ជំពូកទី ៥
(មិថុនា–តុលា ១៨៣០)
លោកអ័ដាម និងនាងអេវ៉ាបង្កើតបានកូនចៅ — អ័ដាមថ្វាយយញ្ញបូជាទាំងឡាយ ហើយបម្រើព្រះ — កាអ៊ីននិងអេបិលបានកើតមក — កាអ៊ីនបះបោរ ស្រឡាញ់អារក្សសាតាំងជាងព្រះ ហើយក្លាយទៅជាអន្តរធាន — អំពើឃាតកម្ម និងអំពើទុច្ចរិតរាលដាល — ដំណឹងល្អត្រូវបានផ្សាយចាប់តាំងពីដើមដំបូងមក។
១ហីយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានបណ្ដេញគេចេញទៅ នោះអ័ដាមបានចាប់ផ្ដើមភ្ជួររាស់ដី ហើយមានកអំណាចត្រួតត្រាលើគ្រប់ទាំងសត្វស្រុក សត្វព្រៃ ហើយបរិភោគអាហារ ដោយសារការបែកញើស ដូចដែលយើងជាព្រះអម្ចាស់ បានបញ្ជាដល់គាត់។ ហើយព្រមទាំងនាងអេវ៉ា ជាប្រពន្ធគាត់ ក៏បានធ្វើការជាមួយគាត់ដែរ។
២ហើយអ័ដាមក៏ស្គាល់ប្រពន្ធគាត់ ហើយនាងកបង្កើតបានកូនប្រុសខកូនស្រីទាំងឡាយ ហើយពួកគេបានចាប់ផ្ដើមបង្កើតកូនគជាច្រើនឡើង ហើយមានពេញពាសលើផែនដី។
៣ហើយចាប់តាំងពីពេលនោះមក នោះកពួកកូនប្រុសកូនស្រីរបស់អ័ដាមបានចាប់ផ្ដើមបែកចេញជាគូៗនៅលើដែនដី ហើយភ្ជួររាស់ដី ហើយចិញ្ចឹមហ្វូងចៀម ហើយពួកគេក៏បង្កើតបានកូនប្រុសកូនស្រីទាំងឡាយ។
៤ហើយអ័ដាមនិងនាងអេវ៉ា ជាប្រពន្ធគាត់បានអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ហើយពួកគេបានឮសំឡេងនៃព្រះអម្ចាស់ចេញពីផ្លូវឆ្ពោះទៅសួនច្បារកអេដែន មានព្រះបន្ទូលមកពួកគេ ហើយពួកគេមើលមិនឃើញទ្រង់សោះ ត្បិតពួកគេត្រូវបានបិទចេញពីខវត្តមានរបស់ទ្រង់។
៥ហើយទ្រង់បានប្រទានដល់ពួកគេនូវព្រះបញ្ញត្តិទាំងឡាយ ថាពួកគេគប្បីកថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់ពួកគេ ហើយគប្បីយកខកូនសត្វច្បងនៃហ្វូងចៀមរបស់គេ មកថ្វាយជាយញ្ញបូជាទាំងឡាយដល់ព្រះអម្ចាស់។ ហើយអ័ដាមបានគគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់។
៦ហើយជាច្រើនថ្ងៃកន្លងមក នោះមានកទេវតាមួយពីព្រះអម្ចាស់បានលេចមកឲ្យអ័ដាមឃើញ ដោយសួរថា ៖ ហេតុអ្វីបានជាអ្នកថ្វាយខយញ្ញបូជាទាំងឡាយដល់ព្រះអម្ចាស់? ហើយអ័ដាមបានទូលតបទៅលោកថា ៖ ខ្ញុំមិនដឹងទេ លើកលែងតែព្រះអម្ចាស់ទ្រង់បញ្ជាខ្ញុំប៉ុណ្ណោះ។
៧ហើយខណៈនោះ ទេវតាប្រាប់ថា ៖ ការណ៍នេះគឺជាកនិមិត្តរូបអំពីខការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ដែលពោរពេញទៅដោយគព្រះគុណ និងសេចក្ដីពិត។
៨ហេតុដូច្នោះហើយ អ្នកនឹងត្រូវធ្វើអ្វីៗទាំងអស់ដែលអ្នកធ្វើដោយនូវកព្រះនាមនៃព្រះរាជបុត្រា ហើយអ្នកត្រូវខប្រែចិត្ត ហើយគអំពាវនាវដល់ព្រះដោយនូវព្រះនាមនៃព្រះរាជបុត្រាជារៀងដរាបរហូតតទៅ។
៩ហើយនៅថ្ងៃនោះ កព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើអ័ដាម ដែលថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងអំពីព្រះរាជបុត្រាថា ៖ យើងជាខព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ចាប់តាំងពីដើមដំបូងមក គឺចាប់តាំងពីពេលនោះ និងជារៀងដរាបតទៅ គឺដោយព្រោះអ្នកគបានធ្លាក់ នោះអ្នកនឹងអាចបានឃប្រោសលោះ និងព្រមទាំងមនុស្សជាតិទាំងអស់ផងគឺមនុស្សជាច្រើនណាដែលសុខចិត្ត។
១០ហើយនៅថ្ងៃនោះ អ័ដាមបានថ្វាយពរដល់ព្រះ ហើយកបានពោរពេញ ហើយបានចាប់ផ្ដើមខព្យាករអំពីក្រុមគ្រួសារទាំងអស់នៅលើផែនដីថា ៖ សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ ត្បិតព្រោះតែការរំលងរបស់ខ្ញុំ នោះភ្នែកខ្ញុំបានភ្លឺឡើង ហើយនៅក្នុងជីវិតនេះ ខ្ញុំនឹងមានគសេចក្ដីអំណរ ហើយនៅក្នុងឃសាច់ឈាម នោះខ្ញុំនឹងឃើញព្រះទៀត។
១១ហើយកនាងអេវ៉ា ជាប្រពន្ធគាត់ បានឮគ្រប់ការណ៍ទាំងនេះ ហើយមានចិត្តរីករាយ ដោយពោលថា ៖ បើសិនជាពុំមែនដោយសារការរំលងរបស់យើងទេ នោះយើងក៏នឹងមិនមានខពូជសោះ ហើយនឹងមិនដឹងខុសត្រូវ និងសេចក្ដីអំណរអំពីសេចក្ដីប្រោសលោះរបស់យើង និងជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះទ្រង់បានប្រទានដល់មនុស្សទាំងអស់ដែលគោរពតាមដែរ។
១២ហើយអ័ដាមនិងនាងអេវ៉ាបានថ្វាយពរដល់ព្រះនាមនៃព្រះ ហើយពួកគេកបានប្រាប់គ្រប់ការណ៍ទាំងអស់ដល់ពួកកូនប្រុសកូនស្រីរបស់គេ។
១៣ហើយកអារក្សសាតាំងបានមកក្នុងចំណោមពួកគេដោយថា ៖ យើងក៏ជាព្រះរាជបុត្រានៃព្រះដែរ ហើយវាបានបញ្ជាពួកគេថា ៖ ចូរកុំជឿការណ៍នោះឡើយ ហើយពួកគេក៏មិនខជឿការណ៍នោះទេ ហើយពួកគេគស្រឡាញ់អារក្សសាតាំងជាងព្រះ។ ហើយចាប់តាំងពីពេលនោះមក មនុស្សលោកបានចាប់ផ្ដើមក្លាយទៅជាមានវិស័យឃខាងរូបកាយ ខាងកាមរាគ និងខាងអារក្ស។
១៤ហើយព្រះអម្ចាស់ដ៏ជាព្រះបានហៅមនុស្សដោយសារកព្រះវិញ្ញាណបរិសុទ្ធនៅគ្រប់ទិសទី ហើយបញ្ជាពួកគេថា ពួកគេគួរប្រែចិត្ត
១៥ហើយមនុស្សជាច្រើនណាដែលកជឿដល់ព្រះរាជបុត្រា ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេ នោះនឹងខបានសង្គ្រោះ ហើយមនុស្សជាច្រើនណាដែលមិនជឿ ហើយមិនប្រែចិត្តទេ នោះនឹងត្រូវគជាប់ទោស ហើយព្រះបន្ទូលទាំងឡាយបានចេញពីព្រះឱស្ឋនៃព្រះក្នុងច្បាប់មួយដ៏តឹងរឹង ហេតុដូច្នោះហើយ ព្រះបន្ទូលទាំងនោះត្រូវតែបានសម្រេច។
១៦ហើយអ័ដាមនិងនាងអេវ៉ា ជាប្រពន្ធគាត់ ពុំដែលឈប់អំពាវនាវដល់ព្រះឡើយ។ ហើយអ័ដាមក៏ស្គាល់នាងអេវ៉ា ជាប្រពន្ធខ្លួន ហើយនាងមានផ្ទៃពោះបង្កើតបានកកាអ៊ីន ហើយនិយាយថា ៖ ខ្ញុំបានកូនប្រុសមួយពីព្រះអម្ចាស់ ហេតុដូច្នោះហើយ វាមិនអាចបដិសេធព្រះបន្ទូលរបស់ព្រះបានឡើយ។ ប៉ុន្តែមើលចុះ កាអ៊ីនពុំបានស្ដាប់តាមព្រះអម្ចាស់ទេ ដោយនិយាយថា ៖ តើព្រះអម្ចាស់ទ្រង់ជានរណាទៅ ដែលគួរឲ្យខ្ញុំស្គាល់ទ្រង់?
១៧ហើយនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកអេបិល ជាប្អូនទៀត។ ហើយអេបិលខបានស្ដាប់តាមសំឡេងនៃព្រះអម្ចាស់។ ហើយអេបិលជាអ្នកគង្វាលចៀម ប៉ុន្តែកាអ៊ីនជាអ្នកភ្ជួររាស់ដីវិញ។
១៨ហើយកាអ៊ីនកបានស្រឡាញ់អារក្សសាតាំងជាងព្រះ។ ហើយអារក្សសាតាំងបានបញ្ជាគាត់ ដោយថា ៖ ចូរខថ្វាយដង្វាយដល់ព្រះអម្ចាស់ទៅ។
១៩ហើយក្រោយមក ហេតុការណ៍បានកើតឡើងថា កាអ៊ីនបានយកផលដែលកើតពីដីមកថ្វាយជាដង្វាយដល់ព្រះអម្ចាស់។
២០ហើយអេបិល គាត់ក៏យកកូនជាដំបូងពីហ្វូងចៀមមកថ្វាយ ព្រមទាំងខ្លាញ់វាផង។ ហើយព្រះអម្ចាស់ទ្រង់បានសព្វព្រះហឫទ័យចំពោះអេបិល និងចំពោះកដង្វាយរបស់គាត់
២១ប៉ុន្តែចំពោះកាអ៊ីន និងចំពោះកដង្វាយគាត់វិញ នោះទ្រង់មិនសព្វព្រះហឫទ័យទេ។ ឥឡូវនេះ អារក្សសាតាំងបានដឹងពីការណ៍នេះ ហើយការណ៍នេះធ្វើឲ្យវាពេញចិត្ត។ ហើយកាអ៊ីនក៏ក្ដៅក្រហាយ ហើយឡើងទឹកមុខក្រញូវ។
២២ហើយព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាអ៊ីនថា ៖ ហេតុអ្វីបានជាអ្នកខឹង? ហេតុអ្វីបានជាអ្នកធ្វើមុខក្រញូវដូច្នេះ?
២៣បើសិនជាអ្នកធ្វើល្អ នោះអ្នកនឹងកត្រូវបានរើស។ ហើយបើសិនជាអ្នកមិនធ្វើល្អទេ នោះអំពើបាបដេកនៅមាត់ទ្វារ ហើយអារក្សសាតាំងប្រាថ្នាចង់បានអ្នក ហើយលើកលែងតែអ្នកប្រុងស្ដាប់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះយើងនឹងប្រគល់អ្នកទៅ ហើយនឹងកើតដល់អ្នកតាមសេចក្ដីប៉ងប្រាថ្នារបស់វា។ ហើយអ្នកនឹងត្រួតត្រាលើវាដែរ
២៤ត្បិតចាប់តាំងពីពេលនេះទៅ អ្នកនឹងទៅជាបិតានៃសេចក្ដីកុហករបស់វា អ្នកនឹងត្រូវបានហៅថាកអាអន្តរធាន ព្រោះអ្នកក៏បាននៅមុនកំណើតលោកិយដែរ។
២៥ហើយនៅពេលក្រោយនឹងមានគេពោលថា — កអំពើគួរខ្ពើមឆ្អើមទាំងប៉ុន្មាននេះសុទ្ធតែបានមកពីកាអ៊ីន ព្រោះគាត់បានបដិសេធដំបូន្មានដ៏សំខាន់ជាង ដែលគាត់បានទទួលពីព្រះ ហើយនេះគឺជាបណ្ដាសា ដែលយើងនឹងដាក់លើអ្នក លើកលែងតែអ្នកប្រែចិត្ត។
២៦ហើយកាអ៊ីនក៏ក្ដៅក្រហាយ ហើយមិនព្រមស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ទៀតទេ ឬក៏ដល់អេបិលជាប្អូនគាត់ ដែលបានដើរក្នុងបរិសុទ្ធភាពនៅចំពោះព្រះអម្ចាស់។
២៧ហើយអ័ដាមនិងប្រពន្ធគាត់បានមានទុក្ខនៅចំពោះព្រះអម្ចាស់ ពីព្រោះតែកាអ៊ីននិងបងប្អូនគាត់។
២៨ហើយហេតុការណ៍បានកើតឡើងថា កាអ៊ីនបានយកកូនស្រីមួយរបស់បងប្រុសគាត់ធ្វើជាប្រពន្ធ ហើយពួកគេកស្រឡាញ់អារក្សសាតាំងជាងព្រះ។
២៩ហើយអារក្សសាតាំងបាននិយាយទៅកាអ៊ីនថា ៖ ចូរស្បថដល់យើង គឺដោយកអ្នក ហើយបើសិនជាអ្នកប្រាប់ពីការណ៍នេះ នោះអ្នកនឹងត្រូវស្លាប់ ហើយចូរឲ្យពួកបងប្អូនអ្នកស្បថ ដោយក្បាលគេផង និងដោយព្រះដ៏មានព្រះជន្មរស់នៅ ថាពួកគេនឹងមិនប្រាប់ឡើយ ត្បិតបើសិនជាពួកគេប្រាប់ពីការណ៍នេះ នោះពួកគេច្បាស់ជានឹងត្រូវស្លាប់ដែរ ហើយការណ៍នេះគឺដើម្បីកុំឲ្យឪពុកអ្នកដឹងពីការណ៍នោះ ហើយនៅថ្ងៃនេះ យើងនឹងប្រគល់អេបិលមកក្នុងកណ្ដាប់ដៃអ្នក។
៣០ហើយអារក្សសាតាំងបានស្បថដល់កាអ៊ីនថា វានឹងធ្វើអ្វីតាមការបញ្ជាទាំងឡាយរបស់គាត់។ ហើយគ្រប់ការណ៍ទាំងអស់នេះ ត្រូវបានប្រព្រឹត្តឡើងដោយសម្ងាត់។
៣១ហើយកាអ៊ីនបាននិយាយថា ៖ ខ្ញុំពិតជាម៉ាហាន ជាមេនៃអំពើសម្ងាត់ដ៏ធំ ប្រយោជន៍ឲ្យខ្ញុំអាចកធ្វើឃាត ហើយបានកម្រៃ។ ហេតុដូច្នោះហើយ បានជាកាអ៊ីនត្រូវបានហៅថា ខមេម៉ាហាន ហើយគាត់បានអួតសរសើរក្នុងអំពើទុច្ចរិតរបស់គាត់។
៣២ហើយកាអ៊ីនបានទៅឯវាល ហើយកាអ៊ីនបាននិយាយជាមួយនឹងអេបិល ជាប្អូនគាត់។ ហើយហេតុការណ៍បានកើតឡើងថា ក្នុងកាលពួកគេកំពុងតែនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងទាស់នឹងអេបិល ជាប្អូនគាត់ ហើយសម្លាប់គាត់ចោល។
៣៣ហើយកាអ៊ីនកបានអួតសរសើរចំពោះអ្វីដែលគាត់បានប្រព្រឹត្តដោយថា ៖ ខ្ញុំមានសេរីភាពហើយ ហ្វូងចៀមទាំងឡាយរបស់ប្អូនខ្ញុំ ច្បាស់ជានឹងធ្លាក់មកក្នុងកណ្ដាប់ដៃខ្ញុំហើយ។
៣៤ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅកាអ៊ីនថា ៖ តើអេបិលជាប្អូនអ្នកនៅឯណា? ហើយគាត់ទូលឆ្លើយថា ៖ ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាកអ្នកថែរក្សាប្អូនឬអី?
៣៥ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ តើអ្នកបានប្រព្រឹត្តអ្វីទៅ? សូរសម្រែកនៃឈាមរបស់ប្អូនអ្នកពីដីបានឡើងទៅដល់យើង។
៣៦ហើយឥឡូវនេះ អ្នកនឹងត្រូវបណ្ដាសា ដោយព្រោះផែនដី ដែលបានហារមាត់ទទួលឈាមប្អូនរបស់អ្នកពីដៃអ្នក។
៣៧កាលណាអ្នកភ្ជួររាស់ដី នោះដីនឹងមិនបង្កើតផលឲ្យអ្នកដ៏ពេញកម្លាំងទេ។ អ្នកត្រូវករសាត់ព្រាត់ ហើយអណ្ដែតទៅមកលើផែនដី វិញ។
៣៨ហើយកាអ៊ីនបានទូលទៅព្រះអម្ចាស់ថា ៖ អារក្សសាតាំងកបានល្បួងទូលបង្គំ ពីព្រោះមកពីហ្វូងចៀមទាំងឡាយរបស់ប្អូនទូលបង្គំ។ ហើយទូលបង្គំក៏ក្ដៅក្រហាយផង ត្បិតដង្វាយរបស់វានោះទ្រង់បានទទួល ហើយមិនទទួលដង្វាយទូលបង្គំ ទោសរបស់ទូលបង្គំធ្ងន់ហួសជាងទូលបង្គំអាចទ្រាំទៅបាន។
៣៩មើលចុះ នៅថ្ងៃនេះ ទ្រង់បានបណ្ដេញទូលបង្គំចេញពីព្រះភក្ត្រនៃព្រះអម្ចាស់ហើយ ហើយចេញពីព្រះភក្ត្ររបស់ទ្រង់ទៅ នោះទូលបង្គំនឹងពួន ហើយទូលបង្គំនឹងរសាត់ព្រាត់ ហើយអណ្ដែតទៅមកលើផែនដី ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែល ឃើញទូលបង្គំ គេនឹងសម្លាប់ប្រហារទូលបង្គំដែរ ពីព្រោះតែសេចក្ដីទុច្ចរិតទាំងឡាយរបស់ទូលបង្គំ ត្បិតការណ៍ទាំងប៉ុន្មាននេះពុំអាចបិទបាំងពីព្រះអម្ចាស់បានឡើយ។
៤០ហើយយើងជាព្រះអម្ចាស់បានមានបន្ទូលទៅគាត់ថា ៖ អស់អ្នកណាដែលប្រហារអ្នក នោះការសងសឹកនឹងធ្វើដល់គេ១ជា៧សួន។ ហើយយើងជាព្រះអម្ចាស់បានកដៅចំណាំកាអ៊ីន ក្រែងលោអ្នកណាដែលឃើញគាត់នឹងសម្លាប់គាត់ចោល។
៤១ហើយកាអ៊ីនត្រូវបានបិទចេញពីកវត្តមាននៃព្រះអម្ចាស់ ហើយជាមួយនឹងប្រពន្ធគាត់ ព្រមទាំងបងប្អូនគាត់ជាច្រើនបានទៅរស់នៅ ស្រុកណូឌ ខាងកើតអេដែន។
៤២ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់ ហើយនាងមានផ្ទៃពោះ ហើយបង្កើតបានអេណុក ហើយគាត់ក៏បង្កើតបានកូនប្រុសកូនស្រីជាច្រើន។ ហើយគាត់បានសង់ទីក្រុងមួយ ហើយគាត់ដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុក ជាកូនខ្លួន។
៤៣ហើយអេណុកបង្កើតបានអ៊ីរ៉ាឌ និងព្រមទាំងកូនប្រុសកូនស្រីឯទៀតផង។ ហើយអ៊ីរ៉ាឌបង្កើតបានមហ៊ូយ៉ែល និងព្រមទាំងកូនប្រុស កូនស្រីឯទៀតផង។ ហើយមហ៊ូយ៉ែលបង្កើតបានមទូសែល និងព្រមទាំងកូនប្រុសកូនស្រីឯទៀតផង។ ហើយមទូសែលបង្កើតបាន ឡាមេក។
៤៤ហើយឡាមេកបានប្រពន្ធពីរ មួយឈ្មោះអ័ដា ហើយមួយទៀតឈ្មោះស៊ីឡា។
៤៥ហើយនាងអ័ដាបង្កើតបានយ៉ាបាល គាត់ជាឪពុកនៃអស់ពួកអ្នកដែលនៅក្នុងត្រសាល ហើយមានហ្វូងសត្វ ហើយប្អូនគាត់ឈ្មោះ យូបាល ដែលជាឪពុកនៃពួកអ្នកលេងស៊ុងនិងខ្លុយ។
៤៦ហើយរីឯនាងស៊ីឡា នាងក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែក។ ហើយប្អូនស្រីទូបាល-កាអ៊ីន ត្រូវបានហៅថា នាងន៉ាអាម៉ា។
៤៧ហើយឡាមេកបាននិយាយទៅនាងអ័ដា និងនាងស៊ីឡា ជាប្រពន្ធខ្លួនថា ៖ ចូរស្ដាប់ពាក្យបង ឱប្រពន្ធឡាមេករាល់គ្នាអើយ ចូរប្រុងស្ដាប់ពាក្យបងចុះ ត្បិតបងបានប្រហារមនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យបងមានរបួស គឺជាមនុស្សកំលោះម្នាក់ ដោយហេតុវាបានវាយបងឲ្យជាំ។
៤៨បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជាក៧៧ដងវិញ
៤៩ត្បិតឡាមេកបានចូលក្នុងកសេចក្ដីសញ្ញាជាមួយនឹងអារក្សសាតាំង តាមរបៀបកាអ៊ីន ដូច្នេះហើយ ទើបគាត់បានក្លាយទៅជា មេម៉ាហាន ជាមេនៃអំពើសម្ងាត់ដ៏ធំនោះ ដែលបានធ្វើដល់កាអ៊ីន ពីអារក្សសាតាំង ហើយអ៊ីរ៉ាឌ ជាកូនរបស់អេណុក ដោយបានដឹងអំពីអំពើសម្ងាត់របស់ពួកគេ ក៏បានបើកសម្ដែងប្រាប់ដល់កូនប្រុសទាំងឡាយនៃអ័ដាម
៥០ហេតុដូច្នោះហើយ ដោយខឹងក្រៃ នោះឡាមេកក៏ប្រហារគាត់បង់ គឺមិនដូចជាកាអ៊ីនចំពោះអេបិល ជាប្អូនខ្លួន ដោយព្រោះចង់បានកម្រៃនោះទេ ប៉ុន្តែគាត់បានប្រហារអ៊ីរ៉ាឌ ដោយព្រោះពាក្យសំបថវិញ។
៥១ត្បិតចាប់តាំងពីសម័យកាអ៊ីនមក នោះក៏មានកបក្សព័ន្ធសម្ងាត់ ហើយកិច្ចការរបស់ពួកគេ គឺនៅក្នុងសេចក្ដីងងឹត ហើយគេរាប់មនុស្សគ្រប់រូបថាជាបងប្អូនគេ។
៥២ហេតុដូច្នោះហើយ បានជាព្រះអម្ចាស់ទ្រង់ដាក់បណ្ដាសាដល់ឡាមេក និងគ្រួរបស់គាត់ ហើយព្រមអស់អ្នកណាដែលបានធ្វើសេចក្ដីសញ្ញាជាមួយនឹងអារក្សសាតាំងផង ត្បិតពួកគេពុំបានកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះឡើយ ហើយការណ៍នេះបានធ្វើឲ្យព្រះទ្រង់ ថប់ព្រះហឫទ័យ ហើយទ្រង់ពុំបានបម្រើពួកគេទេ ហើយកិច្ចការទាំងឡាយរបស់ពួកគេសុទ្ធតែជាអំពើគួរខ្ពើមឆ្អើម ហើយបានចាប់ផ្ដើមរាលដាលក្នុងចំណោមកពួកកូនប្រុសនៃមនុស្ស។ ហើយការណ៍នោះមាននៅក្នុងចំណោមពួកកូនប្រុសនៃមនុស្ស។
៥៣ហើយរីឯនៅក្នុងចំណោមពួកកូនស្រីនៃមនុស្សវិញ នោះការណ៍ទាំងនេះពុំបាននិយាយដល់ឡើយ ពីព្រោះកាលឡាមេកបានប្រាប់អំពើសម្ងាត់ដល់ពួកប្រពន្ធគាត់ នោះពួកគេបានបះបោរទាស់នឹងគាត់ ហើយបានប្រកាសប្រាប់ពីការណ៍ទាំងនេះពាសពេញទូទៅ ហើយគ្មានសេចក្ដីមេត្តាករុណាឡើយ
៥៤ហេតុដូច្នោះហើយ ទើបឡាមេកត្រូវគេស្អប់ ហើយបណ្ដេញចេញ ហើយមិនមកក្នុងចំណោមពួកកូនប្រុសនៃមនុស្សឡើយ ក្រែងលោគាត់ត្រូវស្លាប់។
៥៥ហើយដូច្នេះ ទើបកិច្ចការទាំងឡាយនៃកសេចក្ដីងងឹតបានចាប់ផ្ដើមមានជ័យជម្នះក្នុងចំណោមពួកកូនប្រុសនៃមនុស្ស។
៥៦ហើយព្រះទ្រង់បានដាក់បណ្ដាសាដល់ផែនដី ដោយពាក្យបណ្ដាសាដ៏ធ្ងន់ធ្ងរ ហើយបានខ្ញាល់នឹងពួកទុច្ចរិត គឺគ្រប់កូនប្រុសទាំងអស់នៃមនុស្សដែលទ្រង់បានបង្កើតមក
៥៧ត្បិតពួកគេមិនព្រមស្ដាប់តាមសំឡេងរបស់ទ្រង់ឡើយ ឬក៏ជឿដល់កព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ដែរ គឺជាព្រះអង្គដែលទ្រង់បានប្រកាសប្រាប់ថានឹងយាងមកនៅវេលាដ៏ខ្ពង់ខ្ពស់បំផុត ជាអ្នកដែលបានត្រៀមទុក តាំងពីមុនកំណើតលោកិយមកម្ល៉េះ។
៥៨ហើយដូច្នេះ ទើបកដំណឹងល្អបានចាប់ផ្ដើមផ្សាយ ចាប់តាំងពីដើមដំបូងមក គឺបានប្រកាសប្រាប់ដោយខពួកទេវតាបរិសុទ្ធ ដែលបានចាត់ឲ្យមកពីវត្តមាននៃព្រះ និងដោយសំឡេងរបស់ទ្រង់ផ្ទាល់ និងដោយគអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
៥៩ហើយដូច្នេះ ទើបគ្រប់ការណ៍ទាំងអស់ ត្រូវបានបញ្ជាក់ប្រាប់ដល់អ័ដាម ដោយពិធីបរិសុទ្ធ ហើយដំណឹងល្អត្រូវបានផ្សាយ និងបញ្ញត្តិមួយត្រូវបានចេញទៅ ដើម្បីឲ្យមានដំណឹងល្អនៅក្នុងលោកិយ គឺរហូតដល់ចុងបំផុតលោកិយ ហើយគឺដូច្នោះមែន។ អាម៉ែន ៕