២០២០
២០០០ ឆ្នាំនៃ​ពន្លឺ
ខែ មេសា ឆ្នាំ ២០២០


២០០០ ឆ្នាំនៃ​ពន្លឺ

រូបភាព
First Vision

នៅ​ថ្ងៃ​មួយ​ដ៏​ស្រស់​បំព្រង​កាល​ពី ២០០ ឆ្នាំ​មុន យុវជន​ម្នាក់​បាន​ចូល​ទៅក្នុង​ព្រៃ​មួយ​ដោយ​មាន​បំណង​ស្វែងរក​ការអភ័យទោស និង​អធិស្ឋាន​អំពី​សាសនាចក្រ​ណា​ដែល​គាត់​គួរ​ចូលរួម ។ ចេញ​ពី​ការនិមិត្ត​ដ៏​អព្ភូតហេតុ​មួយ គាត់​បាន​រៀន​ថា គាត់​មិន​គួរ​ចូលរួម​សាសនាចក្រ​ណា​មួយ​ឡើយ ។ ព្រឹត្តិការណ៍​នោះ​បាន​គូស​បញ្ជាក់​ពីការ​ចាប់ផ្ដើម​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ—ជា​ដំណើរការ​មួយ​ដែល​បន្ត​នៅក្នុង​ជំនាន់​របស់​យើង ។

នៅក្នុង​ច្បាប់​នេះ យើង​ប្រារព្ធ​ខួប ២០០ ឆ្នាំ​នៃ​ពន្លឺ ៖

  • ប្រធាន រ័សុល អិម ណិលសុន បង្រៀន​ពី​របៀប​ដែល​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅ​សងខាង​នៃ​វាំងនន អាច​រៀបចំ​យើង និង​អ្នក​ផ្សេងទៀត​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ( ទំព័រ ៦ ) ។

  • អែលឌើរ ឡឺគ្រែន អ ខឺតធិស ជុញ្ញ័រ បង្ហាញ​ពី​របៀប​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​បន្ត​ទៅ​ការស្ដារ​ឡើង​ដែល​កំពុង​កើតឡើង—និង​របៀប​ដែល​យើង​ម្នាក់ៗ​អាច​រួម​ចំណែក ( ទំព័រ ១៨ ) ។

  • សម្រាប់​យុវវ័យ អែលឌើរ នែល អិល អាន់ឌើរសិន ចែកចាយ​សេចក្ដី​ពិត​ប្រាំ​យ៉ាង ដែល​យើង​អាច​រៀន​ពី​ការនិមិត្ត​ដំបូង ( ទំព័រ ៥២ ) ។

កាលដែល​យើង​រៀន​ចេញ​ពី​ពាក្យ​សម្ដី​របស់​ព្យាការី​របស់​យើង និង​ដំណើរ​រឿង​របស់​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់ នោះ​សូម​ឲ្យ​យើង​បាន​ទទួល​ចំណេះដឹង​ដូចគ្នា​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​កាលពី ២០០ ឆ្នាំ​មុន ៖ ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ គឺ​ពិត ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​ដែល​ស្រឡាញ់​យើង ។ ហើយ​ចូរ​ឲ្យ​យើង​ចែកចាយ​ចំណេះដឹង​នេះ​ជាមួយ​នឹង​មិត្តភក្ដិ និង​អ្នក​ជិតខាង​យើង ។

ដោយ​ក្ដី​ស្មោះស្ម័គ្រ

អែលឌើរ រែនឌី ឌី ហ្វ័ង នៃ​ក្រុម​ចិតសិប​នាក់

នាយក​គ្រប់គ្រង​ទស្សនាវដ្ដី​សាសនាចក្រ ៖