២០២០
រូបភាព​បួន​ពី​សប្ដាហ៍​បុណ្យ​អ៊ីស្ទើរ
ខែ មេសា ឆ្នាំ ២០២០


រូបភាព​បួន​ពី​សប្ដាហ៍​បុណ្យ​អ៊ីស្ទើរ

រូបភាព
A crown of thorns.

« នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍នេះ​ទេ » ( យ៉ូហាន ១៨:៣៦ ) ។

មកុដ​បន្លា

សូមមើល ម៉ាថាយ ២៧:២៩; ម៉ាកុស ១៥:១៧; យ៉ូហាន ១៩:២ ។

ពួក​កងទ័ព​រ៉ូម​បាន​បំពាក់​មកុដ​បន្លា​លើ​ព្រះអង្គ​សង្គ្រោះ ។ « ប្រហែល​ជា​ទង្វើ​ដ៏​យង់ឃ្នង​នេះ​គឺជា​ការប៉ុនប៉ង​ដែល​ដ៏​លាមក ដើម្បី​ត្រាប់​តាម​ការដាក់​ស្លឹក​ជន្ទល់ភ្នំ​លើ​ព្រះសិរ​ទ្រង់ ។… វា​ឈឺចាប់​ខ្លាំង​ណាស់ ដោយ​គិត​ពី​បន្លា​ថា​ជា​សញ្ញា​ដែល​ព្រះ​មិនសព្វព្រះទ័យ ពេល​ដែល​ទ្រង់​បាន​ដាក់​បណ្ដាសា​ដល់​ដី​ដោយ​ព្រោះ​តែ​អ័ដាម​ថា ចាប់ពី​ពេលនេះ​តទៅ​វា​នឹង​នាំមក​បន្លា ។ ប៉ុន្តែ​ដោយ​ការពាក់​មកុដ ព្រះយេស៊ូវ​បាន​ផ្លាស់​ប្រែ​បន្លា​ទៅជា​និមិត្ត​សញ្ញា​នៃ​សិរី​រុងរឿង​របស់​ទ្រង់ » ( ប្រធាន ជែមស៍ អ៊ី ហ្វោស្ត សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ១៩៩១ ) ។

ព្រះពស្ត្រ​ពណ៌​ស្វាយ

សូមមើល ម៉ាថាយ ២៧:២៨; ម៉ាកុស ១៥:១៧; យ៉ូហាន ១៩:២ ។

ពណ៌ស្វាយ​គឺ​ជា​ពណ៌​ស្ដេច ហើយ​ពួក​ទាហាន​បាន​បំពាក់​ព្រះពស្ត្រ​នេះ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ចំអក ដោយសារ​ទ្រង់​បាន​ប្រកាស​ថា​ជា​ស្ដេច​នៃ​ពួក​យូដា ។ ពិតណាស់ ក្នុង​ភាពពិត​ទ្រង់​គឺ​ខ្ពង់ខ្ពស់​ជាង​នោះ​ឆ្ងាយណាស់—ទ្រង់​ជា « ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ » ( ធីម៉ូថេ ទី១ ៦:១៥; វិវរណៈ ១៩:១៦ ) ។

រូបភាព
Oil on canvas painting of Christ standing with hands bound in front, and dressed in a purple robe. Pilate is seated and dressed in gold and white. Artist signed and dated painting in lower left hand corner.

« ព្រះ​លោហិត​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស សេចក្ដី​បារម្ភ​របស់​ព្រះ​អង្គ​នឹង​មាន​ឡើង​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ទុច្ចរិត » ( ម៉ូសាយ ៣:៧ ) ។

ការគាបអូលីវ

( សូម​មើល ម៉ាថាយ ២៦:៣៦; ម៉ាកុស ១៤:៣២; លូកា ២២:៣៩–៤០; យ៉ូហាន ១៨:១ ) ។

« វា​ជា​និមិត្តរូប​ដ៏​រំជួលចិត្ត​ដែល ‹ ព្រះលោហិត [ បាន ] ចេញ​មក​ពី​គ្រប់​រន្ធ​ញើស › [ ម៉ូសាយ ៣:៧ ] ពេល​ដែល​ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ជា​កន្លែង​គាប​ប្រេង​អូលីវ ។ ដើម្បីផលិតប្រេងនៅជំនាន់របស់ព្រះអង្គសង្គ្រោះ ដំបូងឡើយ ផ្លែអូលីវត្រូវដាក់កិនដោយផ្ទាំងថ្មធំមួយ ។ ‹ ផ្លែអូលីវកិន › នោះ​ត្រូវយក​ទៅដាក់​នៅក្នុង​កន្ត្រក​វេញ​ទន់​រលុងៗ​ដែល​ដាក់​គរ​ពីលើ​គ្នា ។ ទម្ងន់​របស់​វា​គាប​ចេញជា​ប្រេង​ដំបូង ហើយ​ល្អបំផុត ។ បន្ទាប់មក​សម្ពាធ​បន្ថែម​ត្រូវបាន​ធ្វើ​ឡើង ដោយការដាក់​បង្គោល​ឈើ ឬ​គល់ឈើ​ធំ​មួយ​សង្កត់​បន្ថែម​ពីលើ​កន្ត្រក​ដែល​ដាក់​គ​គ្នា​នោះ វា​គាប​បាន​ប្រេង​បន្ថែម​ទៀត ។ ទីបំផុត ដើម្បី​គាបយក​ដំណក់​ប្រេង​ចុងក្រោយ ធ្នឹម​គឺ​ត្រូវបាន​ដាក់​សង្កត់​ដោយ​ថ្ម​ជា​ច្រើន​នៅ​ចុងម្ខាង ដើម្បី​បង្កើត​ជា​កម្លាំង​សម្ពាធ​សង្កត់​អតិបរមា ។ មែនហើយ ប្រេង​នោះ​គឺ​ពណ៌​ក្រហម​ដូច​ឈាម ពេល​ដែល​វា​ហូរ​ចេញ​មក​ដំបូង » ( អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៦ ) ។

រូបភាព
A stone olive press

« ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ » ។ ( លូកា ២៤:៦ ) ។

ព្រះ​ផ្នូរ​ទទេ

សូមមើល ម៉ាថាយ ២៨:១–៨; យ៉ូហាន ២០:១–១៨ ។

« ផ្នូរ​ទទេ​នៅ​ព្រឹក​ដំបូង​នៃ​បុណ្យ​អ៊ីស្ទើរ​នោះ​គឺ​ជា​ចម្លើយ​ដល់​សំណួរ​របស់​យ៉ូប ‹ បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ ? › [ យ៉ូប ១៤:១៤ ] ។ ខ្ញុំ​សូម​ប្រកាស​ទៅកាន់​មនុស្ស​ទាំងអស់​ដែល​ឮ​សម្លេង​របស់​ខ្ញុំ​ថា « បើ​មនុស្ស​ម្នាក់​ស្លាប់​ទៅ គាត់​នឹង​មាន​ជីវិត​រស់​ឡើង​ម្ដង​ទៀត ។ យើង​ដឹង ដ្បិត​យើង​មាន​ពន្លឺ​នៃ​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង » ( ប្រធាន ថូម៉ាស អេស ម៉នសុន “He Is Risen!” សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៥ ) ។

រូបភាព
Jesus Christ's empty tomb - set at Goshen, Utah

ការរចនា​រូបភាព​នៃ​មកុដ​បន្លា ដោយ ឌីលលីន ម៉ាស

ព្រះគ្រីស្ទ និង​លោក​ពីឡាត់​ ដោយ ម៉ាឃើស វិនសិន ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​សារមន្ទីរ​ប្រវត្តិសាស្រ្ត​សាសនាចក្រ

រូបថត​នៃ​ការគាប​ប្រេង​អូលីវ​មក​ពី Getty Images