ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។


« បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ

បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ស្វែងរក​និមិត្តសញ្ញា​នានា​ដែល​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ជំនាញ ៖ បង្កើត​សំណួរ​ស្រាវជ្រាវ ដើម្បី​ជួយ​សិស្ស​ឲ្យ​​ស្វែងរក​តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

និយមន័យ

នៅពេល​យើង​ព្យាយាម​ជួយ​សិស្ស​ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ នោះ​ពួកគេ​អាច​ស្គាល់ និង​ស្រឡាញ់​ទ្រង់ ។ របៀប​មួយ​ដើម្បី​បង្កើត​សំណួរ​ស្រាវជ្រាវ​ដែល​ជួយ​សិស្ស​ឲ្យ​រកឃើញ​តួនាទី ព្រះបរមងារ និមិត្ត​រូប គុណ​លក្ខណៈ ឬ​បុគ្គលិកលក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ត្រូវ​បញ្ចូល​ចំណុច​ដូច​ត​ទៅ​នេះ​នៅក្នុង​សំណួរ​របស់​អ្នក ៖ ( ១ ) វគ្គបទគម្ពីរ ( ២ ) អ្វី​ដែល​អ្នក​ចង់ឲ្យ​សិស្ស​ស្វែងរក ( តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ) និង ( ៣ ) របៀប​សិស្ស​នឹង​រកឃើញ​ចំណុច​ទាំង​នេះ​ដោយ​ខ្លួន​ពួកគេ ។ សំណួរ​ទាំង​នេះគួរ​ត្រូវបាន​សួរ ពីមុន​អ្នកឲ្យ​សិស្ស​អាន​វគ្គបទគម្ពីរ ដើម្បី​ឲ្យ​សិស្ស​រៀបចំ​ខ្លួន​រកឃើញ​អ្វី​ដែល​ពួកគេ​អាច​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

គំរូ

សូម​ពិនិត្យ​មើល​សំណួរ​ខាង​ក្រោម​នេះ ហើយ​សូម​កត់សម្គាល់​ពី​របៀប​ដែល​សំណួរ​ទាំង​នេះ​ដាក់​បញ្ចូល​នូវ​វគ្គ​បទគម្ពីរ អ្វី​ដែល​សិស្ស​នឹង​ស្វែងរក និង​របៀប​សិស្ស​នឹង​រកឃើញ​វា​ដោយ​ខ្លួន​ពួកគេ ។

  • នៅពេល​អ្នក​អាន​ដំណើរ​រឿង​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ​នៅក្នុង លូកា ១០:២៥–៣៧ តើ​មាន​គុណ​លក្ខណៈ​ដ៏​ទេវភាព​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​អ្នក​អាច​ឃើញ ?

  • នៅពេល​អ្នក​សិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨ សូម​ស្វែងរក​ព្រះបរមងារ និង​តួនាទី​បី​ផ្សេង​គ្នា​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ទទួល​អារម្មណ៍​ថា​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​ត្រូវការ​ក្នុង​ពេល​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។

  • នៅពេល​អ្នក​អាន កិច្ចការ ៣:១–៧ តើ​អ្នក​សម្គាល់​ឃើញ​អ្វី​ខ្លះ​អំពី​ពេត្រុស ដែល​រំឭក​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​អាន​ខគម្ពីរ​ខាង​ក្រោម​នេះ ហើយ​សម្រាប់​ឈុត​នៃ​ខគម្ពីរ​នីមួយៗ សូម​សរសេរ​សំណួរ​ស្រាវជ្រាវ​មួយ ដែល​ជួយ​សិស្ស​រកឃើញ​តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ពិភាក្សា ឬ​ពិចារណា

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការប្រែក្លាយ​ជា​គ្រូបង្រៀន​ម្នាក់​ដូច​ព្រះគ្រីស្ទ​ចេញ​ពី​បទពិសោធន៍​នេះ ?

  • តើ​ការធ្វើ​បែប​នេះ​អាច​ជួយ​សិស្សរបស់​យើង និង​ការពិភាក្សា​ក្នុង​ថ្នាក់​ផ្តោត​កាន់តែ​ខ្លាំង​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

រួម​បញ្ចូល

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​ការអនុវត្ត សូម​គិត​អំពី​កាលៈទេសៈ និង​តម្រូវការ​សិស្ស​របស់​អ្នក នៅពេល​អ្នក​សិក្សា​ដើម្បី​រៀបចំ​មេរៀន​របស់​អ្នក​សប្តាហ៍​នេះ ។ ជាមួយ​នឹង​វគ្គបទគម្ពីរ​មួយនៅក្នុង​មេរៀន​របស់​អ្នក សូម​សរសេរ​សំណួរ​ស្រាវជ្រាវ​មួយ ដែល​នឹង​ជួយ​សិស្ស​រកឃើញ​តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​ពួកគេ​ផ្តោត​លើ​ទ្រង់ ។ សូម​កត់ត្រា​សំណួរ​នានា​ដែល​ផុស​ឡើង​ក្នុង​ចិត្ត​អ្នក ហើយ​ប្រសិនបើ​មាន​ពេល សូម​អនុវត្ត​សួរ​សំណួរ​ទាំង​នោះ​ទៅកាន់​នរណា​ម្នាក់ ពីមុន​អ្នក​សួរសំណួរ​ទៅ​នរណា​ម្នាក់​នៅក្នុង​ថ្នាក់ ។ ការណ៍​នេះ​នឹង​ជួយ​អ្នកចម្រាញ់​សំណួរ​របស់​អ្នក ពីមុន​អ្នក​ប្រើ​សំណួរ​នោះ​ជាមួយ​សិស្ស​របស់​អ្នក ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់​ផ្សាយ​អំពី​ការបំពាក់​បំប៉ន​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំឆ្នាំ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ) broadcasts.ChurchofJesusChrist.org