ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យកាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ


« ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យកាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន៖ ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យកាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ

ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ

ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ ។

ជំនាញ

សង្កេត​មើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​សិស្ស ហើយ​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​កត់សម្គាល់​ឃើញ តាម​របៀប​ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​បន្ត​ធ្វើ​ដូចជា​ទ្រង់ ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​លួងលោម​ពួក​ស្រ្តី

កំណត់​និយមន័យ

ការទទួល​ស្គាល់​សកម្មភាព ឬ​គុណលក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​អ្នកដទៃ ហើយ​ចែកចាយ​ការទទួលស្គាល់​នោះជាមួយ​ពួកគេ អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ធ្វើ​បន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ហើយ​បំផុស​គំនិត​យើង​ឲ្យ​បន្ត​រស់នៅ​ដូចជា​ទ្រង់​ទាំងទ្វេ​ដែរ ។ អំឡុង​ពេល​បង្រៀន សូម​សង្កេត​មើល​សិស្ស ហើយ​សួរ​ខ្លួន​ឯង​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ខ្ញុំ​មើលឃើញ​នៅក្នុង​បុគ្គល​នោះ ? » សូម​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​យល់ឃើញ តាមរបៀប​មួយ​ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា អ្នកមើល​ឃើញ​ពួកគេ​ខិតខំ​ដើម្បី​ប្រែក្លាយ​ឲ្យកាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

គំរូ

  • បន្ទាប់​ពី​គ្រូបង្រៀន​ឃើញ យូលីអូ ឈរ​បើក​ទ្វារ​ឲ្យ​សិស្ស​ផ្សេងទៀត គាត់​ក៏​សួរ​ខ្លួន​ឯង​ស្ងាត់ៗ​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណ​លក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង​បុគ្គល​នោះ ? » បន្ទាប់​មក គាត់​បាន​និយាយ​ដូច​តទៅ​នេះ ៖ « យូលីអូ អរគុណ​សម្រាប់​ការឈរ​បើក​ទ្វារ​ឲ្យ​សិស្ស​ទាំងអស់​នោះ ។ ប្អូន​បាន​រំឭក​ខ្ញុំ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រកមើល​របៀប​ដើម្បី​បម្រើ ហើយ​ប្រទានពរ​ដល់​មនុស្ស​ដទៃទៀត » ។

  • ខាយ ទទួល​ដំណឹង​អំពី​ការបាត់បង់​សមាជិក​គ្រួសារ​ម្នាក់ ហើយ​គ្រូបង្រៀន​ឃើញ ខេឡានី លួងលោម​គាត់ ។ គ្រូបង្រៀន​បាន​សួរ​ខ្លួន​ឯង​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង ខេឡានី ? » ក្រោយ​មក គ្រូបង្រៀន​និយាយ​ជាមួយ​នាង « ខេឡានី ពេល​ខ្ញុំ​បាន​ឃើញ​ប្អូន​កំពុង​និយាយ និង​ជួយ​រំលែក​ទុក្ខ​ដល់ ខាយ នៅ​ថ្ងៃ​នេះ ប្អូន​បាន​រំឭក​ខ្ញុំ​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ចំណាយ​ពេល​ជាមួយ​អ្នក​ដទៃ​ម្នាក់​ម្តងៗ ។ អរគុណ​សម្រាប់​ការធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ » ។

អនុវត្ត

  1. សូម​ជ្រើសយក​សិស្ស​ម្នាក់​ពី​ក្នុង​ថ្នាក់​របស់​អ្នក ហើយ​សួរ​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង​បុគ្គល​នោះ ? » សូម​រៀបចំ​នូវ​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​សិស្ស​នោះ បន្ទាប់​មក សូម​ចែកចាយ​នូវ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​នោះ​ជាមួយ​គាត់ ឬ នាង ។

  2. សូម​ជ្រើសយក​សិស្ស​ម្នាក់​ទៀត ហើយ​សួរ​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង​បុគ្គល​នោះ ? » សូម​រៀបចំ​នូវ​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​សិស្ស​នោះ បន្ទាប់​មក សូម​ចែកចាយ​នូវ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​នោះ​ជាមួយ​គាត់ ឬ នាង ។

ពិភាក្សា ឬ​សញ្ជឹងគិត

  • តើ​ការសង្កេត​មើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ក្នុង​សិស្ស និង​ការចែកចាយ​គំនិត​របស់​អ្នក​ជាមួយ​ពួកគេ អញ្ជើញ​សិស្ស​ឲ្យ​​បន្ត​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

រួម​បញ្ចូល

  • សូម​ចាប់ផ្តើម​ដោយ​ការជ្រើសរើស​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ក្នុង​មួយ​ថ្ងៃ ។ សូម​សង្កេត និង​ចែកចាយ​ជាមួយ​ពួកគេ​នូវ​របៀប​ដែល​អ្នក​កត់​សម្គាល់​ឃើញ​ថា ពួកគេ​កាន់តែ​ប្រែក្លាយ​ដូច​ព្រះគ្រីស្ទ ។ សូម​បន្ត​ធ្វើ​ដូច្នេះ​រហូត​វា​ក្លាយជា​រឿង​ធម្មតា ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នីហ្វៃ​ទី​២ ២៥:២៦

  • ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយ​អំពី​ការបំពាក់​បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org