លីអាហូណា
តើ​ការធ្វើ​ជា​អ្នក​ផ្សះផ្សា​អាច​ជួយ​ខ្ញុំ​ឲ្យ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​បាន​ដោយ​របៀបណា ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​ការធ្វើ​ជា​អ្នក​ផ្សះផ្សា​អាច​ជួយ​ខ្ញុំ​ឲ្យ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​បាន​ដោយ​របៀបណា ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃទី២ ២៨

តើ​ការធ្វើ​ជា​អ្នក​ផ្សះផ្សា​អាច​ជួយ​ខ្ញុំ​ឲ្យ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​បាន​ដោយ​របៀបណា ?

នីហ្វៃបាន​មើលឃើញថា សាសនាចក្រ​អាចនឹង​ទាស់ទែង​គ្នា​នៅ​ថ្ងៃចុង​ក្រោយ ( សូម​មើល នីហ្វៃទី២ ២៨:៣–៤, ២០ ) ប៉ុន្តែ​ការទាស់ទែង​គ្នា​មិនមែន​ជាវិធី​របស់​ព្រះអម្ចាស់​នោះទេ ។ តាម​ពិតទៅ ដើម្បី​ប្រមូល​ផ្តុំ​អ៊ីស្រាអែល យើង​ចាំបាច់​ត្រូវ​មាន​វិធី « ដ៏ខ្ពស់ជាង និង​បរិសុទ្ធ​ជាង » ក្នុង​ការប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « បើ​បងប្អូន​ម៉ឺងម៉ាត់​ក្នុង​ការជួយ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល និង​ការស្ថាបនា​ទំនាក់ទំនង​ដែល​នឹង​មាន​ភាព​យូរ​អង្វែង​ដល់​អស់កល្ប​ជានិច្ច ពេលនេះ គឺ​ជា​ពេល​ដើម្បី​បោះចោល​ភាពល្វីង​ជូរចត់​ហើយ ។ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​ឈប់​រឹងចចេស​ថា វា​ត្រូវតែ​ជា​របៀប​ខ្ញុំ បើ​មិន​ដូច្នោះ​ខ្ញុំ​មិន​ធ្វើ​នោះ​ទេ ។ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​ឈប់​ធ្វើ​អ្វី​ដែល​ធ្វើឲ្យ​អ្នកដទៃ​ខ្លាច​រអា ព្រោះតែ​ខ្លាច​ធ្វើឲ្យ​បងប្អូន​អាក់អន់​ចិត្ត ។ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​កប់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​បងប្អូន​ហើយ ។ បើ​ឃ្លាំង​ពាក្យ​សម្ដី​របស់​បងប្អូន​មានពេញ​ទៅ​ដោយ​ការប្រមាថ និង​ការចោទ​ប្រកាន់ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​បោះ​វា​ចោល​ហើយ ។ បងប្អូន​នឹង​រីកចម្រើន​ឡើង​ជា​បុរស ឬ​ស្ដ្រី​ដ៏រឹងមាំ​ខាង​វិញ្ញាណ​របស់​ព្រះគ្រីស្ទ » ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ដោយ​មិន​គិត​ពីភាព​ខុសគ្នា​របស់​ពួកគេ​ឡើយ ។ សាតាំង​ព្យាយាម​ប្រើ​ភាពខុសគ្នា​របស់​យើង​ដើម្បី​បែងចែក​យើង ប៉ុន្តែ​តាមរយៈ​ការជ្រើសរើស​សេចក្ដី​សុខសាន្ដ​ជាជាង​ការទាស់ទែង​គ្នា នោះ​យើង​បង្កើត​បរិយាកាស​ស្វាគមន៍​មួយ​ដែល​ទាក់​ទាញ​មនុស្ស​ទៅកាន់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់ ។

សូម​ពិចារណា​អំពី​ស្ថានភាព និង​ជញ្ជឹងគិត​អំពី​របៀប​ដែល​បងប្អូន​អាច​ឆ្លើយតប​ដោយ​សេចក្ដី​ស្រឡាញ់​បាន ៖

រូបភាព
មនុស្ស​កាន់​ស្លាកសញ្ញា

ប្រសិន​បើ​បងប្អូន​មាន​អារម្មណ៍​ខ្លាំង​អំពី​ទស្សនៈ​នយោបាយ តើ​បងប្អូន​អាច​មាន​ការយល់​ដឹង​កាន់តែ​ច្រើន​នៅក្នុង​ការសន្ទនា​របស់​បងប្អូន​ជាមួយ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយគ្នា​ដោយ​របៀបណា ?

រូបភាព
មនុស្ស​ពីរនាក់​អង្គុយ​ខ្នង​ទល់​គ្នា

បើ​គ្រួសារ​របស់​បងប្អូន​មិន​បាន​ចុះ​សម្រុង​គ្នា តើ​បងប្អូន​អាច​នាំ​មក​នូវ​បរិយាកាស​នៃ​សេចក្ដី​សុខសាន្ត និង​សេចក្តី​ស្រឡាញ់​ដោយ​របៀបណា ?

រូបភាព
បុរស​ដែល​ខឹង​សម្បារ​ម្នាក់​កំពុង​មើល​កុំព្យូទ័រ

ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​អាក់អន់​ចិត្ត​ចំពោះ​អ្វី​ដែល​បងប្អូន​អាន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ចៀសវាង​ការឈ្លោះ​ប្រកែកគ្នា ?