« ការជាវទស្សនាវដ្ដីសាសនាចក្រជាប្រចាំដោយឥតគិតថ្លៃ ឥឡូវនេះមានហើយ » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។
ការជាវទស្សនាវដ្ដីសាសនាចក្រជាប្រចាំដោយឥតគិតថ្លៃ ឥឡូវនេះមានហើយ
ឥឡូវនេះ ទស្សនាវដ្ដីសាសនាចក្រមានសម្រាប់សមាជិកនៅជុំវិញពិភពលោកដោយឥតគិតថ្លៃហើយ ។ សូមចុះឈ្មោះសម្រាប់ការជាវប្រចាំឆ្នាំ ៖
-
ទស្សនាវដ្តី លីអាហូណា ( សម្រាប់មជ្ឈិមវ័យ ) ។
-
ដើម្បីកម្លាំងនៃយុវវ័យ ( សម្រាប់អាយុ ១២–១៨ ឆ្នាំ ) ។
-
ទស្សនាវដ្តី ប្រិយមិត្ត ( សម្រាប់កុមារ ) ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីគំនិតផ្តួចផ្តើមថ្មីនេះ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា « សាសនាចក្រចង់ផ្តល់សិទ្ធិដើម្បីអានពាក្យសម្តីរបស់ពួកព្យាការី ហើយយើងរំភើបចិត្តក្នុងការបោះពុម្ពច្បាប់ចម្លងទស្សនាវដ្ដីសាសនាចក្រដោយឥតគិតថ្លៃ » ( ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org ) ។
របៀបដើម្បីជាវទស្សនាវដ្ដីបោះពុម្ពជាប្រចាំ
-
សូមចូលទៅគេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ។
-
សូមចូលដោយប្រើប្រាស់គណនីសាសនាចក្រ ។ ( ប្រសិនបើអ្នកត្រូវការគណនីសាសនាចក្រ សូមចុះឈ្មោះដោយឥតគិតថ្លៃនៅលើគេហទំព័រ account.ChurchofJesusChrist.org ) ។
-
សូមចុចលើប៊ូតុងជាវជាប្រចាំនៅក្បែរទស្សនាវដ្តីរបស់អ្នក ឬទស្សនាវដ្តីដែលអ្នកជ្រើសរើស ។
-
សូមបំពេញអាសយដ្ឋាន និងចំណង់ចំណូលចិត្តភាសារបស់អ្នក ។
ច្បាប់ទីមួយនឹងមកដល់នៅក្នុងរយៈពេលប្រហែលពីរខែ ។
របៀបចុះឈ្មោះសម្រាប់ការជូនដំណឹងតាមអ៊ីម៉ែលប្រចាំខែ
ប្រសិនបើអ្នកចូលចិត្តអានទស្សនាវដ្ដីសាសនាចក្រតាមឌីជីថល អ្នកអាចចុះឈ្មោះដើម្បីទទួលបានការជូនដំណឹងតាមអ៊ីម៉ែលបាន នៅពេលដែលមានច្បាប់ថ្មីមួយនៅលើគេហទំព័រសាសនាចក្រ និងនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
-
សូមចូលទៅគេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ។
-
សូមចូលដោយប្រើប្រាស់គណនីសាសនាចក្ររបស់អ្នក ។
-
សូមជ្រើសរើសទស្សនាវដ្ដីឌីជីថលនៅក្រោម « អ៊ីម៉ែលសម្រាប់ទស្សនាវដ្តីអនឡាញ » ។