ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ ។


« មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ( ឆ្នាំ ២០២៣ )

« មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន

មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ ។

ជំនាញ

សិក្សា​សារលិខិត​មកពី​ព្យាការី​នាពេល​ថ្មីៗ​នេះ ដើម្បី​យល់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​យុវវ័យ ។

រូបភាព
បុរស​ម្នាក់​កំពុង​សិក្សា

កំណត់​និយមន័យ

អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « ដើម្បី​បម្រើ​មនុស្ស​ដទៃ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​មើល​ឃើញ​ពួកគេ … តាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ » ( « Through God’s Eyes » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៤ ) ។ ពួកព្យាការី​នៅរស់​គឺជា​បុរស​ដែល​ទទួល​បាន​ការបំផុស​គំនិត ដែល​ត្រូវបាន​ហៅ​ឲ្យ​ថ្លែង​ជំនួស​ព្រះអម្ចាស់ ។ ដោយ​យល់ដឹង​នូវ​អ្វី​ដែល​ពួកព្យាការី​កំពុង​បង្រៀន​អំពី​យុវវ័យ​នៅ​សព្វ​ថ្ងៃនេះ អ្នក​អាច​មើល​ទៅ​សិស្ស​របស់​អ្នក​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ​បាន ហើយ​ដឹង​ពី​របៀប​ដើម្បី​ជួយ​ពួកគេ​គ្រប់​ពេល​បាន​កាន់តែ​ប្រសើរ ។ របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ គឺ​ត្រូវ​សិក្សា​សារលិខិត​មកពី​ព្យាការី​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ពួកព្យាការី និង​ពួក​សាវក​កំពុង​បង្រៀន​អ្វី​ខ្លះ​អំពី​អត្តសញ្ញាណ​របស់​យុវវ័យ ?

  • តើ​ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​កំពុង​សុំ​ឲ្យ​យុវវ័យ​ធ្វើ​អ្វី​ខ្លះ ?

  • តើ​ពួកព្យាការី និង​ពួក​សាវក​បើក​សម្ដែង​អ្វី​ខ្លះ​អំពី​សេចក្ដី​សង្ឃឹម បំណង​ប្រាថ្នា អារម្មណ៍ និង​ការ​រំពឹង​ទុក​របស់​ព្រះអម្ចាស់​ចំពោះ​យុវវ័យ ?

នៅពេល​អ្នក​សិក្សា​ពាក្យសម្ដី​របស់​ពួកព្យាការី​ដែល​នៅ​រស់ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ឬ​សំណួរ​ផ្ទាល់ខ្លួន​មួយ​ចំនួន នោះ​អ្នក​នឹង​រីកចម្រើន​នៅក្នុង​ការយល់ដឹង​របស់អ្នក​អំពី​របៀប​ដែល​ព្រះ​ទត​ឃើញ​យុវវ័យ​នៃ​សាសនាចក្រ ។ នៅពេល​អ្នក​មើល​ឃើញ​សិស្ស​កាន់តែ​ច្បាស់​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ នោះ​អ្នក​នឹង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បង្រៀន និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​យុវវ័យ​តាម​របៀប​ដ៏​ខ្ពង់ខ្ពស់ និង​បរិសុទ្ធ​ជាង ។

គំរូ

  • បងស្រី អានថែល ហៀប​នឹង​ចាប់ផ្តើម​បង្រៀន​សិស្ស​ថ្នាក់​វិទ្យាស្ថាន ។ មុន​ពេល​ជួប​សិស្ស គាត់​សិក្សា​សុន្ទរកថា​របស់​ប្រធាន ណិលសុន « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ខណៈ​ពិចារណា​អំពី​សំណួរ « តើ​ព្យាការី​របស់​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​យល់​ដឹង​អ្វីខ្លះ អំពី​យុវវ័យ​ដែល​ខ្ញុំ​នឹង​បង្រៀន ? » គាត់​មើល​ឃើញ​កាន់​តែ​ច្បាស់​តាម​របៀប​ដែល​ព្រះវបិតាសួគ៌​ទត​មក​សិស្ស​របស់​គាត់ នៅ​ពេល​គាត់​អាន​អត្ថបទ​ដូច​តទៅ​នេះ ៖ « ដំបូង និង​សំខាន់​បំផុត ក្មួយៗ​គឺជា​បុត្រ​របស់​ព្រះ ។ ទីពីរ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ក្មួយៗ​គឺជា​បុត្រ​នៃ​សេចក្ដីសញ្ញា ។ និង​ទីបី ក្មួយៗ​គឺជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

  • បងប្រុស មូលល័រ មាន​ការខកចិត្ត​ដោយសារ​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា​របស់​គាត់​ហាក់​ដូចជា​មិន​សូវ​ចូលរួម​សោះ ។ គាត់​ស្វែងរក​ជំនួយ​ដោយ​ការសិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ « តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ចែកចាយ​អ្វី​ខ្លះ​អំពី​ក្ដីសង្ឃឹម បំណង​ប្រាថ្នា អារម្មណ៍ និង​ការរំពឹងទុក​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​យុវវ័យ ? » ទស្សនៈ​របស់​គាត់​ចំពោះ​សិស្ស​របស់​គាត់​ត្រូវ​បាន​ពង្រឹង នៅពេល​គាត់​អាន​ពាក្យ​ពេចន៍​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ៖ « មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​និយាយ​ឡើង​វិញ ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ទីនេះ​នៅ​ថ្ងៃ​នេះ នោះ​ទ្រង់​នឹង​សម្តែង​សេចក្តី​ស្រឡាញ់​ដ៏​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់​ចំពោះ​អ្នក ទ្រង់​ទុក​ព្រះទ័យ​ទាំង​ស្រុង​លើ​អ្នក » ( « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១២ ) ។

អនុវត្ត

  • សូម​សិក្សា​សារលិខិត​មកពី​ព្យាការី​នាពេល​ថ្មីៗ​នេះ ហើយ​ស្វែងរក​គំនិត​នានា​ដែល​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ទត​មក​សិស្ស​របស់​អ្នក ។

រួម​បញ្ចូល

  • សូម​ធ្វើ​បញ្ជី​មួយ​នៃ​សេចក្តី​ថ្លែងការណ៍​មកពី​ព្យាការី​កាលពី​ឆ្នាំ​មុន ដែល​ជួយ​អ្នក​ឲ្យ​មើល​ទៅ​យុវវ័យ តាម​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ ។

ពិភាក្សា ឬ​សញ្ជឹងគិត

តើ​ការឃើញ​យុវវ័យ​តាម​ព្រះនេត្រ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ពួកគេ ?

  • តើ​សេចក្តី​ថ្លែងការណ៍​មកពី​ព្យាការី​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​យុវវ័យ​តាម​របៀប​ដែល​ព្រះវរបិតា​សួគ៌​ទត​ឃើញ​ពួកគេ ហើយ​តើ​វា​មាន​ភាពខុសគ្នា​អ្វី​ខ្លះ​សម្រាប់​អ្នក ?

  • តើ​មាន​សំណួរ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​សញ្ជឹង​គិត​បាន ពេល​កំពុង​សិក្សា​សារលិខិត​មកពី​ព្យាការី ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​យុវវ័យ​នៃ​សាសនាចក្រ ?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

  • ឌែល ជី រិនឡាន់ « Through God’s Eyes » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៣–៩៤

  • ឆាដ អេច វិប « His Representatives » ( ការចាក់ផ្សាយ​អំពី​ការបំពាក់​បំប៉ន​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org