២០២០
សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារ​ឡើង​វិញ
ខែ មេសា ឆ្នាំ ២០២០


សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារ​ឡើង​វិញ

រូបភាព
children looking at sky

ពីមុន​យើង​បាន​មក​លើ​ផែនដី យើង​បាន​រស់នៅ​ជាមួយ​ព្រះមាតា​ព្រះបិតាសួគ៌​របស់​យើង ។ ពួកទ្រង់​ស្រឡាញ់​យើង ! ព្រះវរបិតាសួគ៌​មាន​ផែនការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង ។ យើង​នឹង​មក​ផែនដី ដើម្បី​យើង​អាច​ទទួល​បាន​រូបកាយ​មួយ ហើយ​រៀន និង​ធំ​លូតលាស់​ឡើង ។ បន្ទាប់​មក​យើង​អាច​ត្រឡប់​ទៅរស់នៅ​ក្នុង​ដំណាក់​ស្ថានសួគ៌​វិញ ។ ប៉ុន្តែ​យើង​ពុំ​អាច​ធ្វើ​វា​ដោយ​ខ្លួនឯង​បាន​ទេ ។ យើង​ត្រូវការ​ជំនួយ ។

រូបភាព
Jesus reaching out to man

ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​បងប្រុស​ច្បង​របស់​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យាង​មក​កាន់​ផែនដី​ដើម្បី​ជួយ​យើង ។ ព្រះយេស៊ូវ​បាន​បង្ហាញ​យើង​ពី​របៀប​ស្រឡាញ់​អ្នក​ដទៃ និង​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ ។ ទ្រង់​បាន​ជ្រើសរើស​សាវក​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

រូបភាព
girl looking out the window

បន្ទាប់​មក ព្រះយេស៊ូវ​បាន​រងទុក្ខ​ជំនួស​យើង​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី ។ ទ្រង់​យល់​រាល់ការឈឺចាប់ និង​ទុក្ខព្រួយ​ទាំងអស់​របស់​យើង ។ ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​យើង ។ ដោយសារ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ យើង​អាច​បែរ​ទៅរក​ទ្រង់ ពេល​យើង​ឈឺចាប់ ឬ​ព្រួយ ឬ​ត្រូវការ​ជំនួយ ។ យើង​អាច​ប្រែចិត្ត​ពេល​យើង​ធ្វើ​អ្វី​ខុស ។

រូបភាព
Jesus and Mary at the tomb

នៅ​ថ្ងៃ​ទី​បី បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ម្តង​ទៀត ! ដោយសារ​ទ្រង់ នោះ​យើង​នឹង​រស់​ឡើង​វិញ​ផងដែរ ។ យើង​អាច​រស់នៅ​ស្ថានសួគ៌​ម្ដងទៀតបន្ទាប់​ពី​យើង​ស្លាប់ ។

រូបភាព
girl getting baptized

បន្ទាប់​ពី​ការរស់​ឡើងវិញ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​យាង​មក​ជួប​ពួកសិស្ស​ទ្រង់​នៅក្នុង​ទីក្រុង​យេរ៉ូសាឡិម និង​នៅក្នុង​ទ្វីប​អាមេរិក ។ ទ្រង់​បាន​សុំ​ឲ្យ​ពួកសាវក​របស់​ទ្រង់​បន្ត​បង្រៀន​មនុស្ស​ពី​ដំណឹងល្អ​របស់​ទ្រង់ ។ មាន​មនុស្ស​ជា​ច្រើន​ដែល​បានឮ​ពួកសាវកបាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ចូល​សាសនាចក្រ ។

រូបភាព
man with hand on his head

បន្ទាប់​ពី​ពួកសាវក​បាន​ស្លាប់ មនុស្ស​បាន​ចាប់ផ្ដើម​ភ្លេច​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ ។ ពួកគេ​បាន​ឈប់​ជឿ​ថា ព្រះវរបិតា​សួគ៌​នឹង​តែងតែ​បំផុស​គំនិត​ដល់​បុត្រា​បុត្រី​ទ្រង់​នៅលើ​ផែនដី ។ ពួកគេ​ភ្លេច​ថា គ្រប់​គ្នា​នៅលើ​ផែនដី​នឹង​មាន​ឱកាស​មួយ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពួកគេ​បាន​ឈប់​ជឿ​ថា ពួកព្យាការី និង​ពួកសាវក​នឹង​តែងតែ​ដឹកនាំ​សាសនាចក្រ ។

រូបភាព
Joseph Smith

ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ។ ទីបំផុត វា​ដល់​ពេល​ដើម្បី​នាំ​ត្រឡប់​មក​វិញ​នូវ​ផ្នែក​ដែល​បាត់បង់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ ។ វា​ដល់​ពេល​ដើម្បី​ស្ដារឡើងវិញ​នូវ​សាសនាចក្រ​របស់​ទ្រង់ ! ព្រះវរបិតាសួគ៌​ត្រូវការ​មនុស្ស​ម្នាក់​ដើម្បី​ធ្វើ​ជា​ព្យាការី និង​ជួយ​នាំ​វា​ត្រឡប់​មក​ផែនដី​វិញ ។ ទ្រង់​បាន​ជ្រើសរើស​យុវជន​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ ។

រូបភាព
Bible

ថ្ងៃ​មួយ យ៉ូសែប​កំពុង​អាន​ព្រះគម្ពីរ​ប៊ីប ។ នៅក្នុង យ៉ាកុប ១:៥ វា​ចែង​ថា ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ​តប​សំណួរ​របស់​យើង ពេល​យើង​សូម​ដោយ​សេចក្ដី​ជំនឿ ។ យ៉ូសែប​ពិតជា​មាន​សំណួរ​មួយ​មែន ! លោក​បាន​ដឹង​ថា​មាន​សាសនាចក្រ​ជាច្រើន​ដែល​បង្រៀន​អំពី​ព្រះយេស៊ូវ ។ ប៉ុន្តែ​លោក​ចង់​ស្វែងយល់​ថា​បើ​មាន​សាសនាចក្រ​មួយ​ដូច​ជា​សាសនាចក្រ​របស់​ព្រះយេស៊ូវនៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

រូបភាព
Joseph praying

នា​ថ្ងៃ​នាទិឃរដូវ​ដ៏​ត្រកាល​មួយ ប្រហែល​អំឡុង​ពេល​បុណ្យ​អ៊ីស្ទើរ យ៉ូសែប​បាន​ចូល​ទៅក្នុង​ព្រៃ​នៅ​ក្បែរ​ផ្ទះ​របស់​លោក ។ លោក​បាន​លុត​ជង្គង់​ចុះ ហើយ​​បាន​ចាប់ផ្ដើម​អធិស្ឋាន ។ បន្ទាប់​មក យ៉ូសែប​បាន​មាន​អារម្មណ៍​ខ្មៅ​ងងឹត ។ សាតាំង​បាន​ព្យាយាម​បំបាក់​ទឹកចិត្ត​លោក ។ ប៉ុន្តែ យ៉ូសែប​បាន​បន្ត​អធិស្ឋាន​ដោយ​អស់​ពី​កម្លាំង​លោក ។

រូបភាព
First Vision

បន្ទាប់​មក មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​មួយ​បាន​ចុះ​មក ។ យ៉ូសែប​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​នេះ​ត្រូវបាន​ហៅ​ថា ការនិមិត្ត​ដំបូង ។ ពួកទ្រង់​បាន​មាន​បន្ទូល​ថា សាសនាចក្រ​របស់​ព្រះយេស៊ូវ​ពុំ​មាន​នៅលើ​ផែនដី​ទេ ។ តែ​ថា​វា​នឹង​កើត​ឡើង​ឆាប់ៗ ។ ការស្ដារឡើងវិញ​បាន​ចាប់​ផ្ដើម !

រូបភាព
Angel Moroni

ព្រះ​វរ​បិតា​សួគ៌​បាន​បញ្ជូន​ពួកទេវតា​មក​ដើម្បី​ស្ដារឡើងវិញ​នូវ​ផ្នែក​សំខាន់ៗ​នៃ​ដំណឹងល្អ ។ ទេវតា​មរ៉ូណៃ​បាន​ប្រគល់​ផ្ទាំង​ចំណារ​មាស​ដល់​យ៉ូសែប ដើម្បី​យើង​អាច​មាន​ព្រះគម្ពីរ​មរមន ដើម្បី​ជួយ​យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
little girl being confirmed

យ៉ូហាន បាទីស្ទ បាននាំ​ត្រឡប់​នូវ​បព្វជិតភាព​អើរ៉ុន​ដើម្បី​យើង​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពេត្រុស យ៉ាកុប និង​យ៉ូហាន បាន​នាំ​មក​នូវ​បព្វជិតភាព​មិលគីស្សាដែក ដើម្បី​យើង​អាច​ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ទទួល​ពរជ័យ​ទាំងឡាយ​ពេល​យើង​ឈឺ ។

រូបភាព
family in front of the temple

អេលីយ៉ា​បាន​មក ដើម្បី​យើង​អាច​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
family going to church

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវបាន​រៀបចំ​ឡើង ។ នោះ​មានន័យ​ថា សាសនាចក្រ​របស់​ព្រះយេស៊ូវ​ត្រឡប់​មក​ផែនដី​វិញ ! ការណ៍​ទាំងអស់​នេះ​គឺជា​ផ្នែក​នៃ​ការស្ដារ​ឡើងវិញ ។

រូបភាព
serving

ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៅតែ​កំពុង​បន្ត​នៅ​សព្វថ្ងៃ​នេះ ។ ពួកព្យាការី ពួកសាវក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​និង​សមាជិក​កំពុងចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ទូទាំង​ពិភពលោក ។ ព្រះវិហារ​បរិសុទ្ធ​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ដែនដី​ជាច្រើន ដើម្បី​ឲ្យ​ប្រជាជន​អាច​បាន​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ​របស់​ពួកគេ​ជា​និរន្តរ៍ ។ ហើយ​សាសនាចក្រ​កំពុង​ជួយ​មនុស្ស​នៅក្នុង​ទីកន្លែង​ជាច្រើន ដែល​មាន​មនុស្ស​ស្រេកឃ្លាន ឬ​មាន​គ្រោះមហន្តរាយ ។

រូបភាព
temple, family history, tithing

មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​ដល់​ការស្ដារ​ឡើងវិញ ។ ប្អូន​អាច​ជួយ​ដោយ​ការរៀន​អំពី​ពង្សប្រវត្តិ​របស់​ប្អូន ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្អូន​អាច​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដើម្បី​ស្ថាបនា​សាសនាចក្រ និង​ព្រះវិហារ​បរិសុទ្ធ ។ ប្អូន​អាច​បង់​ដង្វាយ​តមអាហារ​ដើម្បី​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ ។ ប្អូន​អាច​ប្រាប់​មនុស្ស​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
boy taking the sacrament

ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​យើង​នូវ​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​វិល​ត្រឡប់​ទៅ​​ផ្ទះសួគ៌ា​របស់​យើង​វិញ ។ យើង​អាច​ទទួលទាន​សាក្រាម៉ង់ ហើយ​តែងតែ​ចងចាំ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ជានិច្ច ។ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ដូច​ទ្រង់​បាន​ធ្វើ ។ យើង​អាច​ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន !

រចនា​រូបភាព​ដោយ អាបរីល ស្តុត