ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ស្វែងរក​និមិត្តសញ្ញា​នានា​ដែល​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ


« ស្វែងរក​និមិត្តសញ្ញា​នានា​ដែល​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ

ស្វែងរក​និមិត្តសញ្ញា​នានា​ដែល​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ជំនាញ

សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​និមិត្តសញ្ញា​នានា​នៅ​ក្នុង​ព្រះគម្ពីរ ។

រូបភាព
ក្មេង​ប្រុស​កំពុង​ចែក​សាក្រាម៉ង់

កំណត់​និយមន័យ

នៅ​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ចែង​ថា ៖ « ព្រះអម្ចាស់​បាន​ប្រកាស​ថា ‹ គ្រប់​អ្វី​ទាំងអស់​ត្រូវបាន​បង្កើត ហើយ​ធ្វើ​ឡើង​មក ដើម្បី​ធ្វើ​បន្ទាល់​អំពី​យើង › ( ម៉ូសេ ៦:៦៣; សូម​មើល​ផង​ដែរ នីហ្វៃ​ទី​២ ១១:៤ ) ។ ដោយ​មាន​សេចក្តីពិត​នោះ​នៅក្នុង​ចិត្ត នោះ​យើង​អាច [ ជួយ​សិស្ស​ឲ្យ ] រៀន​មើល​ឃើញ​និមិត្ត​សញ្ញា​នានា​ជាច្រើន នៅក្នុង​ព្រះគម្ពីរ​ដែល​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ … អ្នក​ក៏​អាច​រកឃើញ​ភាពស្រដៀងគ្នា​នានា​ទៅ​នឹង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ នៅក្នុង​ជីវិត​របស់​ពួកព្យាការី និង​ពួក​បុរស​ស្ដ្រី​ដ៏​ស្មោះត្រង់​ផ្សេង​ទៀតនៅ​ក្នុង​ព្រះគម្ពីរ​ផង​ដែរ ។ ការរក​មើល​និមិត្ត​សញ្ញា​នានា​បើក​សម្តែង​សេចក្តីពិត​អំពី​ព្រះអង្គ​សង្គ្រោះ នៅកន្លែង​ខ្លះ​ដែល​អ្នក​អាច​មើល​រំលង » ( ទំព័រ ៧ ) ។ យើង​អាច​ជួយ​សិស្ស​ឲ្យ​រៀន​មើលឃើញ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការសួរ​សំណួរ​ដែល​ជួយ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​មនុស្ស ទីកន្លែង ព្រឹត្តិការណ៍ ឬ​វត្ថុ​នៅក្នុង​ព្រះគម្ពីរ​បង្រៀន ថ្លែង​ទីបន្ទាល់ ទាក់ទង ឬ​រំឭក​យើង​អំពី​ទ្រង់ ។ សំណួរ​ទាំងនេះ​អាច​ត្រូវ​បាន​សួរ​ពី​មុន ឬ​បន្ទាប់​ពី​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​អាន ។ ឧទាហរណ៍​នៃ​ប្រភេទ​នៃ​សំណួរ​ទាំងនេះ​អាច​រួម​មានដូច​ខាងក្រោម ។

  • តើ​បុគ្គលិក​លក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ឃើញ​នៅ​ក្នុង  ?

  • តើ​ចំណុច​នានា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ទាក់ទង​នឹង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ដំណើររឿង​នេះ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​និមិត្ត​សញ្ញា​​នៃ​ព្រះយេស៊ូវគ្រីស្ទ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ឃើញ​នៅក្នុង​ដំណើររឿង​នេះ ?

គំរូ

នៅពេល​គ្រូបង្រៀន​ដឹកនាំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀន​នៅក្នុង យ៉ូហាន ១០គាត់​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​បុគ្គលិក​លក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​អ្នក​ឃើញ ដែល​ពាក្យ « ទ្វារ » នេះ​សំដៅ​ទៅ​ដល់ នៅក្នុង ខទី ២ ?

  • តើ « អ្នក​ឆ្មាំ​ទ្វារ » នៅ​ក្នុង ខទី ៣ អាច​ទាក់ទង​នឹង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​និមិត្តសញ្ញា​អ្វីខ្លះ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​អ្នក​អាច​ឃើញ​មាន​នៅ​ក្នុង យ៉ូហាន ១០ ?

អនុវត្ត ១

  1. តើ​សំណួរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​សួរ​បាន នៅ​ក្នុង កិច្ចការ ៣:១–៧ ដែល​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ដំណើររឿង​នេះ ?

  2. នៅពេល​អ្នក​មើល​បណ្តុំ​បទគម្ពីរ​នាពេល​ខាងមុខ​នៅក្នុង​កម្មវិធី​សិក្សា​សម្រាប់​ពីរ​សប្តាហ៍​បន្ទាប់ តើ​អ្នក​អាច​សួរ​សំណួរ​អ្វីខ្លះ ដែល​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវគ្រីស្ទ ?

ពិភាក្សា ឬ​សញ្ជឹងគិត

  • តើ​អ្នក​ឃើញ​តម្លៃ​អ្វី​ខ្លះ​ក្នុង​ការ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​រៀន​មើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ?

  • តើ​ការមើលឃើញ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ព្រះគម្ពីរ បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

រួម​បញ្ចូល

  • នៅ​ក្នុង​មេរៀន​នីមួយៗ​បន្ត​ទៅ​មុខ​ទៀត សូម​ពិចារណា​អំពី​និមិត្ត​សញ្ញា​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​សួរ​សំណួរ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែង​រក​និមិត្ត​សញ្ញា​ទាំងនោះ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?