ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ ។


« បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ ( ឆ្នាំ ២០២៣ )

« បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀនដោយ​ព្រះវិញ្ញាណ

បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ ។

ជំនាញ

បង្កើត​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់​សិស្ស​អំពី​គោលលទ្ធិ សេចក្តីពិត ឬ​គោលការណ៍​មួយ ។

កំណត់​និយមន័យ

ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​រួម​មាន​ការជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​ទស្សនវិស័យ អារម្មណ៍ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដែល​ទាក់ទង​នឹង​សេចក្តីពិត​ជាក់លាក់ ។ វិចារណញាណ និង​ការវាយតម្លៃ​ផ្ទាល់​ខ្លួន​នេះ​អាច​យាង​អញ្ជើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យជួយ​សិស្ស​ម្នាក់ៗ​មើលឃើញ​រឿង​ទាំងឡាយ « តាមដែល​មាន​នៅពេល​នេះ ហើយ … តាម​ដែល​នឹង​មាន​នៅពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ ) នៅក្នុង​ជីវិត​របស់​ពួកគេ ។ ការវាយតម្លៃ​ផ្ទាល់ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ជួយសិស្ស​ឲ្យ​ពិចារណា​អំពី ( ១ ) ការយល់ដឹង​ផ្ទាល់ខ្លួន​នា​ពេល​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​សេចក្តីពិត​មួយ​ជាក់លាក់ ( ២ ) មូលហេតុ​ដែល​សេចក្តីពិត​ទាំង​នេះ​ទាក់ទង​នឹង​ជីវិត និង​ស្ថានភាព​ផ្ទាល់​របស់​ពួកគេ និង ( ៣ ) របៀប​រស់នៅ​តាម​សេចក្តីពិត​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។ អ្នក​អាច​អញ្ជើញ​ឲ្យ​មាន​ការវាយតម្លៃ​ផ្ទាល់ខ្លួន​នេះ​នៅ​គ្រប់​ពេល​អំឡុង​ពេល​បង្រៀន តាមរយៈ​មធ្យោបាយ​ផ្សេងៗ​រួមមាន សកម្មភាព​សរសេរ សំណួរ​ពិភាក្សា និង​ការអញ្ជើញ​ឲ្យ​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍ ។

គំរូ

នេះ​ជា​ឧទាហរណ៍​ពីរបី​នៃ​របៀប​ដែល​អ្នក​អាច​បង្កើត​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់​សិស្ស​បាន ៖

  • នៅពេល​ចាប់ផ្តើម​ថ្នាក់​រៀន អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ដោយ​សង្ខេប​នៅក្នុង​សៀវភៅ​កំណត់ត្រា​របស់​ពួកគេ អំពី​ការយល់​ដឹង​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​ច្បាប់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • នៅពេល​បញ្ចប់ថ្នាក់​រៀន អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា « តើ​ការយល់​ដឹង​របស់​ប្អូន​អំពី​ច្បាប់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​ផ្លាស់ប្តូរ​ខុស​ពី​ពេល​ចាប់ផ្តើម​ថ្នាក់​រៀន​យ៉ាង​ដូចម្តេច​ខ្លះ ? »

  • បន្ទាប់​ពី​រកឃើញ​គោលការណ៍​ផ្សេង​ៗ​ជាមួយ​គ្នា​មក​ពីបណ្តុំ​បទគម្ពីរ​ហើយ អ្នក​អាច​សួរ​សិស្ស​ថា « តើ​ប្អូន​ចាត់​ចំណាត់ថ្នាក់​អំពី​លំដាប់​នៃ​សារៈសំខាន់​របស់​គោលការណ៍​ទាំង​នេះ​នៅក្នុង​ជីវិត​របស់​ប្អូន​ដោយ​របៀប​ណា ? »

  • អំឡុង​ពេល​ការពិភាក្សា​ក្នុង​ថ្នាក់ អ្នក​អាច​សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ជះឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​មក​ដល់​ត្រឹម​ចំណុច​នេះ ។

  • អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ៖ « សូម​ពិចារណា​អំពី​សភាព​បច្ចុប្បន្ន​ដែល​ប្អូន​កំពុង​មើល ‹ មក​ឯ [ ព្រះគ្រីស្ទ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត › ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ) ។ សូម​កត់ត្រា​អំពី​អារម្មណ៍​ដែល​ប្អូន​គិត​ថា ជា​ជំហាន​បន្ទាប់​ដើម្បី​ឲ្យ​ប្អូន​កែលម្អ​ទំនាក់ទំនង​របស់​ប្អូន​ជាមួយ​ទ្រង់​ទាក់ទង​នឹង​បញ្ហា​នេះ » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នក​ដើម្បី​បង្កើត​ការវាយតម្លៃ​ផ្ទាល់ខ្លួន​សម្រាប់​សិស្ស​របស់​អ្នក ៖

  • សូម​មើល​ផែនការ​មេរៀន​បន្ទាប់ ។ សូម​ជ្រើសរើស​គោលលទ្ធិ​មួយ​ដែល​អ្នក​កំពុង​គ្រោង​ផ្តោតលើ ។ សូម​អនុវត្ត​សរសេរ​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់​សិស្ស​ដ៏​សាមញ្ញ​ចំនួន​ពីរ​បី ដែល​អាច​ប្រើ​ដើម្បី​ពិចារណា​អំពី​ការយល់ដឹង​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​គោលលទ្ធិ​នេះ ឬ​របៀប​ដែល​ការយល់​ដឹង​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ​ដោយ​សារ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • សូម​ជ្រើសរើស​គ្រា​ណា​មួយ​នៅក្នុង​មេរៀន​បន្ទាប់ ជា​ពេល​ដែល​គ្រោង​ធ្វើ​ការពិភាក្សា​ក្នុង​ថ្នាក់ ។ សូម​អនុវត្ត​សរសេរ​សំណួរ​ពីរ​បី ដែល​ជួយ​សិស្ស​ឲ្យ​វាយត​ម្លៃ​ទស្សនវិស័យ និង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ទាក់ទង​នឹង​គោលការណ៍​ដែល​នឹង​រកឃើញ ។

  • សូម​ស្វែងរក​កន្លែង​មួយ​នៅក្នុង​ផែនការ​មេរៀន​បន្ទាប់ ជា​កន្លែង​ដែល​អ្នក​នឹង​ផ្តោត​លើ​ការអនុវត្ត ។ ជាជាង​គ្រាន់តែ​ការអញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​គោលលទ្ធិ ឬ​គោលការណ៍​ជាក់លាក់​ណា​មួយ សូម​អនុវត្ត​សរសេរ​ការអញ្ជើញ​ពីរបី ដែល​ជួយ​ពួកគេ​ឲ្យ​វាយតម្លៃ​ការអនុវត្ត​បច្ចុប្បន្ន​របស់​ពួកគេ និង​របៀប​ដើម្បី​បន្ត​កែលម្អ ។

ពិភាក្សា ឬ​សញ្ជឹងគិត

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​បទពិសោធន៍​នេះ ។ ប្រហែល​អ្នក​អាច​កត់ត្រា​គំនិតមួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​បាន ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖

  • តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​កាល​ពីមុន​ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​ការវាយតម្លៃ​ផ្ទាល់ខ្លួន ?

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​នៅក្នុង​បទពិសោធន៍​នេះ ដែល​អាច​កែលម្អ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​ការវាយតម្លៃ​ផ្ទាល់ខ្លួន ?

  • តើខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​កែលម្អ ?

រួម​បញ្ចូល

  • សម្រាប់​ផែនការ​មេរៀន​នីមួយៗ​នា​សប្តាហ៍​នេះ សូម​ប្រើ​ការវាយតម្លៃ​ផ្ទាល់ខ្លួន​ផ្សេង​មួយ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ចំណាយ​ពេល​ស្វែងរក​អ្វី​ដែល​អ្នក​រៀន​មក​ពី​បទពិសោធន៍​នេះ ហើយ​អនុវត្ត​ម្តង​ទៀត​នៅ​ក្នុងការរៀបចំ​របស់​អ្នក និង​នៅក្នុង​ថ្នាក់​រៀន​របស់​អ្នក ។ សូម​បន្ត​អនុវត្ត រៀន និង​ធ្វើ​ឲ្យ​កិច្ច​ខិតខំ​របស់​អ្នក​បាន​ប្រសើរ​ឡើង ដើម្បី​ជួយ​កែលម្អ​បទពិសោធន៍​សិស្ស​របស់​អ្នក និង​លើក​ទឹកចិត្ត​ឲ្យ​បន្ត​ការលូតលាស់ និង​ការរីកចម្រើន​របស់​ពួកគេ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ជែហ្វ្រី អ័រ ហូឡិន « Angels and Astonishment » ( ការចាក់ផ្សាយ​អំពី​ការបំពាក់​បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា​ប្រចាំ​ឆ្នាំ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

  • « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ ២០១៦ ) ទំព័រ ២៩–៣០

  • « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ » ( ៣:៣៥ ) ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

ជំនាញ

ប្រើ​តន្ដ្រី​ពិសិដ្ឋ ។ អញ្ជើញ​សិស្ស​ឲ្យ​រកមើល​វគ្គ និង​ឃ្លា​នានា​នៅ​ក្នុង​តន្ត្រី​ពិសិដ្ឋ​ដែល​ភ្ជាប់​ជាមួយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន ។

រូបភាព
សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន

កំណត់​និយមន័យ

គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « ទំនុក​តម្កើង​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ បង្កើត​ឲ្យ​មាន​អារម្មណ៍​គារវភាព ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​នាម​ជា​សមាជិក ហើយ​ផ្ដល់​នូវ​របៀប​មួយ​ដល់​យើង​ដើម្បី​ថ្វាយ​ការសរសើរ​តម្កើង​ដល់​ព្រះអម្ចាស់ » ( ទំនុក​តម្កើងix ) ។ តន្ត្រី​ពិសិដ្ឋ​អាច​ត្រូវ​បាន​ប្រើ​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ដើម្បី​ចាប់ផ្តើម​ថ្នាក់​បាន ។ វា​ក៏​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ថ្នាក់​ជាមួយ​នឹង​ការ​សម្តែង​ពិសេស​របស់​សិស្ស ដោយ​ការ​ច្រៀង​ទំនុក​តម្កើង​ជា​មួយ​គ្នា ឬ​ដោយ​ការ​អាន​ទំនុក​ច្រៀង​នៃ​បទចម្រៀង​នោះ​ដោយ​ស្ងៀមស្ងាត់​ផងដែរ។ នៅ​ពេល​ណា​ដែល​តន្ត្រី​ត្រូវ​បាន​ប្រើ នោះ​គ្រូបង្រៀន​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​នៃ​ដំណឹង​ល្អ ព្រម​ទាំង​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​ពួកគេ​បាន​កាន់តែ​ស៊ីជម្រៅ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ ។ ការណ៍​នេះ​អាច​ត្រូវបាន​ធ្វើ​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ស្គាល់ពាក្យ និង​ឃ្លា​នៅ​ក្នុង​បទចម្រៀង​ដែល​បង្រៀន​ពួកគេ​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដីពិត​ដែល​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់ ។

គំរូ

ខាង​ក្រោម​នេះ​គឺ​ជា​សំណួរ​គំរូ​មួយ​ចំនួន​ដែល​អ្នក​អាច​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត ពេល​កំពុង​ស្តាប់ ឬ​ច្រៀង​ចម្រៀង ៖

តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​ចូលចិត្ត​នៅក្នុង​ទំនុកតម្កើង​នេះ ? តើ​វា​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • យើង​ទើប​តែ​បាន​ពិភាក្សា​គ្នា​អំពី​គោលការណ៍​នៅ​ក្នុង យ៉ូហាន ១៥, យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ សូម​ស្វែងរក​វគ្គ​មួយ​ក្នុង​ទំនុក​តម្កើង ដែល​បង្រៀន​អ្នក​ច្រើន​អំពី​គោលការណ៍​នេះ ។ អ្នក​អាច​ពិចារណា​រក​មើល « សេចក្តី​ស្រឡាញ់ » នៅ​ក្នុង​ផ្នែក « ប្រធាន​បទ » នៃ​សៀវភៅ​ទំនុក​តម្កើង​បាន ។

  • តើ​បទ​ចម្រៀង​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​បទ​ចម្រៀង​នេះ​ជួយ​អ្នក​ឲ្យ​យល់​បន្ថែម​ទៀត និង​ដឹង​គុណ​ចំពោះ​សេចក្តីពិត​ដែល​យើង​កំពុង​ពិភាក្សា​ក្នុង​ថ្នាក់​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​ស្គាល់​នរណា​ដែល​ត្រូវការ​ស្តាប់​បទ​ចម្រៀង​នេះ​ថ្ងៃ​នេះ ? តើ​សេចក្តីពិត​អ្វី​ដែល​បាន​បង្រៀន​ក្នុង​បទ​ចម្រៀង​នេះ ដែល​អ្នក​ចង់​ឲ្យ​បុគ្គល​នោះ​ដឹង ?

អនុវត្ត

  • សូម​បើក​ទៅ​មេរៀន​នាពេល​ខាងមុខ​នៅក្នុង​កម្មវិធី​សិក្សា ហើយ​កំណត់​គោលការណ៍​មួយ​ដែល​អ្នក​នឹង​បង្រៀន ។ សូម​ជ្រើសរើស​សំណួរ​មួយ ឬ​ពីរ​មកពី​គំរូ​ខាង​លើ ឬ​បង្កើត​សំណួរ​មួយ​របស់​អ្នក​ផ្ទាល់ ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ភ្ជាប់​ទំនុក​តម្កើង​ទៅ​នឹង​គោលការណ៍​នេះ ។

ពិភាក្សា ឬ​សញ្ជឹងគិត

  • សូម​ពិចារណា​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កាល​ពី​មុន​ដើម្បី​បញ្ចូល​តន្ត្រី​ពិសិដ្ឋ​ទៅ​ក្នុង​មេរៀន​របស់​អ្នក ។ តើ​អ្នក​ប្រើ​តន្ត្រី​ពិសិដ្ឋ​ក្នុង​ថ្នាក់​ញឹក​ញាប់​ប៉ុណ្ណា ? តើ​អ្នក​អាច​ប្រើ​វា​ឲ្យ​កាន់តែ​ច្រើន​ដោយ​របៀបណា ?

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​មួយ​ដ៏​មាន​ឥទ្ធិពល​ជាមួយ​តន្ត្រី​ពិសិដ្ឋ​ក្នុង​ថ្នាក់​នៅពេល​ណា​ដែរ ?

  • សូម​ពិចារណា​ពី​របៀប​ដែល​ការបន្ត​កែលម្អ​ការប្រើប្រាស់​តន្ត្រី​ពិសិដ្ឋ​របស់​អ្នក​នៅ​ក្នុង​ថ្នាក់​នឹង​ផ្ដល់​ពរជ័យ​ដល់​សិស្ស​របស់​អ្នក ។ តើ​គំនិត​អ្វី​ខ្លះ​ដែល​កើត​មាន​នៅ​ក្នុង​ចិត្ត​អ្នក ?

រួម​បញ្ចូល

  • សូម​អញ្ជើញ​សិស្ស​ម្នាក់​ដើម្បី​ជ្រើសរើស​ទំនុក​តម្កើង​មួយ​ប្រកប​ដោយ​ការអធិស្ឋាន​សម្រាប់​ការប្រជុំ​ធម្មនិដ្ឋាន​លើក​ក្រោយ​មួយ ដែល​ភ្ជាប់​ទៅ​នឹង​សេចក្តីពិត​ដែល​ពួកគេ​ចង់​បង្រៀន ។

  • សូម​ពិចារណា​នូវ​វិធី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ប្រើ​តន្រី​ពិសិដ្ឋ ដើម្បី​បង្រៀន​គោលការណ៍​ដំណឹងល្អ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • សូម​រុករក​កម្មវិធី​តន្ត្រី​ពិសិដ្ឋ​ដើម្បី​មើល​ធនធាន​ដែល​អាច​ប្រើ​បាន​ក្នុង​ថ្នាក់ ។ ឧទាហរណ៍​មួយ​ចំនួន​គឺ អាល់ប៊ុម​យុវវ័យ តន្ត្រី​បន្ដ​ផ្ទាល់ តន្ត្រី​មក​ពី​សន្និសីទ​ទូទៅ និង​តន្ត្រី​មក​ពី​ដើម្បី​កម្លាំង​យុវជន ។

  • ដាល្លិន អេក អូក « Worship through Music » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៩–១២