២០២០
យុវវ័យ
ខែ មេសា ឆ្នាំ ២០២០


យុវវ័យ

រូបភាព
Photo of Mikayla J from Fiji

រូបថត​ដោយ ឡេសលី និលសុន

ខ្ញុំ​គឺជា​អ្នក​ប្រែចិត្ត​ជឿ​ចូល​សាសនាចក្រ ។ អ្វី​មួយ​ដែល​ទាក់ទាញ​ខ្ញុំ​ពី​ដំបូង​គឺ​សកម្មភាព​យុវវ័យ ។ សូម្បី​តែ​ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​មិត្តភក្ដិ​មក​ពី​សាសនាចក្រ ដែល​ល្អ ដែល​រីករាយ ហើយ​លើកស្ទួយ ។ ជាពិសេស ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ​សូវ៉ា​ហ្វីជី ជាមួយ​ពួកគេ​ជា​រៀងរាល់​សប្ដាហ៍ ។

នៅ​ហ្វីជី មាន​សម្ពាធ​ពី​មិត្តភក្ដិ​ច្រើន​ណាស់ ។ ជាញឹកញាប់ ហាង​លក់​ឥវ៉ាន់​មិន​សុំមើល​អត្តសញ្ញាណ​បណ្ឌ​ទេ ពេល​ទិញ​គ្រឿង​ស្រវឹង បារី ជា​ដើម ។ ក្មេងៗ​ទិញ​វា​គ្រប់​ពេល​ទាំងអស់ ។ វា​អាច​ជា​ការពិបាក​ក្នុង​ការជ្រើសរើស​ត្រូវ ។

អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បន្ត​រឹងមាំ​គឺ​ប្អូនៗ​របស់​ខ្ញុំ ។ ខ្ញុំ​ជា​កូន​បងគេ ដូច្នេះ​ខ្ញុំ​គិត​ពី​ពួកគេ​គ្រប់ពេល ពេល​ខ្ញុំ​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស ។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគេ​​ធ្វើ​ការសម្រេច​ចិត្ត​មិនល្អ ដោយសារ​ឃើញ​ខ្ញុំ​ធ្វើ​វា​មុន​នោះ​ទេ ។ មុន​នឹង​ម្ដាយ​ខ្ញុំ​ទទួល​មរណភាព​ទៅ គាត់​បាន​ឲ្យ​ខ្ញុំ​សន្យា​ថា​មើល​ថែ​ប្អូនៗ​ខ្ញុំ ហើយ​តែងតែ​នៅ​ទីនោះ​សម្រាប់​ពួកគេ​ជានិច្ច ។

រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ចំណោម​ប្អូនៗ​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​អធិស្ឋាន​សម្រាប់​ពួកគេ​ជារៀងរាល់ថ្ងៃ ។ ខ្ញុំ​ថ្លែង​អំណរគុណ​ព្រះវរបិតាសួគ៌​ដែល​ឲ្យ​ពួកគេ​រស់​មួយ​ថ្ងៃ​ទៀត ហើយ​ខ្ញុំ​អធិស្ឋាន​ថា​ពួកគេ​នឹង​ទទួល​ការចេះដឹង​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ពួកគេ​ធ្វើ​ឲ្យ​បន្ត​រឹងមាំ ។

មីខេឡា ជេ អាយុ ១៧ ឆ្នាំ ហ្វីជី