២០២០
សន្និសីទ​ទូទៅ​ច្រើន​ឆ្នាំ​កន្លង​មក
ខែ មេសា ឆ្នាំ ២០២០


សន្និសីទ​ទូទៅ​ច្រើន​ឆ្នាំ​កន្លង​មក

រូបភាព
tabernacle and conference center

ឥឡូវនេះ​ជា​ឆ្នាំ​ទី ១៩០ សន្និសីទ​ទូទៅ​គឺ​ជា​ប្រពៃណី​ដែល​មាន​យូរ​មក​ហើយ​រៀងរាល់​ខែ មេសា និង​ខែ តុលា ប៉ុន្តែ​មាន​ការផ្លាស់ប្ដូរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ៖

  • ឆ្នាំ ១៨៣០

    ពីរ​ខែ​បន្ទាប់​ពី​សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង យ៉ូសែប ស៊្មីធ បាន​ធ្វើ​ជា​អធិបតី​នៅ​សន្និសីទ​ទូទៅ​លើក​ដំបូង​បង្អស់​នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ។ មាន​សមាជិក​ប្រហែល​ជា ៣០ នាក់ និង​អ្នក​ផ្សេង​ទៀត​មួយ​ចំនួន​បាន​ចូលរួម ។

  • ឆ្នាំ ១៨៥០

    Deseret News បាន​បោះពុម្ព​របាយការណ៍​ពេញលេញ​ដំបូង​បង្អស់​របស់​សន្និសីទ​ដោយសារ​តែ​អ្នកយក​ព័ត៌មាន​វ័យក្មេង​ម្នាក់​ឈ្មោះ ចច ឌី វ័ត បាន​មាន​លទ្ធភាព​ក្នុង​ការចម្លង​សុន្ទរកថា​ទាំងឡាយ​ជា​អក្សរ​កាត់ ។

  • ឆ្នាំ ១៨៦៧

    សន្និសីទ​ទូទៅ​បាន​ធ្វើ​ឡើង​បួន​ថ្ងៃ​ជំនួស​ឲ្យ​បី​ថ្ងៃ​ដែល​ធម្មតា​ត្រូវបាន​ធ្វើ​ឡើង ដោយសារ​តែ​ក្រុម​ជំនុំ​បាន​បោះឆ្នោត​ឲ្យ​នៅ​បន្ត​មួយ​ថ្ងៃ​ទៀត ។

  • ឆ្នាំ ១៩២៤

    មីក្រូហ្វូន​ត្រូវបាន​ប្រើ​ជា​លើក​ដំបូង​នៅឯ​វេទិកា​នៅក្នុង​រោងឧបោសថ ។ ពីមុន អ្នក​និយាយ​ត្រូវតែ​ពឹង​ផ្អែក​លើ​កម្លាំង​សំឡេង​របស់​ពួកគាត់​ផ្ទាល់​ដើម្បី​ឲ្យ​គេ​បាន​ឮ ។

  • ឆ្នាំ ១៩៤៩

    ការប្រើ​ម៉ាស៊ីន​ថត​នៅក្នុង​រោង​ឧបោសថ សន្និសីទ​ត្រូវបាន​ចាក់ផ្សាយ​លើ​ទូរទស្សន៍​ជា​លើក​ដំបូង ។

  • ឆ្នាំ ១៩៦២

    សុន្ទរកថា​ត្រូវបាន​បកប្រែ​ជា​ភាសា​ផ្សេងៗ​ទៀត—ភាសា​អាល្លឺម៉ង់ ភាសា​ហូឡង់ និង​ភាសា​អេស្ប៉ាញ—ជា​លើក​ដំបូង​នៅក្នុង​រោងឧបោសថ ។ ឥឡូវ​សុទ្ធរកថា​ត្រូវ​បាន​បកប្រែ​ជាង ៩០ ភាសា ។

  • ឆ្នាំ ១៩៦៧

    សន្និសីទ​ទូទៅ​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍​មាន​ពណ៌ ។ បុរស​ក្នុង​ក្រុម​ចម្រៀង​រោងឧបោសថ​បាន​ពាក់​អាវ​ពណ៌​ខៀវ​ខ្ចី ហើយ​ស្ត្រី​បាន​ពាក់​អាវ​ពណ៌​ត្រី​សាលមុន ។

  • ឆ្នាំ ១៩៧៧

    ការផ្លាស់ប្ដូរ​ពី​បី​ថ្ងៃ និង​ប្រាំមួយ​សម័យ​ប្រជុំ សន្និសីទ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​ថ្ងៃ ហើយ​មាន​ប្រាំ​សម័យ​ប្រជុំ ។

  • ឆ្នាំ ២០០០

    មជ្ឈមណ្ឌល​សន្និសីទ​ថ្មី​នៅ​ទីក្រុង​សលត៍លេក មាន ២១០០០ កៅអី បាន​រៀបចំ​សន្និសីទ​ទូទៅ​លើក​ដំបូង​របស់​វា ។

រចនា​រូបភាព​វេទិកា​ដោយ ដេវីឌ ហ្គ្រីន; រូបថត​នៃ​ទូរទស្សន៍​មកពីរូបភាព ហ្គេតធី