ដំណើររឿងរបស់ពួកបុត្រានៃម៉ូសាយ ដែលបានបដិសេធសិទ្ធិរបស់គេក្នុងការទទួលនគរ ព្រោះតែព្រះបន្ទូលនៃព្រះ ហើយបានឡើងទៅដែនដីនីហ្វៃ ដើម្បីទៅប្រកាសប្រាប់ពួកលេមិន សេចក្ដីវេទនាទាំងឡាយ និងការដោះលែងរបស់ពួកគេ — ស្របតាមបញ្ជីរបស់អាលម៉ា។
មានរួមពីជំពូកទី ១៧ ដល់ ២៧។
ជំពូកទី ១៧
ពួកបុត្រានៃម៉ូសាយមានប្រកបដោយវិញ្ញាណនៃការព្យាករណ៍ និងវិវរណៈ — ពួកគេទៅផ្លូវរៀងៗខ្លួន ទៅប្រកាសប្រាប់ព្រះបន្ទូលដល់ពួកលេមិន — អាំម៉ូនទៅដែនដីអ៊ីសម៉ាអែល ហើយក្លាយទៅជាអ្នកបម្រើស្ដេចឡាម៉ូណៃ — អាំម៉ូនជួយសង្គ្រោះហ្វូងចៀមរបស់ស្ដេច ហើយសម្លាប់ពួកខ្មាំងសត្រូវរបស់ទ្រង់នៅត្រង់ទឹកស៊ីប៊ុស។ ខទី ១–៣, ប្រមាណជាឆ្នាំ ៧៧ ម.គ.ស. ខទី ៤, ប្រមាណជាឆ្នាំ ៩១–៧៧ ម.គ.ស. ហើយខទី ៥–៣៩, ប្រមាណជាឆ្នាំ ៩១ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាលម៉ាកំពុងតែធ្វើដំណើរពីដែនដីគេឌាន ទៅឯទិសខាងត្បូង គឺឆ្ពោះទៅរកដែនដីម៉ាន់តៃ មើលចុះ លោកមានសេចក្ដីអស្ចារ្យជាខ្លាំងដោយកបានជួបនឹងខពួកបុត្រានៃម៉ូសាយ ដែលកំពុងតែធ្វើដំណើរទៅដែនដីសារ៉ាហិមឡា។
២ឥឡូវនេះ ពួកបុត្រានៃម៉ូសាយទាំងនេះ បាននៅជាមួយនឹងអាលម៉ា នៅពេលដែលទេវតាបានលេចមកជាលើកកដំបូងដល់លោក ហេតុដូច្នេះហើយ អាលម៉ាបានអររីករាយជាខ្លាំង នៅពេលបានជួបបងប្អូនរបស់លោកទៀត រីឯសេចក្ដីអំណររបស់លោកកាន់តែកើនឡើងថែមទៀត ព្រោះពួកគេនៅជាបងប្អូនរបស់លោកក្នុងព្រះអម្ចាស់នៅឡើយ មែនហើយ ពួកគេបានមាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត ព្រោះពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅ ហើយគេបានព្យាយាមខពិចារណាមើលបទគម្ពីរ ដើម្បីឲ្យគេអាចស្គាល់ព្រះបន្ទូលនៃព្រះ។
៣ប៉ុន្តែនេះពុំទាន់អស់នៅឡើយទេ ពួកគេបានប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និងកការតមអាហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណនៃការព្យាករណ៍ និងវិញ្ញាណនៃវិវរណៈ ហើយកាលណាគេខបង្រៀន គឺគេបង្រៀនដោយអានុភាព និងសិទ្ធិអំណាចពីព្រះ។
៤ហើយពួកគេបានបង្រៀនព្រះបន្ទូលនៃព្រះអស់រយៈពេលដប់បួនឆ្នាំនៅក្នុងចំណោមពួកលេមិន ដោយបានទាំងទទួលកការជោគជ័យជាច្រើនក្នុងខការនាំមនុស្សជាច្រើនឲ្យបានស្គាល់ពីសេចក្ដីពិត មែនហើយ ដោយអំណាចនៃពាក្យរបស់គេ នោះមនុស្សជាច្រើនត្រូវបាននាំទៅខាងមុខអាសនានៃព្រះ ដើម្បីអំពាវនាវដល់ព្រះនាមទ្រង់ ហើយទទួលគសារភាពនូវអំពើបាបទាំងឡាយរបស់គេនៅចំពោះទ្រង់។
៥ឥឡូវនេះ នេះគឺជាកាលៈទេសៈ ដែលបានកើតឡើងដល់គេក្នុងការធ្វើដំណើរ ព្រោះគេមានការវេទនាជាច្រើន គេបានរងទុក្ខជាច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចជាការអត់ឃ្លាន ការស្រេក និងការនឿយហត់ ព្រមទាំងកការនឿយហត់ខាងផ្លូវវិញ្ញាណផង។
៦ឥឡូវនេះ នេះគឺដំណើររបស់គេ ៖ ក្រោយពីកបានលាបិតាខ្លួន គឺម៉ូសាយ នៅឆ្នាំទីមួយនៃរជ្ជកាលនៃពួកចៅក្រម ដោយបានប្រកែកខមិនព្រមទទួលនគរ ដែលបិតាគេចង់ប្រគល់ឲ្យគេ ឯបំណងរបស់ប្រជាជនក៏ដូច្នោះដែរ
៧ទោះជាយ៉ាងណាក៏ដោយ គង់តែគេបានចាកចេញពីដែនដីសារ៉ាហិមឡាទៅ ហើយបានយកដាវរបស់គេ លំពែងរបស់គេ ធ្នូរបស់គេ ព្រួញរបស់គេ និងខ្សែដង្ហក់របស់គេទៅផង ហើយគេធ្វើយ៉ាងនេះ គឺដើម្បីគេអាចរកអាហារសម្រាប់ខ្លួនគេពេលនៅក្នុងទីរហោស្ថាន។
៨ម្ល៉ោះហើយ ពួកគេបានចេញទៅក្នុងទីរហោស្ថានជាមួយនឹងមនុស្សមួយចំនួន ដែលគេបានរើស ដើម្បីឡើងទៅឯដែនដីនីហ្វៃ គឺទៅប្រកាសប្រាប់ព្រះបន្ទូលនៃព្រះដល់ពួកលេមិន។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើដំណើរអស់ជាច្រើនថ្ងៃនៅក្នុងទីរហោស្ថាន ហើយគេបានតមអាហារជាខ្លាំង ហើយកបានអធិស្ឋានជាខ្លាំង ដើម្បីសូមឲ្យព្រះអម្ចាស់ ទ្រង់ប្រទានចំណែកនៃព្រះវិញ្ញាណរបស់ទ្រង់ដល់គេ ឲ្យទៅជាមួយនឹងគេ ហើយស្ថិតនៅជាមួយនឹងគេ ដើម្បីឲ្យគេអាចបានទៅជាខគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ ប្រសិនបើមានលទ្ធភាព គឺដើម្បីនាំបងប្អូនគេ គឺពួកលេមិនឲ្យស្គាល់សេចក្ដីពិត ឲ្យស្គាល់នូវសេចក្ដីអាក្រក់នៃសណ្ដាប់ទាំងឡាយនៃពួកអយ្យកោរបស់គេ ដែលជាគសណ្ដាប់មិនត្រឹមត្រូវ។
១០ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់កបានយាងមករកគេ ដោយខព្រះវិញ្ញាណរបស់ទ្រង់ ហើយមានព្រះបន្ទូលទៅគេថា ៖ ចូរគក្សាន្តចិត្តចុះ ហើយពួកគេក៏បានក្សាន្តចិត្តទៅ។
១១ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅគេដែរថា ៖ ចូរទៅក្នុងចំណោមពួកលេមិន ដែលជាបងប្អូនអ្នក ហើយតាំងពាក្យរបស់យើងចុះ តែអ្នកត្រូវកអត់ធន់ក្នុងការអត់ធ្មត់ និងការឈឺចាប់ ដើម្បីអ្នកអាចបង្ហាញនូវគំរូល្អទាំងឡាយដល់ពួកគេក្នុងយើង ហើយយើងនឹងយកអ្នកធ្វើជាគ្រឿងឧបករណ៍មួយក្នុងដៃយើងដល់ការសង្គ្រោះព្រលឹងជាច្រើន។
១២ហើយហេតុការណ៍បានកើតឡើងថា ចិត្តរបស់ពួកបុត្រានៃម៉ូសាយ ព្រមទាំងជនទាំងឡាយដែលនៅជាមួយនឹងគេ ក៏មានសេចក្ដីក្លាហានឡើងដើម្បីទៅជួបនឹងពួកលេមិន ដើម្បីប្រកាសប្រាប់គេនូវព្រះបន្ទូលនៃព្រះ។
១៣ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានមកដល់ព្រំប្រទល់ដែនដីនៃពួកលេមិនហើយ នោះគេកបានបែកគ្នា ហើយបានដើរចេញពីគ្នារៀងៗខ្លួន ដោយទុកចិត្តទៅលើព្រះអម្ចាស់ថា ពួកគេនឹងជួបគ្នាទៀតនៅពេលចប់រដូវខច្រូតកាត់ ព្រោះគេបានសន្និដ្ឋានថា កិច្ចការដែលគេបានទទួលធ្វើនេះ មានទំហំធំធេងណាស់។
១៤ហើយការនេះជាការធំប្រាកដមែន ព្រោះពួកគេបានទទួលភារកិច្ចដើម្បីទៅប្រកាសប្រាប់ព្រះបន្ទូលនៃព្រះដល់ប្រជាជនមួយ ដែលកព្រៃផ្សៃ រឹងរូស និងសាហាវ ជាប្រជាជនមួយដែលចូលចិត្តក្នុងការធ្វើឃាតកម្មដល់ពួកនីហ្វៃ និងការលួចប្លន់គេ ហើយចិត្តគេត្រូវបានភ្ជាប់ទៅលើទ្រព្យសម្បត្តិ ឬទៅលើមាស និងប្រាក់ និងត្បូងដ៏មានតម្លៃ តែគេតែងតែស្វែងរករបស់ទាំងនេះ ដោយការធ្វើឃាតកម្ម និងការលួចប្លន់ ដែលគេមិនចាំបាច់ធ្វើការនឿយហត់ ដើម្បីរករបស់ទាំងនោះដោយដៃឯងឡើយ។
១៥ម្ល៉ោះហើយ ពួកគេជាប្រជាជនមួយដ៏ខ្ជិលច្រអូស ពួកគេជាច្រើនបានថ្វាយបង្គំរូបព្រះ ហើយកបណ្ដាសានៃព្រះបានធ្លាក់មកលើពួកគេ ពីព្រោះតែខសណ្ដាប់ទាំងឡាយនៃពួកអយ្យកោគេ ទោះជាយ៉ាងណាក៏ដោយ គង់តែសេចក្ដីសន្យានៃព្រះអម្ចាស់ ក៏ប្រទានដល់ពួកគេដែរ កាលណាគេប្រែចិត្ត។
១៦ហេតុដូច្នេះហើយ នេះគឺជាកមូលហេតុ ដែលនាំឲ្យពួកបុត្រានៃម៉ូសាយបានទទួលធ្វើកិច្ចការនេះ ក្រែងពួកគេអាចនាំឲ្យមានការប្រែចិត្តដល់គេផង ក្រែងពួកគេអាចនាំគេឲ្យស្គាល់ផែនការនៃសេចក្ដីប្រោសលោះ។
១៧ហេតុដូច្នេះហើយ ពួកគេបានបែកគ្នា ហើយបានចេញទៅក្នុងចំណោមពួកគេរៀងៗខ្លួន តាមព្រះបន្ទូល និងតាមព្រះចេស្ដានៃព្រះ ដែលបានប្រទានដល់គេ។
១៨ឥឡូវនេះ អាំម៉ូន ធ្វើជាមេដឹកនាំគេ ឬបើនិយាយឲ្យចំ គឺលោកបានធ្វើការងារបម្រើពួកគេ ហើយលោកបានចាកចេញពីគេទៅ បន្ទាប់ពីបានកប្រទានពរដល់គេតាមតំណែងនានារបស់គេ ដោយបានរំលែកនូវព្រះបន្ទូលនៃព្រះដល់គេ ឬបានធ្វើការងារបម្រើគេមុន ពេលលោកចេញដំណើរទៅ ហើយដោយរបៀបនេះ គេបានធ្វើដំណើររៀងៗខ្លួនទូទៅទាំងដែនដី។
១៩ហើយអាំម៉ូនបានទៅដែនដីអ៊ីសម៉ាអែល ជាដែនដីដែលបានហៅតាមឈ្មោះពួកកូនប្រុសរបស់កអ៊ីសម៉ាអែល ដែលបានក្លាយទៅជាពួកសាសន៍លេមិនដែរ។
២០ហើយកាលអាំម៉ូនបានចូលទៅក្នុងដែនដីអ៊ីសម៉ាអែល នោះពួកលេមិនបានចាប់លោក ហើយចងលោក តាមសណ្ដាប់របស់ពួកគេគឺចងសាសន៍នីហ្វៃទាំងអស់ណា ដែលធ្លាក់មកក្នុងកណ្ដាប់ដៃរបស់គេ ហើយក៏នាំយកទៅទូលស្ដេច ម្ល៉ោះហើយ តាមតែព្រះទ័យស្ដេច ទោះជាចង់សម្លាប់ពួកគេ ឬទុកពួកគេឲ្យនៅក្នុងការជាប់ឃុំឃាំង ឬយកពួកគេទៅដាក់គុក ឬដេញពួកគេចេញក្រៅដែនដីក្ដី ក៏ស្រេចតែបំណង និងព្រះទ័យរបស់ស្ដេច។
២១ម្ល៉ោះហើយ អាំម៉ូនក៏ត្រូវបាននាំទៅចំពោះស្ដេច ដែលត្រួតត្រាលើដែនដីអ៊ីសម៉ាអែល ហើយទ្រង់មានព្រះនាមថា ឡាម៉ូណៃ ហើយទ្រង់ត្រូវជាពូជពង្សរបស់អ៊ីសម៉ាអែល។
២២ហើយស្ដេចក៏សួរអាំម៉ូន ចង់ដឹងថាតើលោកចង់អាស្រ័យនៅក្នុងដែនដីក្នុងចំណោមពួកលេមិន ឬក្នុងចំណោមប្រជាជនរបស់ទ្រង់ឬទេ។
២៣ហើយអាំម៉ូនទូលទៅទ្រង់ថា ៖ ព្រះពរ ទូលបង្គំចង់អាស្រ័យនៅក្នុងចំណោមប្រជាជននេះមួយរយៈពេលដែរ មែនហើយ គឺប្រហែលជារហូតដល់ថ្ងៃទូលបង្គំស្លាប់។
២៤ហើយហេតុការណ៍បានកើតឡើងថា ស្ដេចឡាម៉ូណៃសព្វព្រះទ័យនឹងអាំម៉ូន ហើយបានបញ្ជាឲ្យស្រាយចំណងលោកចេញ ហើយទ្រង់ចង់ឲ្យអាំម៉ូនយកបុត្រីរបស់ទ្រង់ម្នាក់ធ្វើជាភរិយា។
២៥តែអាំម៉ូនទូលទៅទ្រង់ថា ៖ ទេ តែទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់វិញ។ ហេតុដូច្នេះហើយ អាំម៉ូនបានក្លាយទៅជាអ្នកបម្រើស្ដេចឡាម៉ូណៃ។ ហើយហេតុការណ៍បានកើតឡើងថា លោកត្រូវចាត់ឲ្យទៅឃ្វាលហ្វូងចៀមរបស់ឡាម៉ូណៃជាមួយនឹងពួកអ្នកបម្រើឯទៀត តាមសណ្ដាប់របស់ពួកលេមិនទៅ។
២៦ហើយក្រោយពីលោកបានបម្រើស្ដេចអស់បីថ្ងៃ នៅពេលដែលលោកនៅជាមួយនឹងពួកអ្នកបម្រើសាសន៍លេមិនឯទៀត កំពុងតែនាំហ្វូងចៀមទៅកាន់កន្លែងដែលមានទឹក ដែលបានហៅថា ទឹកស៊ីប៊ុស គឺជាកន្លែងដែលពួកលេមិនទាំងអស់នាំហ្វូងចៀមគេទៅផឹកទឹកដែរ —
២៧ហេតុដូច្នេះហើយ កាលអាំម៉ូន និងពួកអ្នកបម្រើរបស់ស្ដេច កំពុងតែនាំហ្វូងចៀមទៅកាន់កន្លែងដែលមានទឹកនោះ មើលចុះ មានពួកលេមិនមួយចំនួនដែលបាននាំហ្វូងចៀមរបស់គេទៅរកទឹកនោះដែរ បានក្រោកឈរឡើង ហើយបានដេញបង្អើលហ្វូងចៀមរបស់អាំម៉ូន និងពួកអ្នកបម្រើរបស់ស្ដេច ហើយគេធ្វើឲ្យចៀមទាំងឡាយរត់បែកខ្ញែកទៅគ្រប់ទិសទី។
២៨ឥឡូវនេះ ពួកអ្នកបម្រើរបស់ស្ដេច ក៏ចាប់ផ្ដើមរអ៊ូរទាំថា ៖ ឥឡូវនេះ ស្ដេចនឹងសម្លាប់យើងហើយ ដូចជាទ្រង់ធ្លាប់បានសម្លាប់បងប្អូនយើងឯទៀតដែរ ពីព្រោះហ្វូងចៀមគេត្រូវខ្ចាត់ខ្ចាយដោយអំពើទុច្ចរិតរបស់ពួកមនុស្សទាំងនេះ។ ហើយពួកគេបានចាប់ផ្ដើមយំជាខ្លាំងថា ៖ មើលចុះ ហ្វូងចៀមរបស់យើងត្រូវខ្ចាត់ខ្ចាយអស់ហើយ។
២៩ឥឡូវនេះ ពួកគេបានយំព្រោះខ្លាចត្រូវប្រហារចោល។ ឥឡូវនេះ កាលអាំម៉ូនបានឃើញការណ៍នេះ ចិត្តលោករីកឡើងដោយសេចក្ដីអំណរ ព្រោះលោកនិយាយថា ខ្ញុំនឹងបង្ហាញអំណាចរបស់ខ្ញុំដល់ពួកអ្នកបម្រើទូទៅដូចរូបខ្ញុំទាំងនេះ ឬក៏អំណាចដែលនៅក្នុងខ្លួនខ្ញុំក្នុងការនាំហ្វូងចៀមទាំងនេះមកឲ្យស្ដេចវិញ ដើម្បីខ្ញុំអាចយកចិត្តពួកអ្នកបម្រើទូទៅដូចរូបខ្ញុំនេះ ដើម្បីខ្ញុំអាចដឹកនាំពួកគេឲ្យជឿដល់ពាក្យពេចន៍របស់ខ្ញុំផង។
៣០ហើយឥឡូវនេះ នេះគឺជាការគិតរបស់អាំម៉ូន កាលដែលលោកបានឃើញសេចក្ដីទុក្ខព្រួយរបស់អ្នកទាំងនោះ ដែលលោកបានចាត់ទុកថាជាបងប្អូនរបស់លោក។
៣១ហើយហេតុការណ៍បានកើតឡើងថា លោកបានលួងលោមគេដោយពាក្យសម្ដីលោកថា ៖ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ចូរមានសេចក្ដីសង្ឃឹមចុះ ហើយចូរយើងនាំគ្នាទៅរកហ្វូងចៀម នោះយើងនឹងប្រមូលពួកវាមកវិញ ហើយនាំវាទៅឯកន្លែងដែលមានទឹកចុះ ហើយដោយបែបនេះ យើងនឹងរក្សាហ្វូងចៀមឲ្យស្ដេច ហើយទ្រង់នឹងពុំសម្លាប់យើងចោលឡើយ។
៣២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានទៅរកហ្វូងចៀមទាំងនោះ ហើយពួកគេបានដើរតាមអាំម៉ូន ហើយគេបានរត់យ៉ាងលឿន ហើយបានស្ទាក់មុខហ្វូងចៀមទាំងឡាយរបស់ស្ដេច ហើយបានប្រមូលហ្វូងចៀមទាំងនោះមកវិញទៀត ហើយបាននាំទៅកាន់កន្លែងដែលមានទឹក។
៣៣ហើយពួកជនទាំងនោះ ក៏ក្រោកឡើងបង្អើលហ្វូងចៀមរបស់គេទៀត តែអាំម៉ូនពោលទៅកាន់បងប្អូនលោកថា ៖ ចូរហ៊ុមជុំវិញហ្វូងចៀមកុំឲ្យវារត់បាន ហើយខ្ញុំនឹងទៅតតាំងជាមួយនឹងជនទាំងនេះ ដែលបង្អើលហ្វូងចៀមរបស់យើង។
៣៤ហេតុដូច្នេះហើយ ពួកគេបានធ្វើតាមបង្គាប់របស់អាំម៉ូន ហើយលោកបានចេញទៅតតាំងនឹងពួកជន ដែលឈរនៅក្បែរទឹកស៊ីប៊ុស ឯពួកនោះមានគ្នាមិនតិចទេ។
៣៥ហេតុដូច្នេះហើយ ពួកគេពុំខ្លាចអាំម៉ូនសោះ ព្រោះគេបានគិតស្មានថា ពួកគេតែម្នាក់ក៏អាចសម្លាប់លោក តាមទំនើងចិត្តគេបានដែរ ព្រោះពួកគេពុំដឹងថា ព្រះទ្រង់បានសន្យានឹងម៉ូសាយថា ទ្រង់នឹងកដោះពួកបុត្រាលោកឲ្យរួចផុតពីកណ្ដាប់ដៃពួកគេ ហើយពួកគេក៏ពុំបានដឹងអ្វីទាល់តែសោះអំពីព្រះអម្ចាស់ ហេតុដូច្នេះហើយ ពួកគេចូលចិត្តក្នុងការបំផ្លិចបំផ្លាញបងប្អូនគេ ហើយដោយហេតុនេះ បានជាគេឈរចាំបង្អើលហ្វូងចៀមរបស់ស្ដេច។
៣៦តែកអាំម៉ូនបានក្រោកឈរឡើង ហើយបានចាប់ផ្ដើមបាញ់ក្រួសទៅលើគេនឹងខ្សែដង្ហក់របស់លោក មែនហើយ លោកបានបាញ់ក្រួសទៅលើគេដោយអំណាចដ៏ខ្លាំង ហើយហេតុនេះ លោកបានសម្លាប់ពួកគេខមួយចំនួន រហូតដល់ធ្វើឲ្យពួកគេបានចាប់ផ្ដើមមានសេចក្ដីអស្ចារ្យនឹងអានុភាពរបស់លោក ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេខឹងដែរ មកពីបងប្អូនគេត្រូវស្លាប់ ហើយពួកគេតាំងចិត្តថា នឹងរំលំលោក ហេតុដូច្នេះហើយ ដោយឃើញថា ពួកគេគមិនអាចបាញ់ក្រួសត្រូវលោកទេ នោះគេក៏វាយលោកនឹងដំបង ដើម្បីសម្លាប់លោកចោល។
៣៧ប៉ុន្តែមើលចុះ នៅពេលមនុស្សម្នាក់លើកដំបងឡើងវាយអាំម៉ូន នោះលោកក៏កាត់ដៃគេ ដោយដាវរបស់លោក ត្បិតលោកបានទប់នឹងការវាយរបស់គេ ដោយកាប់ដៃគេនឹងមុខដាវរបស់លោក ដរាបដល់ធ្វើឲ្យពួកគេចាប់ផ្ដើមមានសេចក្ដីអស្ចារ្យជាខ្លាំង ហើយបានចាប់ផ្ដើមរត់គេចពីលោក មែនហើយ ហើយពួកគេពុំមែនមានចំនួនតិចទេ ហើយលោកបានធ្វើឲ្យពួកគេរត់ដោយកម្លាំងដៃរបស់លោក។
៣៨ឥឡូវនេះ ពួកគេចំនួនប្រាំមួយនាក់ដែលត្រូវដួលដោយសារខ្សែដង្ហក់ តែលោកមិនបានសម្លាប់នរណាម្នាក់ដោយដាវរបស់លោកឡើយ លើកលែងតែអ្នកនាំមុខប៉ុណ្ណោះ ហើយលោកបានកាត់ដៃរបស់ពួកគេ នៅពេលគេលើកដៃមកវាយលោក ហើយដៃទាំងនោះពុំមែនតិចទេ។
៣៩ហើយកាលដែលលោកបានរុញច្រានពួកគេទៅឆ្ងាយហើយ នោះលោកក៏ត្រឡប់មកវិញ ហើយគេបានឲ្យហ្វូងចៀមរបស់គេផឹកទឹក ហើយក៏នាំហ្វូងចៀមត្រឡប់ទៅវាលស្មៅរបស់ស្ដេចវិញ រួចហើយបានទៅគាល់ស្ដេច ដោយបានយកដៃទាំងឡាយដែលបានកាត់ផ្ដាច់ដោយដាវរបស់អាំម៉ូន គឺជាដៃរបស់ពួកដែលរកសម្លាប់លោកចោល ហើយដៃទាំងនោះត្រូវបាននាំយកទៅគាល់ស្ដេច ដើម្បីជាទីបន្ទាល់ដល់ការណ៍ដែលបានធ្វើមក៕