២០២០
តើ​បុណ្យ​អ៊ីស្ទើរ​មាន​ន័យ​ដូច​ម្តេច​ចំពោះ​ខ្ញុំ ?
ខែ មេសា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំព្រះគម្ពីរ​មរមន

តើ​បុណ្យ​អ៊ីស្ទើរ​មាន​ន័យ​ដូច​ម្តេច​ចំពោះ​ខ្ញុំ ?

ថ្ងៃទី ៣០ ខែ មីនា– ថ្ងៃទី ១២ ខែ មេសា បុណ្យអ៊ីស្ទើរ

រូបភាព
What Does Easter Mean for Me

នៅ​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​យើង​ប្រារព្ធ​ពិធី​នៃ « ថ្ងៃ​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ »​—​ជា​ថ្ងៃ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ព្រឹត្តិការណ៍​នេះ​គឺជា​កត្តា​ដ៏​សំខាន់​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។

នៅក្នុង​ជីវិត​មុន​ជីវិត​រមែង​ស្លាប់ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ព្រះអង្គសង្គ្រោះ​របស់យើង ។ ទ្រង់​បាន​សន្យា​ប្រទាន​មធ្យោបាយ​សម្រាប់​យើង​ដើម្បី​បាន​ការអត់ទោស​ចំពោះ​អំពើបាប​របស់​យើង ហើយ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ។

នៅ​ព្រឹក​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​ទីមួយ​នោះ ព្រះយេស៊ូវ​បាន​បំពេញ​ការសន្យា​របស់​ទ្រង់ ។ ទ្រង់​បាន​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ។ ជាលទ្ធផល « ទ្រង់​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក មែន​ហើយ ជា​ពន្លឺ​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ មែន​ហើយ ហើយ​ក៏​ជា​ជីវិត​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គឺ​ពុំ​អាច​មាន​សេចក្ដី​ស្លាប់​ទៀត​ឡើយ » ( ម៉ូសាយ ១៦:៩ ) ។

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ការស្ដារ​ឡើងវិញ​នាំ​មក​ដល់​អ្នក ?

ការប្រែចិត្ត

ព្រះយេស៊ូវ​គ្រីស្ទ​សួរ​ដល់​យើង​ម្នាក់ៗ​ថា « តើ​អ្នករាល់គ្នា​មិន​ចង់​ត្រឡប់​មក​រក​យើង ហើយ​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​អ្នក ហើយ​ប្រែចិត្ត​ជឿ​ដើម្បី​យើង​អាច​ប្រោស​អ្នក​ឲ្យ​បាន​ជា​ទេ​ឬ ? » ទ្រង់​សន្យា​ថា « អស់​អ្នក​ណា​ដែល​មក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល » ( នីហ្វៃទី៣ ៩:១៣–១៤ ) ។ តើ​អ្នក​មាន​អារម្មណ៍​បែបណា​ពេល​អ្នក​ប្រែចិត្ត ?

ការរស់​ឡើង​វិញ

សេចក្ដី​ស្លាប់​ជា​អ្វី​ដែល​មិនអាច​ចៀស​រួច ប៉ុន្តែ​ជ័យជំនះ​របស់​ព្រះអង្គ​សង្គ្រោះ​លើ​សេចក្ដី​ស្លាប់ ធានា​ថា​មនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើងវិញ—ដោយ​រូបកាយ និង​វិញ្ញាណ​រួម​គ្នា​ម្ដងទៀត​នៅក្នុង​ទម្រង់​ល្អ​ឥត​ខ្ចោះ ( សូមមើល អាលម៉ា ១១:៤៣ ) ។ តើ​ដំណេះដឹង​អំពី​ការរស់ឡើងវិញ​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​ភាពលើក​តម្កើង កើត​ឡើង​បាន ។ ដើម្បី​ទទួល​បាន​ពរជ័យ​នេះ យើង​ត្រូវតែ​គោរព​បទបញ្ញត្តិ​ទាំងឡាយ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ហៅ​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ថា « ផ្លូវ​នៃ​សេចក្ដី​សញ្ញា » ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ដើរ​តាម​ផ្លូវ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « Behold the Man! » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៨ ។

  2. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។