ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
បង្កើត​បរិយាកាស​មួយ ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​ការគោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ ។


« បង្កើត​បរិយាកាស​មួយ ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​ការគោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« បង្កើត​បរិយាកាស​មួយ ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​ការគោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន

បង្កើត​បរិយាកាស​មួយ ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​ការគោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ ។

ជំនាញ ៖ ប្រាស្រ័យ​ទាក់ទង​ថា អ្នក​ឲ្យតម្លៃ​សិស្ស មុនពេល​ពួកគេ​បញ្ចេញ​មតិ ឬ​នៅពេល​ពួកគេ​លើកដៃ​បញ្ចេញ​មតិ ។

និយមន័យ

យើង​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​សិស្ស​របស់យើង តាមរយៈ​ការប្រាស្រ័យទាក់ទង​ទៅកាន់​ពួកគេ ដែល​យើង​ផ្តល់​តម្លៃ​ដល់​ការរួមចំណែក​របស់​ពួកគេ ។ ជួនកាល​នៅពេល​សិស្ស​ផ្តល់​មតិ នោះ​យើង​អាច​ហាក់ដូចជា​មិន​ចាប់​អារម្មណ៍ ឬ​ប្រហែល​ជា​ត្រូវបាន​រំខាន​ដោយ​ការគិត​អំពី​អ្វី​ដែល​យើង​នឹង​និយាយ​បន្ទាប់​ទៀត ។ វា​ងាយ​ស្រួល​ដើម្បី​ចាប់​អារម្មណ៍ ឬ​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​របស់​យើង​ត្រួសៗ នៅពេល​យើង​គិត​អំពី​របៀប​ឆ្លើយ​តប ។ វា​សំខាន់​ដើម្បី​ចាំ​ថា សិស្ស​ចង់​ទទួល​អារម្មណ៍​ថា មាន​គេ​ស្តាប់ មាន​គេ​ទទួលស្គាល់ និង​មើលឃើញ​ពួកគេ ។ យើង​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​បែប​នេះ តាមរយៈ​ការផ្តោត​លើ​ពួកគេ​ទាំងស្រុង នៅពេល​ពួកគេ​បញ្ចេញ​មតិ ។ របៀប​មួយ​ដើម្បី​សម្រេច​បាន​កិច្ចការ​នេះ គឺ​តាមរយៈការបែរ​ខ្លួន​អ្នក​ទៅចំពួកគេ មើល​ចំ​កែវ​ភ្នែក​ពួកគេ និង​ផ្តោតលើ​ពួកគេ​អំឡុងពេល​ពួកគេ​មាន​មតិ ។ របៀប​មួយ​ទៀត​គឺ​បង្ហាញ​តាមរយៈពាក្យ​សម្តី ដែល​អ្នក​ផ្តល់​តម្លៃ​ដល់​ការរួម​ចំណែក​របស់​ពួកគេ សូម្បី​ពីមុន​ពួកគេ​បញ្ចេញ​មតិ​ផង ។ នៅពេល​សិស្ស​ម្នាក់​លើកដៃ នោះ​អ្នក​អាច​និយាយ​អ្វី​ដូច​ជា « ចូដាន់ យើង​ចង់​ស្តាប់​យោបល់​ប្អូន ។ សូម​ប្រាប់​យើង​អំពី​អ្វី​ដែល​ប្អូន​កំពុង​គិត » ឬ « ថាបូ យើង​រំភើប​ដើម្បី​រៀន​ពី​ប្អូន ។ តើ​ប្អូន​ចង់​រួម​ចំណែក​អ្វីខ្លះ ? » សកម្មភាព​សាមញ្ញ​ទាំង​នេះ​អាចបង្ហាញ​សិស្ស​ឲ្យ​ឃើញ​ថា ការរួមចំណែក​របស់​ពួកគេ​គឺ​មាន​តម្លៃ និង​មាន​សារៈសំខាន់​ចំពោះ​បទពិសោធន៍​រៀន​សូត្រ​នេះ ។

គំរូ

រូបភាព
គ្រូបង្រៀន និង​សិស្ស​នៅក្នុង​ថ្នាក់​រៀន

សូម​កត់ចំណាំ​ពី​ភាសា​កាយវិការ​របស់​គ្រូបង្រៀន​នេះ កាល​គាត់​ស្ដាប់​មតិ​របស់​សិស្ស ។ គាត់​បែរចំ​មុខ​សិស្ស ហើយ​សម្លឹង​មើល​ទៅ​សិស្ស ។ គាត់​មិន​ផ្ដោតលើ​សិស្ស​ណា​ផ្សេង ព្រះគម្ពីរ ឬ​អ្វីផ្សេង​ឡើយ ។ តើ​មាន​អ្វីផ្សេង​ទៀត​ដែល​អ្នក​អាច​រៀន​ពី​រូបភាព​នេះ អំពី​ការ​ប្រាស្រ័យ​ទាក់ទង​ទៅ​សិស្ស​ដែល​ថា ពួកគេ​មាន​តម្លៃ ?

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សប្តាហ៍​នេះ សូម​អនុវត្ត​ជំនាញ​នេះ​ដោយ​ផ្តោត​លើ​ការសន្ទនា​របស់​អ្នក​ជាមួយ​មនុស្ស​ដទៃ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា ដែល​អ្នក​ផ្តល់​តម្លៃ​ដល់​ការរួម​ចំណែក​របស់​ពួកគេ ។ សូម​បែរ​ចំមុខ​បុគ្គល​នោះ ហើយ​សម្លឹង​ចំ​ភ្នែក​គាត់ នៅពេល​អ្នក​និយាយ​ជាមួយ​គាត់ ។ សូម​ដក​យក​ការបង្វែរ​អារម្មណ៍​នានា ហើយ​ផ្តោត​ចិត្ត​ទាំងស្រុង​ទៅលើ​បុគ្គល​នោះ ។

ពិភាក្សា ឬ​ពិចារណា

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ទម្រង់​ប្រាស្រ័យ​ទាក់ទង​គ្នា​ទាំង​មិន​តាម​ពាក្យ​សម្តី និង​តាម​ពាក្យ​សម្តី នៅក្នុង​ការបង្ហាញ​ដល់​មនុស្ស​ដទៃ​ថា អ្នក​ផ្តល់​តម្លៃ​ដល់​ពួកគេ ?

  • តើ​មាន​វិធី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​បង្ហាញ​សិស្ស​ថា អ្នក​ផ្តល់​តម្លៃ​ដល់​មតិ​របស់​ពួកគេ ។

  • សូម​ចំណាយ​ពេល​មួយ​សន្ទុះ ហើយ​គិត​អំពី​គ្រា​នានា​នៅពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ជា​គំរូ​អំពី​ជំនាញ​នេះ ។

រួម​បញ្ចូល

អំឡុង​ពេល​មេរៀន​បន្ទាប់​របស់​អ្នក សូមអនុវត្ត​ជំនាញ​នេះ ដោយ​បែរ​ចំ​មុខ​សិស្ស ដាក់​ព្រះគម្ពីរ​របស់​អ្នក​ចុះ ហើយ​សម្លឹង​ចំ​កែវភ្នែក​សិស្ស នៅពេល​ពួកគេ​បញ្ចេញ​មតិ​របស់​ខ្លួន ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ប្រធានបទ​នៃ​ដំណឹងល្អ « ទំនាក់ទំនង » topics.ChurchofJesusChrist.org

  • ម៉ាក អូហ្គ្លែទ្រី « Speak, Listen, & Love » Ensign ខែ កុម្ភៈ ឆ្នាំ ២០១៤ ទំព័រ ១៤–១៧