២០២២
ជេ អាណែត ដេននីស
ខែ ឧសភា ឆ្នាំ ២០២២


« ជេ អាណែត ដេននីស » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

ជេ អាណែត ដេននីស

ទីប្រឹក្សា​ទីមួយ​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះទូទៅ

បន្ទាប់​ពី​បាន​ចំណាយ​ពេល​កុមារភាព​របស់​គាត់​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ទូទាំង​សហរដ្ឋ​អាមេរិក ស៊ីស្ទើរ ជេននី អាណែត ដេននីស បាន​គិត​ថា​សុបិន​របស់​គាត់​បាន​ក្លាយ​ជា​ការពិត នៅពេល​ដែល​គ្រួសារ​របស់​គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង ខាតុនវូដ ហៃតស៍ រដ្ឋ យូថាហ៍ ។

គាត់​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​គិត​ថា​មនុស្ស​គ្រប់​គ្នា​នៅ​យូថាហ៍​គឺជា​សមាជិក​នៃ​សាសនាចក្រ ហើយ​ថា​នៅ​យូថាហ៍​ដូចជា​ស្ថានសួគ៌​ដូច្នោះដែរ » ។

ក្នុងអំឡុង​ពីរបី​ថ្ងៃ​ដំបូង​របស់​គាត់​នៅ​ថ្នាក់ទីប្រាំបួន គាត់​រំភើប​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ជប់​លៀង​មួយ ។ ប៉ុន្តែ​ក្មេង​ស្រី​ម្នាក់​ដែល​បានក្លាយ​ជាមិត្ត​ជិតស្និទ្ធ​របស់​គាត់​បាន​ព្រមាន​គាត់​ថា មនុស្ស​ដែល​នៅ​ក្នុង​ពិធី​ជប់លៀង​នោះ​នឹង​ប្រើ​គ្រឿង​ញៀន ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​ដឹង​ភ្លាមៗ​ថា អារក្ស​មាន​នៅ​គ្រប់​ទីកន្លែង » ។ ទោះជាយ៉ាង​ណា​ក្តី ទីបន្ទាល់​របស់​គាត់ និង​គេហដ្ឋាន​ដែល​ផ្តោត​លើ​ដំណឹងល្អ បាន​ធ្វើ​ឲ្យ​គាត់​រឹងមាំ​រហូត​ដល់​រៀនចប់​វិទ្យាល័យ ។

បាន​កើតនៅ​ទីក្រុង ប្រូវូ រដ្ឋ យូថាហ៍​នៅ​ខែ មិថុនា ឆ្នាំ ១៩៦០ ស៊ីស្ទើរ ជេននី អាណែត ហឺរីន គឺជា​កូនច្បង​របស់​លោក ខឺធីស ឡាម័រ និង​លោកស្រី ផាទ្រីក ចូអាន ហឺរីន ដែល​មាន​កូន​ប្រាំពីរនាក់ ។ ការងារ​របស់​ឪពុក​គាត់​បាន​នាំ​ឲ្យ​គ្រួសារ​នេះ​ទៅកាន់​រដ្ឋ​មីស៊ីស៊ីពី រដ្ឋ​ថេនណេស៊ី រដ្ឋ​អៃអូវ៉ា រដ្ឋ​នេប្រាស្កា និង​រដ្ឋ​យូថាហ៍ ។

គាត់​បាន​សិក្សា​គរុកោសល្យ​ថ្នាក់​បឋមសិក្សា​នៅ​ឯ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ និង​បន្ត​ការសិក្សា​ភាសា​អេស្ប៉ាញ​បន្តិច​បន្តួច ។ នៅអំឡុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រទេស​ម៉ិកស៊ិក គាត់​បាន​ជួប​នឹង លោក ជ័ហ្គ ដេននីស ហើយ​ពួកលោក​ទាំងពីរ​នាក់​បាន​ចាប់ផ្តើម​ទាក់ទង​គ្នា ។

នៅពេល​លោក​បាន​ទៅរស់​នៅ​ទីក្រុង សលត៍ លេក នៅ​មួយ​ឆ្នាំ​ក្រោយមក​ដើម្បី​សិក្សា​ភាសា​អង់គ្លេស ពួកលោក​ក៏​បានចាប់ផ្តើម​ធ្វើការ​ដើរលេង​ជា​គូ ។ ក្នុង​រយៈពេល​ពីរបី​ខែ​ពួកលោក​បាន​ភ្ជាប់​ពាក្យ ។ ពួកលោក​បាន​រៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅ​ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩៨០ ។ ពួកលោក​មាន​កូន​បួននាក់ និង​ចៅ​ប្រាំ​បួននាក់ ។ ពួកលោក​រស់នៅ​ទីក្រុង​បោនទីហ្វុល រដ្ឋ​យូថាហ៍ ។

ស៊ីស្ទើរ ដេននីស បាន​គាំទ្រ​នៅ​ខែ មេសា នឹង​ចាប់ផ្តើម​ការបម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​សមាគម​សង្រ្គោះ​ទូទៅ​នៅ​ថ្ងៃទី ១ ខែ សីហា ។ គាត់​បម្រើ​នៅ​ក្រុម​ប្រឹក្សាយោបល់​ទូទៅ​របស់​អង្គការ​បឋមសិក្សា និង​ជាមួយ​ស្វាមី​របស់​គាត់​នៅក្នុង​ក្រុមប្រឹក្សា​ទំនាក់ទំនង ដេវីស​ខោនធី ។

ចាប់តាំង​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៦ គាត់​បាន​បម្រើ​ជាមួយ​ស្វាមី​របស់​គាត់ កាល​ដែលស្វាមី​របស់​​គាត់​ធ្វើ​ជា​អធិបតី​នៅ​បេសកកម្ម​ហ្គូយ៉ាហ្គីល អេក្វាឌ័រ ភាគ​ខាង​លិច ។ គាត់​ក៏​បាន​បម្រើការ​ជា​ជំនួយការ​របស់​ភរិយា​ប្រធាន​ព្រះវិហារ ហ្គូយ៉ាហ្គីល អេក្វាឌ័រ ជា​លេខា​សមាគម​សង្គ្រោះ​ស្តេក ជា​ប្រធាន​អង្គការ​បឋមសិក្សា​វួដ ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​វួដ និង​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ក្រុម​យុវនារី ជា​គ្រូបង្រៀន​សមាគម​សង្គ្រោះ និង​អ្នកធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។