២០២០
ព្រះវិហារ​បរិសុទ្ធ និង​ប្អូន
ខែ មេសា ឆ្នាំ ២០២០


ព្រះវិហារ​បរិសុទ្ធ និង​ប្អូន

រូបភាព
The Temple and You

ពីមុន​សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើង​វិញ មនុស្ស​បាន​ជឿ​ថា ប្រសិន​បើ​នរណា​ម្នាក់​នៅក្នុង​គ្រួសារ​ពួកគេ​បាន​ទទួល​មរណភាព​ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ពួកគេ​នឹង​មិន​ដែល​បាន​ជួប​ពួកគេ​ម្ដង​ទៀត​ទេ ។ ប៉ុន្តែ​ដោយសារតែ​ការស្ដារ​ឡើងវិញ យើង​អាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​អាច​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​ភាព​អស់កល្បជានិច្ច !

ដូច​យ៉ូសែប​ស៊្មីធ​ដែរ ប្អូន​ក៏​ត្រូវបាន​ជ្រើសរើស​ដោយ​ព្រះវរបិតាសួគ៌​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នៅក្នុង​ជីវិត​ប្អូន​ដែរ ។ កិច្ចការ​មួយ​ចំនួន​អាច​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្អូន​អាច​ប្រមូល​ឈ្មោះ​បុព្វការីជន​របស់​ប្អូន ដែល​ពុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពេល​ពួកគេ​នៅរស់​លើ​ផែនដី ។ បន្ទាប់​មក ពេល​ប្អូន​ទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​ប្អូន​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ពួកគេ ។

ពេល​ប្អូន​ធ្វើ​កិច្ចការ​នេះ សូម​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ដើម្បី​ដឹកនាំ​ប្អូន ។ បុព្វការីជន​របស់​ប្អូន​អាច​ជួយ​ប្អូន​ផងដែរ ។ នោះ​ជា​ពរជ័យ​ដ៏​សំខាន់ និង​ពិសិដ្ឋ​មួយ​សម្រាប់​ប្អូន និង​សម្រាប់​ពួកគេ !

ពួក​ប្អូន​មួយ​ចំនួន​ប្រហែល​មិន​ទាន់​អាច​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​បាន​ឥឡូវ​នេះ ប៉ុន្តែ​ប្អូន​នឹង​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​មួយ ។ ចូរចងចាំ​ជានិច្ច​ថា ប្អូន​គឺ​ជា​បុត្រ​របស់​ព្រះ ! ទ្រង់ស្រឡាញ់ប្អូន​យ៉ាង​ឥត​ខ្ចោះ ។

ចូរ​ស្ដាប់​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រៀបចាំ​ជា​ស្រេច​ដើម្បី​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​មួយ​ ។ ការធ្វើ​ដូច្នេះ នឹង​ជួយ​ប្អូន​ឲ្យ​កសាង​ជីវិត​ដ៏​ប្រពៃ​មួយ​សម្រាប់​ខ្លួន​ប្អូន និង​សម្រាប់​គ្រួសារ​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត​របស់​ប្អូន ។ កាលដែល​ប្អូន​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ទ្រង់នឹងជួយប្អូន ។ ប្អូន​គឺ​ជា​វិញ្ញាណ​ដ៏​ក្លៀវក្លា​បំផុត​មួយ​របស់​ទ្រង់ ។

រចនា​រូបភាព​ដោយ យ៉ារ៉េត ម៉ាថាយ