២០២០
តើ​ការចារិក​ព្រះនាម​របស់​ព្រះគ្រីស្ទ​ទុក​នៅក្នុង​បេះដូង​របស់​យើង មានន័យ​ដូចម្តេច​ដែរ ?
ខែ មេសា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ការចារិក​ព្រះនាម​របស់​ព្រះគ្រីស្ទ​ទុក​នៅក្នុង​បេះដូង​របស់​យើង មានន័យ​ដូចម្តេច​ដែរ ?

ថ្ងៃ​ទី ២០–២៦ ខែ មេសា ម៉ូសាយ ៤–៦

រូបភាព
What Does It Mean to Have the Name of Christ Written in Our Hearts

នៅក្នុង​ព្រះគម្ពីរ​មរមន ប្រជាជន​ត្រូវបាន​ហៅ​តាម​ឈ្មោះ​ជាច្រើន—សាសន៍​នីហ្វៃ សាសន៍​លេមិន និង​​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ នោះ​គ្រាន់តែ​មួយ​ចំនួន​ប៉ុណ្ណោះ ។ ប៉ុន្តែ​ស្ដេច​បេនយ៉ាមីន​មាន​ព្រះរាជ​បំណង​ឲ្យ​ប្រជាជន​របស់​ទ្រង់​ត្រូវបាន​ហៅ​តាម​ព្រះនាម​ដែល​ខ្ពង់ខ្ពស់​ជាង បរិសុទ្ធ​ជាង​នោះ—គឺ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នេះ​ជា​របៀប​ដែល​យើង​អាច​រក្សា​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ « ចារិក​នៅ​ក្នុង​ដួង​ចិត្ត [ របស់​យើង ] ជា​និច្ច » ( ម៉ូសាយ ៥:១២ ) ៖

ធ្វើ​សេចក្ដី​សញ្ញា​តាមរយៈ​បុណ្យ​ជ្រមុជ​ទឹក

នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ដើម្បី​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះគ្រីស្ទ ។ តើអ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា ? ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ។

ទទួល​ទាន​សាក្រាម៉ង់

យើង​ត្រូវបាន​ដាក់​បញ្ញាតិ​ឲ្យ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្ដិសម​រៀងរាល់​សប្ដាហ៍ ។ អំឡុង​ពេល​សាក្រាម៉ង់ យើង​តាំងចិត្ត​ជា​ថ្មី​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ៤:៣ ) ។

ធ្វើ​ជា​សិស្ស​ម្នាក់​របស់​គ្រីស្ទ

សេចក្ដី​សញ្ញា​របស់​យើង​តម្រូវ​ឲ្យ​យើង​រក្សា​បទបញ្ញត្តិ ។ ទង្វើ​របស់​យើង​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះគ្រីស្ទ និង​ក្លាយ​ដូចជា​ទ្រង់ ។ នៅក្នុង​ការធ្វើ​ដូច្នោះ យើង​អាច​ត្រូវ​បាន​បន្តហៅ​ដោយ​ព្រះនាម​ទ្រង់ ។ នេះ​ជា​របៀប​ដែល​យើង​រក្សា​ព្រះនាម​របស់​ព្រះគ្រីស្ទ​ចារិក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ( សូមមើល ម៉ូសាយ ៥:១២ ) ។