ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។


« ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

បង្រៀន​ដោយ​ព្រះវិញ្ញាណ

ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

ជំនាញ ៖ បង្កើត​ការបំផុសគំនិត​នានា​ដែ​ល​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក​នូវ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

និយមន័យ

នៅពេល​សិស្ស​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​នៃ​អ្វី​ដែល​ពួកគេ​កំពុង​ថ្លែង ទាំង​ចូល​ទៅ​ក្នុង​គំនិត និង​ចិត្ត​របស់​ពួកគេ​ផ្ទាល់ ព្រមទាំង​ទៅកាន់​អ្នកដទៃ​ផងដែរ ។ ការបំផុសគំនិត​គឺ​ជា​របៀបមួយ​ដើម្បី​ជួយពួកគេ​ឲ្យ​ចែកចាយ ។ ជាទូទៅ​ការបំផុស​គំនិត​ទាំង​នេះ​រួម​មាន​ពីរ​ផ្នែក ៖ ផ្នែក​ទី​មួយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ហើយ​អាច​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​បង្រៀន​ផ្សេងៗ​ដូចជា រូបភាព សំណួរ វិភាគ​រឿង វីដេអូ​ខ្លីៗ និង​ទំនុកតម្កើង ។ ផ្នែក​ទីពីរ​ផ្តល់ឱកាស​ដល់​សិស្ស​ឲ្យ​ចាប់ផ្តើម​ចែកចាយ ។ ការណ៍​នេះ​អាច​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ឃ្លា​ដែល​មិន​ពេញលេញ ។ លក្ខណៈពិសេស​ចាំបាច់​នៃ​ការបំផុសគំនិត​ទាំង​នេះ​គឺ​ថា ពួកគេ​ជួយ​សិស្ស​ភ្ជាប់ទៅ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ចាប់ផ្តើម​គិត​អំពី​របៀប​មួយ ដើម្បី​និយាយ​ចេញ​មកនូវ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

គំរូ

រូបភាព​គំរូ

រូបភាព
រូប​គំនូរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

អ្នក​កំពុង​បង្រៀន គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:១–៥ ហើយ​គោលការណ៍​នៅ​ក្នុង​គឺ « ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​គាំទ្រ​របស់​យើង​ជា​មួយ​ព្រះវរបិតា » ។ អ្នក​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​នេះ ហើយ​ប្រើ​ការបំផុសគំនិត​ថា « ប្រសិនបើ​ខ្ញុំ​អាច​ទូល​ព្រះយេស៊ូវគ្រីស្ទ​នូវ​ហេតុផល​មួយ​ពី​មូលហេតុ​ដែលខ្ញុំ​ស្រឡាញ់​ទ្រង់ នោះ​ខ្ញុំ​នឹង​ចែកចាយ​ថា … »

ទំនុកតម្កើង​គំរូ

អ្នក​កំពុង​ច្រៀង​បទ « ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » ជាមួយ​គ្នា​ក្នុង​ថ្នាក់​ទាំងមូល ។ អ្នក​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​វគ្គ​នានា​ដែល​ពួកគេ​ចូលចិត្ត ដែល​ជួយ​ពួកគេ​បំពេញ​ឃ្លា​នេះ ៖ « ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្មរស់នៅ​ដើម្បី … »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​ចំណាយពេល​ប្រាំ​នាទី​បន្ទាប់ ហើយ​រកមើល​រូបភាព ទំនុកតម្កើង ឬ​វីដេអូ​ខ្លីៗ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែលភ្ជាប់​ទៅ​នឹង​គោលការណ៍ ឬ​គោលលទ្ធិ​មួយ​នៅក្នុង​បណ្តុំវគ្គ​បទគម្ពី​របន្ទាប់ ។ សូម​លើក​ឡើង​ពី​ការបំផុស​គំនិតមួយ​ដែល​នឹង​ជួយ​សិស្ស​គិត​ដោយ​យកចិត្ត​ទុកដាក់ បន្ទាប់​មក​ចែកចាយ​អារម្មណ៍ បទពិសោធន៍ ឬ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ទាក់ទង​នឹង​គោលការណ៍ ឬ​គោលលទ្ធិ​ដែល​បាន​ជ្រើសរើស ។

ពិភាក្សា ឬ​ពិចារណា

  • តើ​ការ​ផ្តល់​ការបំផុសគំនិត​មួយ​អាច​ជួយ​សិស្ស​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត ក្នុងការ​ចែកចាយ​ទីបន្ទាល់ និង​អារម្មណ៍​កាន់តែ​មាន​ប្រកបដោយ​អត្ថន័យ ?

រួម​បញ្ចូល

សូម​បង្កើត​ការបំផុស​គំនិត​មួយ​សម្រាប់​មេរៀន​នីមួយៗ​នៅ​សប្តាហ៍​នេះ ដែល​ជួយ​សិស្ស​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?