដីដែលបានហៅថា ដែនដីមរមន មែនហើយ លោកបានធ្វើបុណ្យជ្រមុជទឹកឲ្យបងប្អូនទាំងឡាយនៅក្នុងទឹកមរមន។
៤ហើយមើលចុះ ខ្ញុំសូមប្រាប់អ្នកថា ពួកគេទាំងនោះ ត្រូវកបានដោះឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សរបស់ស្ដេចណូអេ ដោយសេចក្ដីមេត្តាករុណា និងដោយព្រះចេស្ដានៃព្រះ។
៥ហើយមើលចុះ បន្ទាប់ពីនោះមក ពួកគេត្រូវបានធ្លាក់ទៅក្នុងកសេវកភាព ដោយដៃរបស់ពួកលេមិននៅក្នុងទីរហោស្ថាន មែនហើយ ខ្ញុំសូមប្រាប់អ្នកថា ពួកគេត្រូវជាប់ក្នុងការឃុំឃាំង ហើយជាថ្មីទៀត ព្រះអម្ចាស់ទ្រង់បានដោះលែងពួកគេឲ្យរួចផុតពីខសេវកភាព ដោយព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះអង្គ ហើយក៏បាននាំយើងមកកាន់ដែនដីនេះ ហើយនៅទីនេះ យើងបានចាប់ផ្ដើមតាំងសាសនាចក្រនៃព្រះឡើងទូទៅទាំងដែនដីនេះផង។
៦ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំសូមសួរអ្នក គឺពួកអ្នកដែលនៅក្នុងសាសនាចក្រនេះថា តើអ្នកនៅចាំបានខ្លះៗឬទេនូវការជាប់ឃុំឃាំងនៃពួកអយ្យកោរបស់យើង? មែនហើយ តើបងប្អូននៅចាំបានខ្លះទេនូវសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គចំពោះពួកគេ? ហើយលើសលែងទៅទៀត តើអ្នកនៅចាំបានខ្លះទេថា ព្រះអង្គទ្រង់បានដោះព្រលឹងពួកគេឲ្យរួចផុតពីស្ថាននរក?
៧មើលចុះ ទ្រង់បានកែប្រែចិត្តរបស់គេ មែនហើយ ទ្រង់បានដាស់ពួកគេឲ្យភ្ញាក់ពីដំណេកដ៏លង់លក់ ហើយគេក៏បានភ្ញាក់ឡើងចំពោះព្រះ។ មើលចុះ ពួកគេនៅកណ្ដាលសេចក្ដីងងឹតសូន្យសុង ទោះជាយ៉ាងណាក៏ដោយ គង់តែព្រលឹងរបស់គេបានចែងចាំង ដោយពន្លឺនៃព្រះបន្ទូលដ៏អស់កល្បជានិច្ចដែរ មែនហើយ ពួកគេត្រូវបានហ៊ុមព័ទ្ធ ដោយកខ្សែចំណងទាំងឡាយនៃសេចក្ដីស្លាប់ និងខច្រវាក់នៃស្ថាននរក រីឯការបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ចបានរង់ចាំពួកគេហើយ។
៨ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំសូមសួរអ្នកថា តើពួកគេត្រូវបំផ្លាញចោលហើយឬអី? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ ពួកគេពុំត្រូវបំផ្លាញចោលទេ។
៩ហើយខ្ញុំសូមសួរទៀតថា តើខ្សែចំណងទាំងឡាយនៃសេចក្ដីស្លាប់បានដាច់ឬទេ និងច្រវាក់នៃស្ថាននរក ដែលបានហ៊ុមព័ទ្ធពួកគេនោះ តើមានរបូតឬទេ? ខ្ញុំសូមប្រាប់អ្នកថា បាទ ច្រវាក់ទាំងនោះត្រូវបានរបូតចេញ ហើយព្រលឹងពួកគេបានរីករាយ ហើយពួកគេបានច្រៀងនូវសេចក្ដីស្រឡាញ់ដែលប្រោសលោះ។ ហើយខ្ញុំសូមប្រាប់អ្នកថា ពួកគេបានសង្គ្រោះហើយ។
១០ហើយឥឡូវនេះ ខ្ញុំសូមសួរអ្នកថា តើពួកគេកបានសង្គ្រោះដោយលក្ខខណ្ឌយ៉ាងណា? មែនហើយ តើអាងទៅលើអ្វីដែលពួកគេសង្ឃឹមថានឹងបានសង្គ្រោះ? តើមកពីហេតុអ្វីបានជាពួកគេបានរួចពីចំណងទាំងឡាយនៃសេចក្ដីស្លាប់ មែនហើយ ព្រមទាំងពីច្រវាក់នៃស្ថាននរកផង?
១១មើលចុះ ខ្ញុំអាចប្រាប់អ្នកថា — តើពុំមែនឪពុកខ្ញុំ អាលម៉ា បានជឿដល់ពាក្យសម្ដីដែលបានប្រកាសចេញពីមាត់របស់កអ័ប៊ីណាដៃទេឬអី? ហើយតើលោកពុំមែនជាព្យាការីដ៏បរិសុទ្ធទេឬអី? តើលោកពុំបាននិយាយនូវព្រះបន្ទូលទាំងឡាយនៃព្រះ ហើយឪពុកខ្ញុំ អាលម៉ា បានជឿនូវព្រះបន្ទូលទាំងនោះទេឬ?
១២ហើយដោយសារសេចក្ដីជំនឿរបស់លោក ទើបមានកការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តលោក។ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទាំងអស់នេះគឺជារឿងពិត។
១៣ហើយមើលចុះ គាត់កបានផ្សាយព្រះបន្ទូលទាំងនោះ ដល់ពួកអយ្យកោរបស់អ្នក ហើយការផ្លាស់ប្ដូរដ៏ធំមួយបានកើតឡើងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេបានបន្ទាបខ្លួន ហើយបានដាក់ខទីទុកចិត្តរបស់គេទៅលើព្រះដ៏ពិត ហើយមានគព្រះជន្មរស់នៅ។ ហើយមើលចុះ ពួកគេមានចិត្តស្មោះត្រង់រហូតដល់ឃទីបំផុត ហេតុដូច្នេះហើយ ទើបពួកគេបានសង្គ្រោះ។
១៤ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំក្នុងសាសនាចក្រអើយ ខ្ញុំសូមសួរអ្នកថា តើអ្នករាល់គ្នាបានកកើតមកពីព្រះនៅក្នុងវិញ្ញាណហើយឬនៅ? តើអ្នករាល់គ្នាបានទទួលព្រះភក្ត្ររបស់ទ្រង់នៅក្នុងទឹកមុខរបស់អ្នកហើយឬនៅ? តើអ្នករាល់គ្នាបានស្គាល់ខការផ្លាស់ប្ដូរដ៏ធំនេះ នៅក្នុងដួងចិត្តអ្នកហើយឬនៅ?
១៥តើអ្នករាល់គ្នាអនុវត្តសេចក្ដីជំនឿ ទៅលើការប្រោសលោះរបស់ទ្រង់ ដែលកបានបង្កើតអ្នកមកឬទេ? តើអ្នករាល់គ្នាទន្ទឹងចាំ ដោយភ្នែកនៃសេចក្ដីជំនឿ ហើយមើលមករូបកាយខាងសាច់ឈាមនេះថា នឹងបានប្រោសឲ្យទៅជាអមត ហើយឯការពុករលួយនេះ នឹងខបានប្រោសទៅជាឥតពុករលួយវិញ ដើម្បីឈរចំពោះព្រះ ហើយទទួលគការជំនុំជំរះ តាមអំពើទាំងឡាយដែលខ្លួនបានប្រព្រឹត្ត កាលនៅជារូបកាយខាងឯសាច់ឈាមនៅឡើយឬ?
១៦ខ្ញុំសូមសួរអ្នកថា តើអ្នករាល់គ្នាអាចរមិលមើលខ្លួនឯងថា អ្នករាល់គ្នាឮសំឡេងនៃព្រះអម្ចាស់ មានព្រះបន្ទូលទៅកាន់អ្នកក្នុងថ្ងៃនោះថា ៖ នែ៎ ពួកជនដ៏កមានពរអើយ ចូរមករកយើងចុះ ត្បិតមើលចុះ កិច្ចការទាំងឡាយរបស់អ្នករាល់គ្នា សុទ្ធសឹងជាកិច្ចការសុចរិតនៅលើផ្ទៃផែនដីនេះ?
១៧ឬក៏អ្នករាល់គ្នារមិលមើលខ្លួនឯងថា អ្នករាល់គ្នាអាចកុហកដល់ព្រះអម្ចាស់នៅក្នុងថ្ងៃនោះកថា — ឱព្រះអម្ចាស់អើយ កិច្ចការរបស់ពួកយើងខ្ញុំ សុទ្ធសឹងជាកិច្ចការសុចរិតនៅលើផ្ទៃផែនដីនេះ — ហើយថា ព្រះអង្គនឹងជួយសង្គ្រោះដល់អ្នកឬ?
១៨ឬក៏និយាយម្យ៉ាងទៀត តើអ្នករាល់គ្នាអាចរមិលមើលខ្លួនឯងថា ត្រូវបាននាំទៅកណ្ដាលទីជំនុំជំរះនៃព្រះ ដោយព្រលឹងរបស់អ្នកពោរពេញទៅដោយទោស និងការសោកស្ដាយ ដោយកចាំនូវអស់ទាំងទោសកំហុសទាំងប៉ុន្មានរបស់ខ្លួន មែនហើយ ដោយមានការចងចាំដ៏ឥតខ្ចោះនូវអំពើទុច្ចរិតរបស់ខ្លួនទាំងអស់ មែនហើយ គឺជាការចងចាំនូវការទាស់នឹងព្រះបញ្ញត្តិទាំងឡាយនៃព្រះ?
១៩ខ្ញុំសូមសួរអ្នកថា តើអ្នករាល់គ្នាអាចសម្លឹងមើលទៅព្រះនៅក្នុងថ្ងៃនោះ ដោយចិត្តបរិសុទ្ធ និងបាតដៃស្អាតឬ? ខ្ញុំសូមសួរអ្នកថា តើអ្នកអាចសម្លឹងទៅលើដោយមានកព្រះភក្ត្ររបស់ទ្រង់ឆ្លាក់លើមុខរបស់អ្នកឬ?
២០ខ្ញុំសូមសួរអ្នកថា តើអ្នកអាចគិតថានឹងបានសង្គ្រោះ នៅពេលអ្នកបានបណ្ដោយខ្លួន ឲ្យធ្លាក់ទៅក្នុងកឥទ្ធិពលនៃអារក្សឬ?
២១ខ្ញុំសូមប្រាប់អ្នកថា ដល់ថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា អ្នករាល់គ្នាពុំអាចកបានសង្គ្រោះឡើយ ត្បិតគ្មានអ្នកណាអាចបានសង្គ្រោះឡើយ លើកលែងតែខសំលៀកបំពាក់របស់អ្នកនោះត្រូវបានជំរះឲ្យស មែនហើយ សំលៀកបំពាក់អ្នកនោះត្រូវតែធ្វើឲ្យគបរិសុទ្ធ រហូតដល់បានជ្រះពីអស់ទាំងការប្រឡាក់ តាមរយៈព្រះលោហិតនៃទ្រង់ ជាព្រះអង្គដែលពួកអយ្យកោរបស់យើងធ្លាប់និយាយដល់នោះ ដែលនឹងយាងមកសង្គ្រោះរាស្ត្ររបស់ទ្រង់ពីអំពើបាបទាំងឡាយរបស់គេ។
២២ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំសូមសួរអ្នកថា តើអ្នករាល់គ្នានឹងចាប់អារម្មណ៍យ៉ាងណាដែរ បើសិនជាអ្នករាល់គ្នាឈរនៅខាងមុខវេទិកាជំនុំជំរះនៃព្រះ ដោយមានសំលៀកបំពាក់ប្រឡាក់ដោយកឈាម និងខសេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង? មើលចុះ តើការណ៍នេះនឹងធ្វើទីបន្ទាល់អ្វីខ្លះទាស់នឹងរូបអ្នក?
២៣មើលចុះ តើការណ៍ទាំងនេះពុំធ្វើជាកទីបន្ទាល់ថា អ្នករាល់គ្នាជាឃាតករ មែនហើយ ហើយថា អ្នករាល់គ្នាមានទោសដោយអំពើទុច្ចរិតគ្រប់យ៉ាងទេឬ?
២៤មើលចុះ ឱបងប្អូនរបស់ខ្ញុំអើយ តើអ្នករាល់គ្នាគិតស្មានថា ជនបែបនេះនឹងអាចមានទីអង្គុយនៅក្នុងនគរនៃព្រះ ជាមួយកអ័ប្រាហាំ ជាមួយអ៊ីសាក និងជាមួយយ៉ាកុប ព្រមទាំងជាមួយពួកព្យាការីដ៏បរិសុទ្ធទាំងអស់ផង ដែលមានសំលៀកបំពាក់ដ៏ជ្រះស្អាត ហើយឥតប្រឡាក់ បរិសុទ្ធ ហើយសផងនោះឬ?
២៥ខ្ញុំសូមប្រាប់អ្នកថា ៖ ទេ លើកលែងតែអ្នករាល់គ្នាថា ព្រះដែលបង្កើតយើងមក ទ្រង់ជាជនភូតកុហកចាប់ពីដំបូងវិញ ឬក៏គិតស្មានថា ព្រះអង្គជាជនភូតកុហកពីដើមដំបូងមក នោះអ្នករាល់គ្នាពុំអាចគិតស្មានថា ជនបែបនេះអាចមានទីកន្លែងនៅក្នុងនគរស្ថានសួគ៌បានឡើយ ប៉ុន្តែពួកគេនឹងត្រូវបណ្ដេញចេញ ត្បិតពួកគេជាកកូនចៅនៃនគរអារក្សវិញ។
២៦ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាបានស្គាល់កការផ្លាស់ប្ដូរនៅក្នុងដួងចិត្តអ្នក ហើយបើសិនជាអ្នករាល់គ្នាបានចាប់អារម្មណ៍ចង់ខច្រៀងនូវចម្រៀងនៃសេចក្ដីស្រឡាញ់ដែលប្រោសលោះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាគអាចចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះទេ?
២៧តើអ្នករាល់គ្នាបានដើរ ដោយកាន់ខ្លួនអ្នកថាជាកគ្មានទោសនៅចំពោះព្រះឬ? តើអ្នករាល់គ្នាអាចនិយាយនៅក្នុងចិត្តអ្នក បើសិនជាអ្នករាល់គ្នាត្រូវបានហៅឲ្យទៅស្លាប់នៅក្នុងពេលនេះថា តើអ្នករាល់គ្នាបានខបន្ទាបខ្លួនគ្រប់គ្រាន់ហើយឬនៅ? តើសំលៀកបំពាក់របស់អ្នកត្រូវបានជំរះ ហើយត្រូវបានធ្វើឲ្យស តាមរយៈព្រះលោហិតនៃព្រះគ្រីស្ទ ដែលទ្រង់នឹងយាងមកគសង្គ្រោះរាស្ត្ររបស់ទ្រង់ពីអំពើបាបទាំងឡាយរបស់គេហើយឬ?
២៨មើលចុះ តើអ្នករាល់គ្នាបានរលាស់ចោល នូវកការឆ្មើងឆ្មៃរបស់អ្នកហើយឬ? ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាពុំទាន់បានរលាស់ចោលទេ នោះអ្នករាល់គ្នាពុំទាន់បានរៀបចំខ្លួន ដើម្បីទៅជួបនឹងព្រះឡើយ។ មើលចុះ អ្នករាល់គ្នាត្រូវតែរៀបចំឲ្យបានរហ័សឡើង ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ ហើយជនបែបនេះ នឹងពុំមានជីវិតដ៏នៅអស់កល្បជានិច្ចឡើយ។
២៩មើលចុះ ខ្ញុំនិយាយថា តើមានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ដែលពុំទាន់ចោលកចិត្តច្រណែន? ខ្ញុំសូមប្រាប់អ្នកថា ជនបែបនេះពុំទាន់ប្រុងប្រៀបខ្លួនទេ ហើយខ្ញុំចង់ឲ្យជននោះ ប្រុងប្រៀបឲ្យបានរហ័សឡើង ព្រោះពេលនោះនៅជិតដៃបង្កើយ ហើយជននោះពុំបានដឹងថា ពេលនោះនឹងមកដល់កាលណាទេ ហើយជនបែបនេះ នឹងពុំបានចាត់ទុកថា គ្មានទោសឡើយ។
៣០ហើយមួយទៀត ខ្ញុំសូមប្រាប់អ្នកថា តើមានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ដែលកបានចំអកឡកឡឺយដល់បងប្អូនខ្លួន ឬក៏បានគរការបៀតបៀនទៅលើបងប្អូនខ្លួនឬទេ?
៣១វេទនាដល់ជនបែបនេះ ព្រោះជននេះពុំបានប្រុងប្រៀបខ្លួនទេ ឯពេលវេលានៅជិតដៃបង្កើយថា ជននោះត្រូវតែប្រែចិត្ត បើពុំនោះសោតទេ គេពុំអាចបានសង្គ្រោះឡើយ!
៣២មែនហើយ គឺវេទនាដល់អស់កអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ចូរប្រែចិត្តចុះ ចូរប្រែចិត្តចុះ ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានបន្ទូលថាដូច្នោះ!
៣៣មើលចុះ ទ្រង់បានអញ្ជើញមនុស្សលោកកទាំងអស់ ត្បិតខព្រះពាហុនៃសេចក្ដីមេត្តាករុណាបានលាតសន្ធឹងមករកគេ ហើយទ្រង់មានព្រះបន្ទូលថា ៖ ចូរប្រែចិត្តចុះ នោះយើងនឹងទទួលអ្នក។
៣៤មែនហើយ ទ្រង់មានព្រះបន្ទូលថា ៖ ចូរកមករកយើងចុះ ហើយអ្នករាល់គ្នានឹងបានទទួលទាននូវខផ្លែនៃដើមជីវិត មែនហើយ អ្នករាល់គ្នានឹងបានទទួលទាន ហើយផឹក នូវគនំប៉័ង និងទឹកនៃជីវិតឃតាមចិត្ត
៣៥មែនហើយ ចូរមករកយើង ហើយនាំមកនូវកិច្ចការទាំងឡាយនៃសេចក្ដីសុចរិតចុះ នោះអ្នករាល់គ្នានឹងពុំត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើងឡើយ —
៣៦ត្បិតមើលចុះ ពេលវេលានៅជិតដៃបង្កើយថា អស់អ្នកណាដែលពុំបានកនាំមកនូវផលល្អ ឬក៏អស់អ្នកណាដែលពុំបានធ្វើកិច្ចការទាំងឡាយនៃសេចក្ដីសុចរិត ជននោះហើយដែលនឹងមានហេតុទួញសោក។
៣៧ឱអ្នករាល់គ្នា ជាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ អ្នករាល់គ្នាដែលអួតខ្លួនចំពោះវត្ថុទាំងឡាយដែលកឥតប្រយោជន៍នៃលោកិយ អ្នករាល់គ្នាដែលអះអាងថា ខ្លួនដឹងនូវផ្លូវទាំងឡាយនៃសេចក្ដីសុចរិត ប៉ុន្តែបានដើរខវង្វេងផ្លូវ បីដូចជាគចៀមដែលគ្មានអ្នកគង្វាល ទោះបីអ្នកគង្វាលឃបានស្រែកហៅ ហើយនៅតែស្រែកហៅក៏ដោយ គង់តែអ្នករាល់គ្នាពុំព្រមងស្ដាប់តាមសំឡេងលោកដែរ!
៣៨មើលចុះ ខ្ញុំសូមប្រាប់អ្នកថា កអ្នកគង្វាលល្អនឹងស្រែកហៅអ្នក មែនហើយ គឺដោយនូវឈ្មោះរបស់លោកផ្ទាល់ដែលលោកនឹងហៅអ្នក គឺជាព្រះនាមនៃព្រះគ្រីស្ទ ហើយបើសិនជាអ្នករាល់គ្នាពុំប្រុងខស្ដាប់តាមសំឡេងនៃអ្នកគង្វាលគល្អ ចំពោះឃឈ្មោះដែលអ្នករាល់គ្នា នឹងត្រូវបានហៅនោះទេ មើលចុះ អ្នករាល់គ្នាពុំមែនជាចៀមនៃអ្នកគង្វាលល្អឡើយ។
៣៩ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នាពុំមែនជាចៀមនៃអ្នកគង្វាលល្អទេ តើអ្នករាល់គ្នានៅក្នុងកក្រោលណា? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ខអារក្សគឺជាអ្នកគង្វាលរបស់អ្នកវិញ ហើយអ្នករាល់គ្នានៅក្នុងក្រោលរបស់វា ហើយឥឡូវនេះ តើអ្នកណាអាចបដិសេធការណ៍នេះបានឬ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អស់អ្នកណាដែលបដិសេធរឿងនេះ គឺជាគជនភូតកុហក ហើយជាឃកូនអារក្សវិញ។
៤០ត្បិតខ្ញុំសូមប្រាប់អ្នកថា អ្វីក៏ដោយ ដែលកល្អចេញមកពីព្រះ ហើយអ្វីក៏ដោយ ដែលអាក្រក់ចេញមកពីអារក្ស។
៤១ហេតុដូច្នេះហើយ បើសិនជាមនុស្សណាម្នាក់ដែលនាំមកនូវកិច្ចការទាំងឡាយដែលកល្អ គេប្រុងស្ដាប់តាមសំឡេងនៃអ្នកគង្វាលល្អ ហើយគេនឹងដើរតាមលោក ប៉ុន្តែអស់អ្នកណាដែលនាំមកនូវកិច្ចការទាំងឡាយដែលអាក្រក់ ជននោះក្លាយទៅជាខកូនអារក្សវិញ ព្រោះគេប្រុងស្ដាប់តាមសំឡេងរបស់វា ហើយដើរតាមវាផង។
៤២ហើយអស់អ្នកណាដែលបានធ្វើយ៉ាងនេះ ត្រូវតែទទួលកឈ្នួលពីវា ហេតុដូច្នេះហើយ ឯខឈ្នួលនៃជននោះ គឺសេចក្ដីស្លាប់ គឺចំពោះអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត ដោយគស្លាប់ចំពោះការល្អគ្រប់យ៉ាង។
៤៣ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាស្ដាប់ខ្ញុំ ត្បិតខ្ញុំនិយាយនៅក្នុងថាមពលនៃព្រលឹងរបស់ខ្ញុំ ត្បិតមើលចុះ ខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាយ៉ាងជាក់ច្បាស់ ដើម្បីកុំឲ្យអ្នករាល់គ្នាអាចភាន់ច្រឡំ ឬក៏ថា ខ្ញុំបាននិយាយនេះ តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះវិញ។
៤៤ព្រោះខ្ញុំត្រូវបានហៅឲ្យនិយាយបែបនេះ តាមរបៀបកដ៏បរិសុទ្ធនៃព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ មែនហើយ គឺខ្ញុំត្រូវបានបញ្ជាឲ្យឈរឡើង ហើយធ្វើបន្ទាល់ដល់ប្រជាជននេះ នូវអ្វីៗដែលពួកអយ្យកោរបស់យើងបាននិយាយ អំពីអ្វីៗដែលនឹងកើតឡើង។
៤៥ហើយនេះ នៅពុំទាន់អស់នៅឡើយទេ។ តើអ្នករាល់គ្នាគិតស្មានថា ខ្ញុំកដឹងរឿងទាំងនេះ ដោយខ្លួនឯងឬអី? មើលចុះ ខ្ញុំសូមធ្វើបន្ទាល់ដល់អ្នករាល់គ្នាថា ខ្ញុំដឹងរឿងដែលខ្ញុំបាននិយាយទាំងអំបាលម៉ាននេះថាជារឿងពិត។ ហើយតើអ្នករាល់គ្នាគិត ស្មានថា ខ្ញុំដឹងរឿងទាំងនោះយ៉ាងប្រាកដដូចម្ដេចដែរ?
៤៦មើលចុះ ខ្ញុំសូមប្រាប់អ្នកថា រឿងទាំងនោះគឺព្រះវិញ្ញាណបរិសុទ្ធនៃព្រះទ្រង់បានកប្រាប់ដល់ខ្ញុំ។ មើលចុះ ខ្ញុំខបានតមអាហារ ហើយបានអធិស្ឋានជាច្រើនថ្ងៃ ដើម្បីខ្ញុំអាចដឹងនូវរឿងទាំងនេះដោយខ្លួនខ្ញុំ។ ហើយឥឡូវនេះ ខ្ញុំដឹងរឿងទាំងនោះដោយខ្លួនខ្ញុំ ថាជារឿងពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានសម្ដែងប្រាប់ខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយនេះគឺជាវិញ្ញាណនៃគវិវរណៈដែលមាននៅក្នុងខ្លួនខ្ញុំ។
៤៧ហើយម្យ៉ាងទៀត ខ្ញុំសូមប្រាប់អ្នកថា វិញ្ញាណនេះទើបតែសម្ដែងប្រាប់ដល់ខ្ញុំថា ពាក្យទាំងឡាយដែលពួកអយ្យកោយើងបាននិយាយ គឺជាពាក្យពិត គឺដូចជាវិញ្ញាណនៃការព្យាករណ៍ ដែលមាននៅក្នុងខ្លួនខ្ញុំ ក៏បានបង្ហាញដោយសារការបើកសម្ដែង នៃព្រះវិញ្ញាណនៃព្រះដែរ។
៤៨ខ្ញុំសូមប្រាប់អ្នកថា ខ្ញុំដឹងដោយខ្លួនខ្ញុំថា អ្វីក៏ដោយដែលខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលនឹងកើតឡើង នោះគឺជារឿងពិតដែរ ហើយខ្ញុំសូមប្រាប់អ្នកថា ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក មែនហើយ ព្រះរាជបុត្រា ដែលជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ពោរពេញទៅដោយព្រះគុណ និងសេចក្ដីមេត្តាករុណា និងសេចក្ដីពិត។ ហើយមើលចុះ គឺព្រះអង្គនេះហើយដែលនឹងយាងមក ដើម្បីយកអំពើបាបទាំងឡាយនៃមនុស្សលោក មែនហើយ គឺអំពើបាបទាំងឡាយនៃមនុស្សគ្រប់រូប ដែលជឿយ៉ាងខ្ជាប់ខ្ជួនដល់ព្រះនាមរបស់ទ្រង់។
៤៩ហើយឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា នេះគឺកតំណែងដែលខ្ញុំបានទទួល មែនហើយ គឺដើម្បីផ្សាយប្រាប់បងប្អូនជាទីស្រឡាញ់របស់ខ្ញុំ មែនហើយ និងមនុស្សគ្រប់រូបដែលរស់នៅលើផែនដីនេះ មែនហើយ គឺដើម្បីផ្សាយប្រាប់ដល់មនុស្សទាំងអស់ ទាំងចាស់ទាំងក្មេង ទាំងបាវបម្រើគេទាំងអ្នកសេរី មែនហើយ ខ្ញុំសូមប្រាប់ដល់មនុស្សចាស់ និងមនុស្សវ័យកណ្ដាល និងជំនាន់ដែលកំពុងពេញវ័យផង មែនហើយ ដើម្បីស្រែកប្រាប់ពួកគេថា ពួកគេត្រូវតែប្រែចិត្ត ហើយខកើតម្ដងទៀត។
៥០មែនហើយ ព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ចូរប្រែចិត្តចុះ ឱអស់អ្នកដែលនៅចុងផែនដីអើយ ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ មែនហើយ ព្រះរាជបុត្រានៃព្រះ ទ្រង់នឹងយាងមកក្នុងកសិរីល្អរបស់ទ្រង់ក្នុងឥទ្ធិឫទ្ធិឫទ្ធានុភាព ព្រះចេស្ដា និងក្នុងអំណាចរបស់ទ្រង់។ មែនហើយ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមប្រាប់អ្នកថា ព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលថា ៖ មើលន៏ សិរីល្អនៃខមហាក្សត្រនៃអស់ទាំងផែនដី និងមហាក្សត្រនៃស្ថានសួគ៌ផង នឹងមកចែងចាំងជាឆាប់ៗក្នុងចំណោមកូនចៅមនុស្សលោកទាំងអស់។
៥១ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលមកកាន់ខ្ញុំ មែនហើយ ទ្រង់បានស្រែកប្រាប់ខ្ញុំ ដោយព្រះសូរសៀងដ៏ឥទ្ធិឫទ្ធិថា ៖ ចូរអ្នកធ្វើដំណើរទៅមុខ ហើយប្រាប់ប្រជាជនទាំងនេះថា ៖ ចូរប្រែចិត្តចុះ ត្បិតលើកលែងតែអ្នករាល់គ្នាប្រែចិត្ត នោះអ្នករាល់គ្នានឹងពុំអាចបាននគរកស្ថានសួគ៌ជាមរតកឡើយ។
៥២ហើយមួយទៀត ខ្ញុំសូមប្រាប់អ្នកថា ព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលថា ៖ មើលចុះ កពូថៅបានទុកនៅក្បែរគល់ឈើ ហេតុដូច្នេះហើយ ដើមណាដែលពុំផ្ដល់នូវផ្លែល្អ នោះនឹងត្រូវខកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើង មែនហើយ គឺជាភ្លើងមួយដែលពុំចេះឆេះអស់ គឺជាភ្លើងដែលពន្លត់មិនបាន។ មើលចុះ ហើយចូរចងចាំថា ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥៣ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមសួរគ្នាថា តើអ្នកអាចទ្រាំទ្រនឹងពាក្យទាំងនេះបានឬ មែនហើយ តើអ្នករាល់គ្នាអាចទុករឿងទាំងនេះមួយអន្លើ ហើយជាន់កឈ្លីព្រះដ៏បរិសុទ្ធ នៅខាងក្រោមជើងខ្លួនបានឬ មែនហើយ តើអ្នករាល់គ្នាអាច អួតខ្លួន ដោយនូវខការឆ្មើងឆ្មៃក្នុងចិត្តបានឬ មែនហើយ តើអ្នករាល់គ្នានៅតែប្រឹងពាក់នូវប្រដាប់ស្លៀកពាក់គដ៏មានតម្លៃតទៅ ហើយភ្ជាប់ ចិត្តអ្នកទៅលើវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយ ហើយទៅលើឃទ្រព្យសម្បត្តិរបស់ខ្លួនឬ?
៥៤មែនហើយ តើអ្នករាល់គ្នានៅតែប្រឹងស្មានថា ខ្លួនគ្រាន់បើជាងអ្នកឯទៀតឬ មែនហើយ តើអ្នករាល់គ្នានៅតែប្រឹងក្នុងការបៀតបៀនបងប្អូនរបស់ខ្លួន ដែលបានបន្ទាបខ្លួន ហើយដើរតាមរបៀបដ៏បរិសុទ្ធនៃព្រះ ដោយហេតុនេះហើយដែលពួកគេត្រូវបាននាំមកក្នុងសាសនាចក្រនេះ គឺដោយកបានញែកជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ នោះគេបាននាំមកនូវកិច្ចការទាំងឡាយដែលគ្រប់គ្រាន់ដល់ការប្រែចិត្ត —
៥៥មែនហើយ តើអ្នករាល់គ្នានៅតែរឹងរូស បែរខ្នងដាក់កអ្នកក្រីក្រ និងអ្នកខ្វះខាត ហើយឱបក្រសោបទ្រព្យសម្បត្តិរបស់ខ្លួនមិនឲ្យធ្លាក់ដល់អ្នកទាំងនោះឬអី?
៥៦ហើយជាទីបញ្ចប់ អស់អ្នកដែលប្រឹងនៅក្នុងអំពើទុច្ចរិត ខ្ញុំសូមប្រាប់អ្នកថា ពួកគេនេះហើយដែលនឹងត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើង លើកលែងតែពួកគេប្រែចិត្តឲ្យបានទាន់រហ័ស។
៥៧ហើយឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា ៖ អស់អ្នកណាដែលប្រាថ្នាចង់ធ្វើតាមសំឡេងនៃអ្នកគង្វាលកល្អ ចូរអ្នករាល់គ្នាចេញពីពួកទុច្ចរិតមក ហើយខញែកខ្លួន ហើយចូរកុំប៉ះពាល់ដល់វត្ថុទាំងឡាយដែលឥតស្អាតរបស់ពួកនោះឡើយ ហើយមើលចុះ ឈ្មោះរបស់ពួកនោះនឹងត្រូវគលុបចេញ ដើម្បីកុំឲ្យឈ្មោះរបស់ពួកទុច្ចរិតត្រូវបានរាប់ក្នុងចំណោមឈ្មោះនៃពួកសុចរិតឡើយ ដើម្បីឲ្យព្រះបន្ទូលនៃព្រះបានបំពេញដែលមានព្រះបន្ទូលថា ៖ ឈ្មោះនៃពួកទុច្ចរិតនឹងពុំត្រូវលាយឡំជាមួយនឹងឈ្មោះនៃរាស្ត្ររបស់យើងឡើយ។
៥៨ត្បិតឈ្មោះនៃពួកសុចរិត នឹងត្រូវបានកត់នៅក្នុងកសៀវភៅជីវិត ហើយយើងនឹងប្រទានដល់ពួកគេនូវមរតកឲ្យនៅខាងស្ដាំដៃរបស់យើង។ ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ តើអ្នករាល់គ្នាអាចនិយាយអ្វីទាស់នឹងការណ៍នេះបានឬ? ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នានិយាយទាស់នឹងព្រះបន្ទូលទាំងនេះ ក៏មិនជាការណ៍អ្វីដែរ ត្បិតព្រះបន្ទូលនៃព្រះត្រូវតែបានបំពេញ។
៥៩ត្បិតនៅក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកគង្វាលណាមួយ ដែលមានចៀមច្រើន ហើយពុំបានមើលចៀមទាំងនោះ ដើម្បីកុំឲ្យចចកចូលមកស៊ីចៀមរបស់ខ្លួន? ហើយមើលចុះ បើសិនជាចចកណាចូលមកក្នុងហ្វូងចៀមខ្លួន តើអ្នកគង្វាលពុំដេញវាចេញទេឬអី? មែនហើយ ទីបំផុត បើសិនជាអ្នកនោះអាចធ្វើបាន នោះគាត់នឹងបំផ្លាញចចកនោះចោល។
៦០ហើយឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគង្វាលល្អនឹងហៅរកអ្នក ហើយបើសិនជាអ្នកស្ដាប់តាមសំឡេងលោក នោះលោកនឹងនាំអ្នកចូលក្នុងក្រោលរបស់លោក ហើយអ្នករាល់គ្នាគឺជាចៀមរបស់លោក ហើយលោកនឹងបញ្ជាអ្នកថា អ្នកមិនត្រូវទ្រាំឲ្យចចកល្មោភ ស៊ី ចូលមកក្នុងចំណោមអ្នករាល់គ្នាឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបំផ្លាញបង់។
៦១ហើយឥឡូវនេះ ខ្ញុំ អាលម៉ា សូមបញ្ជាដល់អ្នកក្នុងភាសារបស់កព្រះអង្គ ដែលបានបញ្ជាដល់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យដែលខ្ញុំបាននិយាយទៅកាន់អ្នក។
៦២ខ្ញុំនិយាយជាការបញ្ជាដល់អ្នកដែលនៅក្នុងសាសនាចក្រ ហើយដល់អស់អ្នកណាដែលពុំនៅក្នុងសាសនាចក្រនេះទេ នោះខ្ញុំនិយាយជាការអញ្ជើញថា ៖ ចូរមក ហើយទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្តចុះ ដើម្បីឲ្យអ្នករាល់គ្នាអាចបានទៅជាពួកអ្នកទទួលទាននូវផ្លែនៃកដើមជីវិតដែរ៕