ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
តែងតែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស ។


« តែងតែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ ( ឆ្នាំ ២០២៣ )

« តែងតែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ

តែងតែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស ។

ជំនាញ

សួរ​សំណួរ​ដើម្បី​វាយ​តម្លៃ​ការរៀនសូត្រ​មុន​នឹង​បន្ត​មេរៀន​ទៀត ។

រូបភាព
បុរស​ម្នាក់​កំពុង​បង្រៀន​សិស្ស

កំណត់​និយមន័យ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ អញ្ជើញ​យើង​ឲ្យ​ពិចារណា​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​សិស្ស​ដែល​អ្នក​បង្រៀន​ដឹង​ទេ​ថា អ្នក​ចាប់​អារម្មណ៍​លើ​ការរៀន​សូត្រ​របស់​ពួកគេ ជាជាង​ការខំ​បញ្ចប់​មេរៀន​តែ​មួយ​មុខ ? » គ្រូបង្រៀន​អាច​បង្ហាញ​ថា ពួកគេ​ចាប់​អារម្មណ៍​លើ​ការសិក្សា​របស់​សិស្ស​ដោយ​ការសួរ​សំណួរ​ឲ្យ​ច្បាស់លាស់ មុនពេល​បន្ត​ទៅ​ផ្នែក​បន្ទាប់​ទៀត​នៃ​មេរៀន ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន គ្រូបង្រៀន​ត្រូវ​ចំណាយ​ពេល​មួយ​នាទី​បន្ទាប់ពី​បាន​ពិភាក្សា​គោលការណ៍ ប្រធានបទ ឬ​សំណួរ​មួយ​ហើយ ដើម្បី​សួរ​សំណួរ​បញ្ជាក់​អំពី​អ្វី​ដែល​សិស្ស​កំពុង​យល់ ។ ឧទាហរណ៍​មួយ​ចំនួន​នៃ​សំណួរ​ទាំងនេះ​រួមមាន ៖

  • តើ​អ្នក​កំពុង​តែ​រៀន​អ្វីខ្លះ ?

  • តើ​អ្នក​នៅតែ​មាន​សំណួរ​អ្វី​ខ្លះអំពី​អ្វី​ដែល​យើង​កំពុង​តែ​រៀន​នេះ ?

  • តើ​មាន​អ្វី​ផ្សេងទៀត​ដែល​អ្នក​កំពុង​តែ​មាន​ចម្ងល់​ដែរ​ឬទេ ?

  • តើ​មាន​ការយល់​ច្រឡំ ឬ​មិន​ច្បាស់​ចំពោះ​ការណ៍​ទាំងនេះ​ដែរ​ឬ​ទេ ?

សំណួរ​ទាំងនេះ​វាយតម្លៃ​អំពី​ការរៀនសូត្រ និង​ការយល់ដឹង​របស់​សិស្ស ហើយ​មិន​គួរ​សួរ​តាម​របៀប​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​អាម៉ាស់​នោះ​ឡើយ ។ ការសួរ​សំណួរ​ទាំងនេះ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​គ្រូបង្រៀន​ម្នាក់​ដឹង​អំពី​របៀប​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ត្រូវការ​របស់​សិស្ស ។

គំរូ

  • បន្ទាប់​ពី​ការពិភាក្សា​អំពី​សេចក្ដី​ជំនឿ​ហើយ បងស្រី រ៉ូប៊ីនសុន ផ្អាក ហើយ​សួរ​ថា ៖ « មុន​នឹង​យើង​បន្ត​ទៅ​វគ្គ​បទគម្ពីរ​បន្ទាប់ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ប្អូនៗ​កំពុង​ឆ្ងល់​អំពី​សេចក្ដី​ជំនឿ​ដែរ​ឬទេ ? »

  • បន្ទាប់​ពី​សិក្សា​ព្រះគម្ពីរ​អំពី​ការ​យាង​មក​ជា​លើក​ទី​ពីរ បងប្រុស មូន បាន​សួរ​ថា « តើ​ប្អូនៗ​នឹង​ពិពណ៌នា​នូវ​អ្វី​ដែល​ប្អូនៗ​កំពុង​រៀន​អំពី​ការយាង​មក​ជា​លើក​ទីពីរ​ដោយ​របៀប​ណា ? »

អនុវត្ត

  1. តើ​សំណួរ​អ្វី​ដែល​អ្នក​អាច​សួរ​បាន ដើម្បី​វាយ​តម្លៃ​អំពី​ការយល់ដឹង​របស់​សិស្ស​បន្ទាប់​ពី​ការពិភាក្សា​អំពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២–៣ ?

  2. សូម​មើល​មេរៀន​បន្ទាប់​នៅក្នុង​កម្មវិធី​សិក្សា ។ សូម​សរសេរ​សំណួរ​មួយ​ចំនួន​ដែល​អ្នកអាច​សួរ​បាន ដើម្បី​វាយតម្លៃ​ការយល់ដឹង​របស់​សិស្ស​អំពី​ប្រធាន​បទ​មួយ មុន​ពេល​បន្ត​ទៅ​មុខ​ទៀត ។

ពិភាក្សា ឬ​សញ្ជឹងគិត

  • តើ​សំណួរ​បែប​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស​ដោយ​របៀប​ណា ?

រួម​បញ្ចូល

  • នៅ​ពីរ​សប្តាហ៍​បន្ទាប់​ទៀត សូម​សួរ​សំណួរ​ដើម្បី​វាយតម្លៃ​ការរៀនសូត្រ​របស់​សិស្ស​មុន​នឹង​បន្ត​មេរៀន​ទៅមុខ​ទៀត ។ សូម​យក​ចិត្តទុក​ដាក់​ចំពោះ​ការឆ្លើយតប និង​ការបំផុស​គំនិត​របស់​សិស្ស​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​បញ្ចូល​ជំនាញ​នេះ​ទៅក្នុង​បទពិសោធន៍​ក្នុង​ថ្នាក់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • « An Evening with Elder David A. Bednar » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org