លីអាហូណា
តើ​ព្រះយេស៊ូវ​គ្រីស្ទ​សន្យា​អ្វីខ្លះ​ដែល​ពិភពលោក​មិន​អាច​សន្យា​បាន ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​ព្រះយេស៊ូវ​គ្រីស្ទ​សន្យា​អ្វីខ្លះ​ដែល​ពិភពលោក​មិន​អាច​សន្យា​បាន ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃ​ទី២ ២០–២៥

តើ​ព្រះយេស៊ូវ​គ្រីស្ទ​សន្យា​អ្វីខ្លះ​ដែល​ពិភពលោក​មិន​អាច​សន្យា​បាន ?

រូបភាព
នៅ​ខាងឆ្វេង​ដៃ មនុស្ស​សើច​ចំអក និង​ចង្អុល​មុខ នៅ​ខាងស្តាំដៃ មនុស្ស​កំពុង​ស្ដាប់​ព្រះយេស៊ូវ​បង្រៀន

ព័ត៌មាន​លម្អិត​មកពី សុបិន​របស់​លីហៃ ដោយ ហ្រ្គេក ខេ អូលសិន រូបភាព​នៃ​ការបង្រៀន​របស់​ព្រះយេស៊ូវ ដោយ ចាស្ទីន ឃុនហ្ស៍

ទោះជា​ពាក្យ​សម្ដី​របស់ អេសាយ អាច​ពិបាក​យល់​ក៏​ដោយ ក៏​មាន​រឿង​មួយ​ដែល​ច្បាស់​ដែរ នោះគឺ​ថា « ក្រុង​បាប៊ីឡូន … នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាយ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ដែរ » ( នីហ្វៃ​ទី២ ២៣:១៩ ) ហើយ « ពួក​ទុច្ចរិត​ត្រូវ​តែ​វិនាស » ( សូម​មើល នីហ្វៃ​ទី២ ២៣:២២ ) ។ តើ​ហេតុអ្វី​បាន​ជា​មនុស្ស​ម្នាក់​ជ្រើសរើស​ផ្លូវ​នៃ​អំពើ​ទុច្ចរិត ?

ការរស់នៅ​ក្នុង​ក្រុង​បាប៊ីឡូន ឬ​ការរស់នៅ​ដោយ​ទុច្ចរិត​អាច​មើល​ទៅគួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ក្រុង​បាប៊ីឡូន​អាច​នឹង​សន្យាថា នឹង​មាន​ការរីករាយ​ខាង​លោកិយ ប៉ុន្តែ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សន្យាថា​នឹង​មាន​អំណរ និង​សេចក្ដី​សុខសាន្ដ​ជា​និរន្ដរ៍ ។

នៅក្នុង​តារាង​នេះ សូម​កត់​សម្គាល់​អំពី​ភាពខុសគ្នា​រវាង​របៀប​ដែល​ពិភព​លោក​ណែនាំ​យើងឲ្យ​គួរ​រស់នៅ និង​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​យើង​ឲ្យ​រស់នៅ ។ តើ​ពិភព​លោក​បាន​សន្យា​អ្វីខ្លះ នៅពេល​ធ្វើតាម​ការបង្រៀន​របស់​វា បើ​ប្រៀបធៀប​ទៅនឹង​សេចក្ដី​សន្យា​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទានឲ្យ​សម្រាប់​ការធ្វើតាម​ការបង្រៀន​របស់​ទ្រង់ ?

ពិភពលោក​បង្រៀន

ការសន្យា​របស់​ពិភព​លោក

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន

ការសន្យា​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្ដី​ឆ្មើងឆ្មៃ និង​អំនួត ( នីហ្វៃ​ទី២ ២៣:១១ )

ភាពរាបសា ( នីហ្វៃ​ទី៣ ១២:៣ )

ពូកែ​អួត ( នីហ្វៃ​ទី២ ២៤:១១ )

ស្លូតត្រង់ ( នីហ្វៃ​ទី៣ ១២:៥ )

ចិត្ត​ក្រេវក្រោធ ( នីហ្វៃ​ទី២ ២៤:៦ )

អ្នក​ផ្សះផ្សាគេ ( នីហ្វៃ​ទី៣ ១២:៩, ២២–២៤ )

ស្វែងរក​សិរី​រុងរឿង​របស់​អ្នក​ផ្ទាល់ ( នីហ្វៃ​ទី២ ២៤:១៣–១៤ )

ស្វែងរក​សិរី​រុងរឿង​របស់​ព្រះអម្ចាស់ ( នីហ្វៃទី៣ ១២:១៦; ១៣:១៣, ៣៣ )

យើង​នឹង​មិន​វិនាស​ជាមួយ​មនុស្ស​ទុច្ចរិត​ទេ ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ផ្ទុយ​ទៅវិញ យើង​អាច​ធានា​បានថា​ព្រះគ្រីស្ទ « នឹង​អាណិតអាសូរ​ដល់​រាស្ត្រ [ របស់ ] ទ្រង់ » ( នីហ្វៃ​ទី២ ២៣:២២ ) ។