លីអាហូណា
តើ​មាន​អ្វី​បាន​កើតឡើង​នៅ​សម័យ​របស់ អេសាយ ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​មាន​អ្វី​បាន​កើតឡើង​នៅ​សម័យ​របស់ អេសាយ ? » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃ​ទី២ ១១–១៩

តើ​មាន​អ្វី​បាន​កើតឡើង​នៅ​សម័យ​របស់ អេសាយ ?

រូបភាព
ផែនទី​បង្ហាញ​កន្លែង​នានា​នៅ​សម័យ​របស់ អេសាយ

នីហ្វៃ​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​ចែកចាយ​ពាក្យសម្តី​ជាច្រើន​របស់​ព្យាការី អេសាយ ។ ការយល់​ដឹង​អំពី​បរិបទ​ភូមិសាស្ត្រ និង​នយោបាយ​នៅ​ពីក្រោយ​ការព្យាករ​របស់​អេសាយ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​និមិត្ត​សញ្ញា​ទាំងឡាយ ដែល​លោក​ធ្លាប់​ប្រើ​ដើម្បី​ព្យាករ​អំពី​សម័យ​របស់​លោក និង​សម័យ​របស់​យើង ។

ផែនទី​នេះ​បង្ហាញ​អំពី​នគរ​នានា​នៅ​សម័យ​របស់ អេសាយ ។ បងប្អូន​អាច​ប្រើ​វា​ដើម្បី​តាម​ដាន​នៅពេល​ដែល​នីហ្វៃ​ដកស្រង់​ពាក្យ​របស់ អេសាយ ។ អេសាយ ប្រហែលជា​សំដៅ​ទៅលើ​កន្លែង​មួយ​តាម​របៀប​ផ្សេងៗ​ជាច្រើន ៖ ដោយ​ឈ្មោះ​របស់​វា រាជធានី កុលសម្ព័ន្ធ​ចម្បង​របស់​អ៊ីស្រាអែល អ្នកដឹកនាំ​នយោបាយ ឬ​និមិត្តរូប​ផ្សេង​ទៀត ។ សូម​ពិនិត្យ​មើល​លេខយោង​នៅក្នុង​ព្រះគម្ពីរ​សម្រាប់​ការយល់​ដឹង​បន្ថែម​ទៀត ។

១. ស្រុក​ស៊ីរី

  • រាជធានី ៖ ក្រុង​ដាម៉ាស

  • បាន​ជួយ​អ៊ីស្រាអែល​ឲ្យ​វាយ​ប្រហារ​យូដា​សម្រាប់​ការមិន​ចូលរួម​សម្ព័ន្ធភាព​ប្រឆាំង​ទៅនឹង​ស្រុក​អាសស៊ើរ

  • អ្នកដឹកនាំ ៖ រេស៊ីន ( សូម​មើល នីហ្វៃ​ទី២ ១៧:១, ៤, ៨ )

២. អ៊ីស្រាអែល

  • រាជាណាចក្រ​ខាងជើង

  • រាជធានី ៖ ក្រុង​សាម៉ារី

  • កុលសម្ព័ន្ធ​ចម្បង ៖ អេប្រាអិម ( សូម​មើល នីហ្វៃ​ទី២ ១៧:៨–៩ ) ឬ « កុលសម្ព័ន្ធ​វង្វេង »

  • អ្នកដឹកនាំ ៖ ពេកា កូនប្រុស​របស់ រេម៉ាលា ( សូម​មើល នីហ្វៃ​ទី២ ១៧:១, ៤, ៩ )

៣. យូដា

៤. ស្រុក​អាសស៊ើរ

  • អំណាច​យោធា​នៅ​សម័យ អេសាយ

  • បាន​ច្បាំង​ដណ្តើម​យក​ស៊ីរី អ៊ីស្រាអែល និង​ទីបំផុត​យូដា​ទាំងមូល លើកលែងតែ​ក្រុង​យេរូសាឡិម

  • កុលសម្ព័ន្ធ​ទាំងដប់​បាន​ខ្ចាត់ខ្ចាយ

  • ក្រោយ​មក​ត្រូវ​បាន​ដណ្ដើម​យក​ដោយ​បាប៊ីឡូន

  • និមិត្តរូប​នៃ​អំនួត និង​ការបំផ្លាញ​មនុស្ស​ទុច្ចរិត​នៅពេល​ការយាង​មកជា​លើកទីពីរ ( សូម​មើល នីហ្វៃ​ទី២ ២០ )

៥. បាប៊ីឡូន

  • បាន​ច្បាំង​ដណ្តើម​យក​អាសស៊ើរ និង​យូដា

  • បាន​និរទេស​ជនជាតិ​យូដា​ចេញពី​ក្រុង​យេរូសាឡិម

  • និមិត្តរូប​នៃ​ពិភពលោក និង​អំពើ​ទុច្ចរិត​របស់វា