លីអាហូណា
តើ​ខ្ញុំ​អាច​បញ្ចូល​ព្រះគម្ពីរ​មរមន​ទៅក្នុង​ទម្លាប់​របស់​ខ្ញុំ​អំពី​បុណ្យ​អ៊ីស្ទើរ​ដោយ​របៀបណា ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​ខ្ញុំ​អាច​បញ្ចូល​ព្រះគម្ពីរ​មរមន​ទៅក្នុង​ទម្លាប់​របស់​ខ្ញុំ​អំពី​បុណ្យ​អ៊ីស្ទើរ​ដោយ​របៀបណា ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

បុណ្យ​អ៊ីស្ទើរ

តើ​ខ្ញុំ​អាច​បញ្ចូល​ព្រះគម្ពីរ​មរមន​ទៅក្នុង​ទម្លាប់​របស់​ខ្ញុំ​អំពី​បុណ្យ​អ៊ីស្ទើរ​ដោយ​របៀបណា ?

រូបភាព
ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​នៅ​អឌ្ឍគោល​ខាងលិច

ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​នៅ​អឌ្ឍគោល​ខាងលិច ដោយ អាណុល ហ្វ្រីប៊ើក

ព្រះគម្ពីរ​មរមន​ផ្តល់​នូវសាក្សី​ដ៏មាន​ឥទ្ធិពល​មួយ​អំពី​សេចក្តីពិត​នៃ​ព្រះអម្ចាស់​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ « យើង​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​ផ្តល់​អំណោយ​ទាន​ពិសិដ្ឋ​ជា​បុណ្យ​អ៊ីស្ទើរ​ដ៏​អស្ចារ្យ​បំផុត … ព្រះគម្ពីរ​មរមន » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « មូលហេតុ​ចម្បង​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់ គឺ​ដោយសារ​បុណ្យ​អ៊ីស្ទើរ » ។ ស្រដៀងគ្នា​ទៅនឹង​របៀប​ដែល​ក្រុម​គ្រួសារ​មួយ​ចំនួន​អាន ឬ​សម្តែង​ដំណើររឿង​បុណ្យ​គ្រីស្ទម៉ាស់​ឡើងវិញ​ចេញពី លូកា ២ នៅពេល​បុណ្យ​គ្រីស្ទម៉ាស់​ដែរ នោះ​ក្រុម​គ្រួសារ​របស់​បងប្អូន​អាច​ប្រើ​សកម្មភាព​ដែលមាន​មកជាមួយ​នេះ​ដើម្បី​រំឭក​ដល់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​រស់​ឡើងវិញ​នៅក្នុង​បុណ្យ​អ៊ីស្ទើរ​នេះ​ដោយ​ការប្រើ នីហ្វៃ​ទី៣ ១១:១–១៧ ។ ចម្រៀង​ដែល​បាន​រាយបញ្ជី​នេះ ទាក់ទង​ទៅនឹង​ខគម្ពីរ​ដែល​បាន​ជ្រើសរើស ប៉ុន្តែ​បងប្អូន​ក៏​អាច​ជ្រើសរើស​ទំនុក​តម្កើង​ដែល​បងប្អូន​ចូល​ចិត្ត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផងដែរ ។

សកម្មភាព

រួមគ្នា​ជាមួយនឹង​សមាជិក​គ្រួសារ ឬ​តែ​ម្នាក់​ឯង សូម​អាន និង​ច្រៀង​អំពី​ការយាងមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ពួកសាសន៍​នីហ្វៃ​ក្រោយពី​ទ្រង់​រស់​ឡើងវិញ ។

អាន

ស្តាប់ ឬ​ច្រៀង

នីហ្វៃ​ទី៣ ១១:១–៧

« នេះ​ជា​បុត្រា​សំណព្វ​យើង » ខ​ទី ២ សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៦ ។

នីហ្វៃ​ទី៣ ១១:៨–១៥

« តើ​ព្រះយេស៊ូវ​រស់​ឡើងវិញ​ឬ ? » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៤ ។

នីហ្វៃ​ទី៣ ១១:១៦–១៧

« Easter Hosanna » Children’s​Songbook ទំព័រ ៦៨–៦៩ ។