ជំពូកទី ១៤
សាំយូអែលព្យាករថាមានពន្លឺនៅក្នុងពេលយប់ ហើយមានផ្កាយថ្មីមួយនៅរវាងកំណើតរបស់ព្រះគ្រីស្ទ — ព្រះគ្រីស្ទប្រោសលោះមនុស្សពីសេចក្ដីស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណ — ទីសម្គាល់ទាំងឡាយអំពីការសុគតរបស់ទ្រង់ គឺមានភាពងងឹតក្នុងរយៈពេលបីថ្ងៃ ការបែកថ្មទាំងឡាយ និងចលាចលដ៏ធំនៃធម្មជាតិ។ ប្រមាណជាឆ្នាំ ៦ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កសាំយូអែលជាសាសន៍លេមិន បានព្យាករនូវរឿងដ៏មហិមាជាច្រើនទៀត ដែលពុំអាចសរសេរទុកបានឡើយ។
២ហើយមើលចុះ លោកបាននិយាយទៅកាន់ពួកគេថា ៖ មើលចុះ ខ្ញុំឲ្យទីសម្គាល់មួយដល់អ្នករាល់គ្នា ត្បិតទៅប្រាំឆ្នាំទៀត ហើយមើលចុះ ពេលនោះព្រះរាជបុត្រានៃព្រះ ទ្រង់នឹងយាងមកប្រោសលោះអស់អ្នកណាដែលជឿដល់ព្រះនាមទ្រង់។
៣ហើយមើលចុះ នេះខ្ញុំនឹងឲ្យកទីសម្គាល់មួយដល់អ្នករាល់គ្នា គឺនៅពេលទ្រង់នឹងយាងមក ត្បិតមើលចុះ គឺនឹងមានពន្លឺដ៏មហិមានៅលើមេឃ ដរាបដល់ក្នុងពេលយប់មុនទ្រង់នឹងយាងមក គឺពុំមានភាពងងឹតឡើយ ដរាបដល់វាមានសភាពដូចជាពេលថ្ងៃចំពោះមនុស្ស។
៤ហេតុដូច្នេះហើយ នឹងមានមួយថ្ងៃ និងមួយយប់ និងមួយថ្ងៃ ហាក់បីដូចជាមួយថ្ងៃប៉ុណ្ណោះ គឺគ្មានយប់ទេ ហើយនេះនឹងទៅជាទីសម្គាល់មួយដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានឹងដឹងនូវពេលថ្ងៃរះ និងថ្ងៃលិចផង ហេតុដូច្នេះហើយ គេនឹងដឹងយ៉ាងច្បាស់ថា នឹងមានពីរថ្ងៃ និងមួយយប់ ទោះជាយ៉ាងណាក៏ដោយ យប់នោះពុំងងឹតឡើយ ហើយគឺជាយប់មុនពេលកទ្រង់នឹងប្រសូតមក។
៥ហើយមើលចុះ នឹងមានកផ្កាយថ្មីមួយរះឡើង គឺជាផ្កាយមួយ ដែលអ្នករាល់គ្នាពុំដែលបានឃើញសោះ ហើយនេះនឹងទៅជាទីសម្គាល់មួយដល់អ្នក។
៦ហើយមើលចុះ នេះពុំទាន់អស់នៅឡើយទេ គឺនឹងមានទីសម្គាល់ និងការអស្ចារ្យជាច្រើនទៀតនៅលើមេឃ។
៧ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នករាល់គ្នានឹងមានការភ្ញាក់ផ្អើល ហើយងឿងឆ្ងល់ ដរាបដល់អ្នករាល់គ្នាកដួលទៅលើដី។
៨ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលកជឿដល់ព្រះរាជបុត្រានៃព្រះ អ្នកនោះនឹងមានជីវិតដ៏អស់កល្បជានិច្ច។
៩ហើយមើលចុះ ម្ល៉ោះហើយបានជាព្រះអម្ចាស់ទ្រង់បានបញ្ជាដល់ខ្ញុំ តាមរយៈទេវតារបស់ទ្រង់ថា ខ្ញុំត្រូវនាំយករឿងនេះមកប្រាប់អ្នករាល់គ្នា មែនហើយ ទ្រង់បានបញ្ជាថា ខ្ញុំត្រូវព្យាករនូវរឿងទាំងនេះដល់អ្នក មែនហើយ ទ្រង់មានព្រះបន្ទូលមកកាន់ខ្ញុំថា ៖ ចូរស្រែកប្រកាសប្រាប់ប្រជាជននេះឲ្យប្រែចិត្ត ហើយរៀបចំផ្លូវថ្វាយព្រះអម្ចាស់ចុះ។
១០ហើយឥឡូវនេះ ពីព្រោះខ្ញុំជាសាសន៍លេមិន ហើយបាននិយាយទៅកាន់អ្នករាល់គ្នា នូវពាក្យទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាដល់ខ្ញុំ ហើយពីព្រោះពាក្យនោះធ្ងន់ធ្ងរចំពោះអ្នក នោះអ្នករាល់គ្នាខឹងនឹងខ្ញុំ ហើយស្វែងរកបំផ្លាញខ្ញុំ ហើយបានកបណ្ដេញខ្ញុំចេញពីចំណោមអ្នករាល់គ្នាទៅវិញ។
១១ហើយអ្នករាល់គ្នានឹងបានឮពាក្យសម្ដីរបស់ខ្ញុំ ព្រោះដោយគោលបំណងនេះហើយ បានជាខ្ញុំឡើងមកលើកំផែងនៃទីក្រុងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចស្ដាប់ឮ ហើយដឹងនូវសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះ ដែលរង់ចាំអ្នក ពីព្រោះមកពីអំពើទុច្ចរិតទាំងឡាយរបស់អ្នក ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងនូវលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្ត។
១២ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងផងនូវការយាងមកនៃព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ គឺជាកព្រះបិតានៃស្ថានសួគ៌ និងផែនដី ជាអ្នកបង្កើតអ្វីៗសព្វសារពើចាប់ពីដំបូងមក ហើយដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់នូវទីសម្គាល់ទាំងឡាយនៃការយាងមករបស់ទ្រង់ ក្នុងគោលបំណងដើម្បីឲ្យអ្នករាល់គ្នាអាចជឿដល់ព្រះនាមទ្រង់។
១៣ហើយបើសិនជាអ្នករាល់គ្នាកជឿដល់ព្រះនាមទ្រង់ នោះអ្នករាល់គ្នានឹងប្រែចិត្តពីអស់ទាំងអំពើបាបរបស់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចបានទទួលការផ្ដាច់បាប តាមរយៈខព្រះគុណទ្រង់។
១៤ហើយមើលចុះ ខ្ញុំឲ្យទីសម្គាល់មួយទៀតដល់អ្នក មែនហើយ ជាទីសម្គាល់នៃការសុគតរបស់ទ្រង់។
១៥ត្បិតមើលចុះ ទ្រង់ត្រូវតែសុគតជាប្រាកដ ដើម្បីឲ្យកសេចក្ដីសង្គ្រោះអាចកើតមានឡើង មែនហើយ ការសុគតនៃទ្រង់ ជាការចាំបាច់ ហើយត្រឹមត្រូវ ដើម្បីបណ្ដាលឲ្យមានខដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ដើម្បីដោយសារការណ៍នេះ មនុស្សអាចបាននាំទៅឯវត្តមាននៃព្រះអម្ចាស់។
១៦មែនហើយ មើលចុះ ការសុគតនេះនាំមកនូវដំណើររស់ឡើងវិញ ហើយកប្រោសលោះមនុស្សលោកទាំងអស់ពីសេចក្ដីស្លាប់ទីមួយ — គឺសេចក្ដីស្លាប់ខាងវិញ្ញាណ ព្រោះមនុស្សលោកទាំងអស់ ដោយមកពីខការធ្លាក់នៃលោកអ័ដាម នោះបានត្រូវគកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ ហើយត្រូវចាត់ទុកថា ឃស្លាប់ចំពោះអ្វីៗខាងសាច់ឈាម ព្រមទាំងចំពោះអ្វីៗខាងវិញ្ញាណផង។
១៧ប៉ុន្តែមើលចុះ ដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ នឹងកប្រោសលោះមនុស្សលោក មែនហើយ គឺមនុស្សលោកទាំងអស់ ហើយនាំពួកគេត្រឡប់មកកាន់វត្តមាននៃព្រះអម្ចាស់វិញ។
១៨មែនហើយ វានឹងនាំមកនូវលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្តថា អស់អ្នកណាដែលប្រែចិត្ត អ្នកនោះនឹងពុំត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើងឡើយ ប៉ុន្តែអស់អ្នកណាដែលពុំប្រែចិត្តទេ នោះនឹងត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើងវិញ ហើយសេចក្ដីស្លាប់ខាងវិញ្ញាណ ក៏កើតមានដល់គេជាថ្មី មែនហើយ គឺជាសេចក្ដីស្លាប់ទីពីរ ព្រោះពួកគេត្រូវបានកាត់ជាថ្មីចេញពីអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត។
១៩ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ខ្លាចក្រែងកាលណាអ្នករាល់គ្នាដឹងនូវរឿងទាំងនេះ ហើយពុំបានធ្វើតាម នោះអ្នករាល់គ្នានឹងនៅក្រោមការកាត់ទោស ហើយអ្នករាល់គ្នានឹងត្រូវនាំទៅដល់សេចក្ដីស្លាប់ទីពីរនេះ។
២០ប៉ុន្តែមើលចុះ ដូចដែលខ្ញុំបាននិយាយទៅកាន់អ្នកអំពីកទីសម្គាល់មួយទៀត គឺជាទីសម្គាល់នៃការសុគតរបស់ទ្រង់ មើលចុះ នៅថ្ងៃនោះ ដែលទ្រង់នឹងរងទុក្ខការសុគត នោះព្រះអាទិត្យនឹងទៅជាខងងឹត ហើយមិនព្រមឲ្យពន្លឺដល់អ្នករាល់គ្នាទេ ឯព្រះចន្ទ និងតារាទាំងឡាយផងក៏ដូច្នោះដែរ ហើយនឹងពុំមានពន្លឺនៅលើផ្ទៃដែនដីនេះសោះ ចាប់តាំងពីពេលដែលទ្រង់រងទុក្ខការសុគត អស់រយៈពេលគបីថ្ងៃ រហូតដល់ពេលដែលទ្រង់នឹងមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
២១មែនហើយ នៅពេលដែលទ្រង់នឹងបណ្ដោយឲ្យព្រលឹងវិញ្ញាណយាងចាកចេញទៅ នោះនឹងមានករន្ទះ និងផ្លេកបន្ទោរ អស់រយៈពេលជាច្រើនម៉ោង ឯផែនដីនឹងញ័ររញ្ជួយ ហើយថ្មទាំងឡាយដែលនៅលើផ្ទៃដែនដីនេះ ទោះនៅខាងលើដី ឬខាងក្រោមដី ដែលក្នុងពេលនេះ អ្នកដឹងថា វារឹងមាំ ឬក៏ធំនៃថ្មទាំងនោះ ជាដុំធំ ហើយតាន់ នោះនឹងត្រូវខបែកបាក់។
២២មែនហើយ វានឹងបែកជាពីរ ហើយរហូតតទៅថ្ងៃក្រោយ វានឹងឃើញជាកថ្ម ដែលមានស្នាមប្រេះបែក ហើយបែកជាដុំតូចនៅពាសពេញលើផែនដីទាំងមូល មែនហើយ ទាំងនៅខាងលើ និងខាងក្រោមដីផង។
២៣ហើយមើលចុះ នឹងមានព្យុះសង្ឃរាដ៏ធំៗ ហើយភ្នំជាច្រើននឹងរាបចុះទៅដូចជាច្រកភ្នំ ហើយនឹងមានទីកន្លែងជាច្រើនទៀត ដែលឥឡូវនេះហៅថា ច្រកភ្នំ នឹងក្លាយទៅជាភ្នំ ដែលមានកម្ពស់ដ៏អស្ចារ្យ។
២៤ហើយផ្លូវធំៗ ជាច្រើននឹងបាក់បែក ឯកទីក្រុងជាច្រើននឹងបោះបង់ចោល។
២៥ហើយកផ្នូរខ្មោចជាច្រើននឹងរបើកឡើង ហើយនឹងផ្ដល់ពួកស្លាប់ជាច្រើនមកវិញ ហើយពួកបរិសុទ្ធជាច្រើន នឹងលេចមកឲ្យមនុស្សច្រើនគ្នាបានឃើញ។
២៦ហើយមើលចុះ នេះគឺជាការណ៍ដែលកទេវតាបានមានប្រសាសន៍មកកាន់ខ្ញុំ ព្រោះទេវតាបានមានប្រសាសន៍មកកាន់ខ្ញុំថា នឹងមានរន្ទះ និងផ្លេកបន្ទោរអស់ពេលជាច្រើនម៉ោង។
២៧ហើយលោកបានប្រាប់ដល់ខ្ញុំថា ការណ៍ទាំងនេះនឹងកើតឡើងនៅពេលដែលមានរន្ទះ និងផ្លេកបន្ទោរ និងខ្យល់ព្យុះសង្ឃរា ហើយកភាពងងឹតនឹងគ្របលើផ្ទៃផែនដីទាំងមូលអស់រយៈពេលបីថ្ងៃ។
២៨ហើយទេវតាបានប្រាប់ខ្ញុំថា មនុស្សជាច្រើននឹងឃើញនូវរឿងដ៏ធំជាងនេះទៀត ក្នុងគោលបំណងឲ្យគេអាចជឿថា ទីសម្គាល់កទាំងនេះ និងការណ៍អស្ចារ្យទាំងនេះ កើតឡើងនៅពាសពេញលើដែនដីនេះ គឺនៅក្នុងគោលបំណងថា ពុំមានហេតុអ្វីដែលនឹងនាំឲ្យមានការឥតជំនឿក្នុងចំណោមកូនចៅមនុស្សបានឡើយ។
២៩ហើយការណ៍នេះ នៅក្នុងបំណងចង់ឲ្យអស់អ្នកណាដែលជឿនោះអាចបានសង្គ្រោះ ឯអស់អ្នកណាដែលពុំជឿទេ នោះកសេចក្ដីជំនុំជំរះដ៏សុចរិតមួយនឹងមានដល់ពួកគេ ហើយបើសិនជាពួកគេត្រូវជាប់ទោស គឺដោយមកពីពួកគេបានលើកដាក់លើខ្លួនដោយខ្លួនឯងនូវការកាត់ទោសនោះ។
៣០ហើយឥឡូវនេះ ចូរចងចាំចុះ ចូរចងចាំចុះ ឱបងប្អូនរបស់ខ្ញុំអើយ ថាអស់អ្នកណាដែលវិនាស គឺវិនាសដល់ខ្លួនឯង ហើយអស់អ្នកណាដែលប្រព្រឹត្តអំពើទុច្ចរិត គឺធ្វើដល់ខ្លួនឯង ត្បិតមើលចុះ អ្នករាល់គ្នាមានកសេរីភាព អ្នករាល់គ្នាត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីៗដើម្បីខ្លួនឯង ត្បិតមើលចុះ ព្រះទ្រង់បានប្រទានដល់អ្នកនូវខការចេះដឹង ហើយទ្រង់បានធ្វើឲ្យអ្នកមានសេរីភាព។
៣១ទ្រង់បានប្រទានដល់អ្នក នូវការកដឹងខុស និងត្រូវ ហើយទ្រង់បានប្រទានឲ្យអ្នក ដើម្បីអ្នកអាចខរើសយកការរស់ ឬការស្លាប់ ហើយអ្នករាល់គ្នាអាចធ្វើល្អ ហើយត្រូវបានគសាងឡើងវិញឲ្យបានល្អដូចដើម ឬក៏សាងនូវអ្វីដែលល្អដល់អ្នកវិញ ឬអ្នកអាចធ្វើអាក្រក់ ឯអំពើអាក្រក់នោះ ត្រូវបានសាងដល់អ្នកវិញដែរ៕