« មាតិកា » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ( ឆ្នាំ២០២៣ ) មាតិកា ការបំពេញតាមគោលបំណងនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ការបំពេញតាមគោលបំណងនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ ។ សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ ស្វែងរកនិមិត្តសញ្ញាទាំងឡាយដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ។ ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ជួយសិស្សឲ្យមានចេតនាក្នុងការខិតខំប្រែក្លាយឲ្យកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។ ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន មើលទៅសិស្សតាមរបៀបដែលព្រះទតឃើញពួកគេ ។ ព្យាយាមស្គាល់ពួកគេ—យល់អំពីកាលៈទេសៈ តម្រូវការ និងចំណុចខ្លាំងរបស់ពួកគេ ។ អធិស្ឋានឲ្យពួកគេតាមឈ្មោះរបស់ពួកគេ ។ បង្កើតបរិយាកាសមួយដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេគឺមានតម្លៃ ។ ស្វែងរករបៀបសមរម្យនានាដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នក ។ ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ រៀបចំខ្លួនអ្នកខាងវិញ្ញាណ ។ តែងតែត្រៀមខ្លួនរួចជាស្រេចជានិច្ច ដើម្បីឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណអំពីសេចក្តីត្រូវការរបស់សិស្ស ។ បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។ ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងធ្វើសកម្មភាពតាមវិវរណៈផ្ទាល់ខ្លួន ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង ។ បង្រៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ ។ ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងយល់សេចក្តីពិតនៅក្នុងព្រះគម្ពីរ ។ ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ជួយសិស្សឲ្យស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ។ ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម ជួយសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។ លើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ—គោលដៅការសិក្សា ។ អញ្ជើញសិស្សឲ្យរៀបចំខ្លួនដើម្បីរៀនសូត្រ ។ លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀន ។ អញ្ជើញសិស្សឲ្យរស់នៅតាមអ្វីដែលពួកគេកំពុងរៀន ។