ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។


« សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​ការ​អភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​ការ​អភិវឌ្ឍ​គ្រូបង្រៀន

ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ

សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ជំនាញ ៖ ជួយ​សិស្ស​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ​ទៅ​នឹង​របៀប​ដែល​ព្រះគ្រីស្ទ​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍ ។

និយមន័យ

ការជួយ​សិស្ស​ឲ្យ​ដាក់​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុចសំខាន់​នៃ​ការរៀនសូត្រ​របស់​ពួកគេ នឹង​ជួយ​ពួកគេឲ្យ​មាន​បទពិសោធន៍​រៀនសូត្រ​កាន់តែ​ផ្ទាល់​ខ្លួន និង​ពោរពេញ​ដោយ​អានុភាព ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន គឺ​តាមរយៈ​ការជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ ទៅនឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន តាមរយៈ​ការប្រើប្រាស់​សំណួរ​ភ្ជាប់​នៅ​ក្នុង​មេរៀន​ទាំងមូល ។ សំណួរ​ទាំង​នេះ​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅនឹង

  • សេចក្តីលម្អិត​នៃ​ដំណើររឿង​មួយ​ក្នុង​ព្រះគម្ពីរ

  • គោលការណ៍​នានា​នៅក្នុង​ព្រះគម្ពីរ និង

  • បទពិសោធន៍​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

គំរូ

នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ភ្ជាប់​ទៅ​នឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • បន្ទាប់​ពី​អាន​ដំណើរ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ និង​ពិភាក្សា​សេចក្តី​លម្អិត នោះ​អ្នក​អាច​សួរ​ថា « តើ​មាន​អ្វី​នៅក្នុង​រឿង​នេះ​រំឭក​ប្អូន​អំពី​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ? »

  • បន្ទាប់​ពី​រកឃើញ​គោលការណ៍​មួយ​រួច អ្នក​អាច​សួរ​ថា « តើ​នៅ​ត្រង់​ណា​ក្នុង​ព្រះគម្ពីរ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍​នេះ ? »

  • បន្ទាប់​ពី​វិភាគ​គោលការណ៍​មួយ​រួចមក អ្នក​អាច​សួរ​ថា « តើ​ប្អូន​បាន​ឃើញ​ព្រះយេស៊ូវ​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​ប្អូន ឬ​ជំនួស​ឲ្យ​ប្អូន​នៅពេល​ណា​ដែរ ? »

  • នៅពេល​ពិភាក្សា​អំពី​ការអនុវត្ត​គោលការណ៍​មួយ អ្នក​អាច​សួរ​ថា « តើ​គំរូ​អ្វីខ្លះ​មក​ពី​ព្រះយេស៊ូវ​ដែល​ជួយ​ប្អូន​ឲ្យ​រស់នៅ​តាម​គោលការណ៍​នេះ​កាន់តែ​ពេញលេញ ? »

  • អ្នក​ក៏​អាច​សួរ​ផងដែរ​ថា « តើ​ការស់នៅ​តាម​គោលការណ៍​នេះ​ជួយ​ប្អូន​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់​ដោយ​របៀប​ណា ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នកក្នុងការ​ជួយ​សិស្ស​ភ្ជាប់​ទៅ​នឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖

  • សូម​ពិចារណា​អំពី​គោលការណ៍ ៖ « ប្រសិនបើ​យើង​គោរព​ប្រតិបត្តិ​ទោះបី​មាន​ការសាកល្បង​ក្តី នោះ​ព្រះ​នឹង​ជួយ​យើង » ។ នៅក្នុងការ​រៀបចំ​របស់​អ្នក សូម​អនុវត្ត​ភ្ជាប់​គោលការណ៍​នេះ​ទៅ​នឹង​គំរូ​មួយ ឬ​ពីរ​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវ​នៅក្នុង​បទគម្ពីរ ។

  • សូម​មើល​ផែនការ​មេរៀន​បន្ទាប់ ។ សូម​ជ្រើសរើស​គោលការណ៍​មួយ​ដែល​អ្នក​នឹង​ដាក់​ផែនការ​ជួយ​សិស្ស​ស្វែងរក ។ សូម​អនុវត្ត​សរសេរ​សំណួរ​សាមញ្ញពីរ​បី ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​គោលការណ៍​នោះ​ទៅ​នឹង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ស្វែងរក​កន្លែង​មួយ​នៅក្នុង​ផែនការ​មេរៀន​បន្ទាប់ ជា​កន្លែង​ដែល​អ្នក​នឹង​ផ្តោត​លើ​ការអនុវត្ត ។ សូម​អនុវត្ត​សរសេរ​ការអញ្ជើញ​ពីរ​បី ដែល​ជួយ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ពួកគេ​អនុវត្ត​គោលការណ៍​មួយ ។

ពិភាក្សា ឬ​ពិចារណា

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ ។ ប្រហែល​អ្នក​អាច​កត់ត្រា​គំនិតមួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​បាន ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖

  • តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​កាល​ពីមុន ដើម្បី​ភ្ជាប់​អ្វី​ដែល​សិស្ស​កំពុង​រៀន​នៅក្នុង​ព្រះគម្ពីរ​ទៅនឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​នេះ ដែល​អាច​កែលម្អ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ជួយ​សិស្ស​ធ្វើ​ការ​ភ្ជាប់​ទំនាក់ទំនង​ទាំង​នេះ​ទៅ​នឹង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​កែតម្រូវ ?

រួម​បញ្ចូល

សូម​រួម​បញ្ចូល​អ្វី​ដែល​អ្នក​បាន​អនុវត្ត ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ និង​សង្កត់ធ្ងន់​អំពី​គំរូ​របស់​ទ្រង់ ។ នៅ​អំឡុងពេល​សប្តាហ៍​បន្ទាប់ សូម​ជ្រើសរើស​គោលការណ៍​មួយ​នៅក្នុង​មេរៀន​នីមួយៗ​ដែល​អ្នក​នឹង​ប្រើ ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ និង​គំរូ​របស់​ទ្រង់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នែល អិល អាន់ឌើរសិន « We Talk of Christ » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២០

  • វគ្គ ៣.១ « មេរៀនទី ៣ ៖ Teach the One » Inservice Leaders’ Resources