២០២២
យើង​មាន​ប្រវត្តិ​រៀងៗខ្លួន
ខែ ឧសភា ឆ្នាំ ២០២២


យើង​មាន​ប្រវត្តិ​រៀងៗខ្លួន

សូម​មក​ស្វែងរក​គ្រួសារ​របស់​បងប្អូន គ្រប់​ជំនាន់​ទាំងអស់ ហើយ​នាំ​ពួកគាត់​ទៅ​ផ្ទះ​វិញ ។

មិត្ត​សំឡាញ់ បងប្អូន​ប្រុសស្រី​អើយ ! យើង​មាន​ប្រវត្តិ​រៀងៗខ្លួន ។ ពេល​យើង​ស្វែងរក​ប្រវត្តិ​របស់​យើង នោះ​យើង​មាន​ទំនាក់ទំនង យើង​មាន​កម្មសិទ្ធិ យើង​ក្លាយ​ជា​គ្រួសារ​ជាមួយ​គ្នា ។

ខ្ញុំឈ្មោះ ហ្គើរីត វ៉លធើរ ហ្គង ។ ហ្គើរីត​គឺ​ឈ្មោះ​ជា​ភាសា​ហូឡង់, វ៉លធើរ ( ឈ្មោះ​ឪពុក​ខ្ញុំ ) ជា​ឈ្មោះ​អាមេរិកកាំង ហើយ​ហ្គង​ជាឈ្មោះ​ចិន ។

អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​ប្រហែល ៧០–១១០ ពាន់​លាន​នាក់បាន​រស់​នៅ​លើ​ផែនដី​នេះ ។ ប្រហែល​ជា​មាន​តែ​ខ្ញុំ​ទេ​ ដែល​មាន​ឈ្មោះ ហ្គើរីត វ៉លធើរ ហ្គង ។

យើង​មាន​ប្រវត្តិ​រៀងៗ​ខ្លួន ។ ខ្ញុំ​ចូលចិត្ត « ភ្លៀង​ធ្លាក់​មក​លើ​មុខ​ខ្ញុំ ហើយ​មាន​ខ្យល់​បក់ផាត់​មក​ប៉ះ​កាយ » ។ ខ្ញុំ​ដើរ​តេះតះ​ជាមួយ​សត្វ​ភេនឃ្វីន​នៅ​ទ្វីប​អង់តាក់ទិក ។ ខ្ញុំ​ឲ្យ​ដល់​​ក្មេង​កំព្រា​នៅ​ក្វាតេម៉ាឡា ក្មេង​តាម​ចិញ្ចើម​ថ្នល់​នៅ​កម្ពុជា ស្ត្រី​សាសន៍​ម៉ាសាយ​នៅ​ឧទ្យានជាតិ​អភិរក្ស​អាហ្វ្រិក​ម៉ារ៉ា​នូវ​រូបថត​ដំបូង​របស់​ពួកគេ ។

ខ្ញុំ​រង់ចាំ​នៅ​មន្ទីរពេទ្យ​ ពេលកូនយើង​ម្នាក់ៗ​កើតមក—គឺ​ពេល​វេជ្ជបណ្ឌិត​ជួយ ។

ខ្ញុំ​ទុកចិត្ត​លើ​ព្រះ ។ ខ្ញុំ​ជឿ​ថា « [ មាន​យើង ] ដើម្បីឲ្យ​ [ យើង ] អាច​មាន​អំណរ » ថា​មាន​ពេល​សម្រាប់​គ្រប់​ទាំងអស់នៅ​ក្រោម​មេឃ​ ។

តើ​បងប្អូន​ស្គាល់​ប្រវត្តិ​របស់​ខ្លួន​ឯង​​ដែរ​ឬ​ទេ ? តើ​ឈ្មោះ​​របស់​បងប្អូន​មាន​ន័យ​ដូចម្តេច ? ចំនួនប្រជាជន​លើ​ពិភពលោក​បាន​កើន​ពី ១.១ ពាន់​លាន​នាក់​ក្នុង​ឆ្នាំ ១៨២០ មក​ជិត ៧.៨ ពាន់​លាន​នាក់​ក្នុង​ឆ្នាំ ២០២០ ។ ឆ្នាំ ១៨២០ ​ហាក់ដូច​ជា​ឆ្នាំ​មួយ​ដែល​មាន​ការផ្លាស់ប្តូរ​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ ។ មនុស្ស​ជា​ច្រើន​ដែលបាន​កើត​ក្រោយ​ឆ្នាំ ១៨២០ មាន​អនុស្សាវរីយ និង​កំណត់ត្រារស់រវើក ដើម្បី​ស្គាល់​គ្រួសារ​ជា​ច្រើន​ជំនាន់ ។ តើ​បងប្អូន​អាច​គិត​ពី​អនុស្សាវរីយ​ជាក់លាក់​ ឬ​ផ្អែម​ល្ហែម​មួយ​ជាមួយនឹង​លោក​តា​លោក​យាយ ឬ​សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ​​ដែរ​ឬ​ទេ ?

ទោះបី​មនុស្ស​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ​មាន​ចំនួន​សរុប​ប៉ុន្មាន​ក៏​ដោយ ចំនួន​នោះ​អាច​កំណត់​បាន អាច​រាប់​បាន ​​រាប់​ម្តង​មួយៗ ។ យើង​ម្នាក់ៗ​សំខាន់​ណាស់​ទាំងបងប្អូន និង​រូប​ខ្ញុំ ។

សូម​ពិចារណា​ចំណុច​នេះ ៖ ទោះបី​យើង​ស្គាល់ ឬ​មិន​ស្គាល់​​ពួកគាត់​ក្តី យើង​ម្នាក់ៗ​បាន​កើត​មក​ពី​ឪពុកម្តាយ​រៀងៗ​ខ្លួន ។ ហើយ​ឪពុក​ម្តាយ​ម្នាក់ៗ​បាន​កើត​ពី​ឪពុក​ម្តាយ​ពួកគាត់​រៀងៗ​ខ្លួន​ដែរ ។ ទោះ​បី​តាម​ត្រកូល​កំណើត ឬ​ត្រកូល​សុំ​មក​ចិញ្ចឹម​ក្តី យើង​ទាំង​អស់​គ្នា​គឺ​ជា​គ្រួសារ​របស់​ព្រះ​ដែល​បាន​ភ្ជាប់​ក្នុង​គ្រួសារ​មនុស្ស​ជាតិ ។

ជីតាទួត​ទី ៣០ របស់​ខ្ញុំ​ដែល​បាន​កើត​នៅ​ឆ្នាំ ៨៣៧ គ.ស. គឺ​គ្រួសារ​ហ្គងដ្រាហ្គន​ទីមួយ បាន​ចាប់ផ្តើម​ភូមិ​គ្រួសាររបស់​យើង​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។ គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​លេង​ភូមិ​គ្រួសារ​ហ្គង ប្រជាជន​នៅ​ទីនោះ​និយាយ​ថា « Wenhan huilaile ( វិនហាន ហួយ​ឡាយលឹ ) »ហ្គែរីត​ត្រឡប់​មក​ផ្ទះវិញ​ហើយ ) ។

នៅ​លើ​មែកធាង​គ្រួសារ​នៅ​រស់​ខាង​ម្តាយ​ខ្ញុំ មាន​ឈ្មោះ​គ្រួសារ​រាប់​ពាន់​ឈ្មោះ ក៏​មាន​ឈ្មោះ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ស្វែង​រកដែរ ។ យើង​ម្នាក់ៗ​មាន​គ្រួសារ​ច្រើន​ទៀត​​ដែល​​ត្រូវ​ភ្ជាប់​ទំនាក់ទំនងជាមួយ​គ្នា ។ បើសិន​បងប្អូន​គិត​ថា​លោក​យាយ​របស់​បងប្អូន​បាន​បញ្ចប់​ពង្សាវលី​​គ្រួសារ​របស់​បងប្អូន​ទាំងអស់​ហើយ នោះ​សូម​ស្វែងរក​បងប្អូន​ជីដូន​មួយ​របស់​បងប្អូន និង​បងប្អូន​ជីដូន​​មួយ​របស់​បងប្អូន​ជីដូន​មួយ​បងប្អូន ។ សូម​ភ្ជាប់​ឈ្មោះ​គ្រួសារ​ដែលបងប្អូន​ចងចាំ ជាមួយ​ឈ្មោះ​ដែល​អាច​ស្រាវជ្រាវ​រក​បាន​ដល់​ទៅ ១០ ពាន់លាន​ឈ្មោះ ដែល​ឥឡូវ​នេះ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មានបណ្តុំ​ឈ្មោះ​នេះ​លើ​អ៊ិនធើណែត និង​មាន ១.៣ ពាន់​លាន​នាក់​នៅ​ក្នុង​កម្មវិធី​មែកធាង​គ្រួសារ​នេះ ។​

រូបភាព
ដើមឈើ​រស់​ដែល​មាន​ឫស និង​មែក

សូម​ឲ្យ​មិត្ត​ភក្តិ ឬ​គ្រួសារ​គូរ​រូប​ដើម​ឈើ​រស់​មួយដើម ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បង្រៀន​ថា ដើម​ឈើ​រស់​គឺ​មាន​ឫស និង មែក ។ មិន​ថា​បងប្អូន​គឺ​ជា​ជំនាន់​ទីមួយ ឬ​ទី​ដប់ ដែល​គេ​ស្គាល់នោះ​ទេ សូម​ភ្ជាប់​ជំនាន់​នោះ​ជាមួយ​គ្នា ។ សូម​ភ្ជាប់ឫស និង​មែក​​នៅក្នុង​មែក​ធាង​គ្រួសារ​នៅ​រស់​របស់​បងប្អូន ។

សំណួរ « តើ​អ្នក​មក​ពី​ណា ? » គឺ​​សួរ​រក​ត្រកូល ទីកន្លែង​កំណើត និង​ប្រទេស​កំណើត ឬ​ស្រុក​កំណើត ។ នៅ​ទូទាំង​សាកលលោក​ពួក​យើង​ចំនួន ២៥ ភាគរយ ស្រាវជ្រាវ​រក​ស្រុក​កំណើត​ខ្លួន​នៅ​ប្រទេស​ចិន, ២៣ ​ភាគរយ​នៅ​ប្រទេស​ឥណ្ឌា ,១៧ ភាគរយ​នៅ​ផ្នែក​នៃ​អាស៊ី​ប៉ាស៊ីហ្វិក, ១៨ ​ភាគរយ​នៅ​អើរ៉ុប, ១០​ ភាគរយ​នៅ​អាហ្វ្រិក ៧ ភាគរយ​នៅ​អាមេរិក ។១០

សំណួរ « តើ​អ្នក​មក​ពី​ណា ? » ក៏​អញ្ជើញ​យើង​ឲ្យ​​ស្វែងរក​អត្តសញ្ញាណ​ដ៏​ទេវភាព និង​គោល​បំណង​ខាង​វិញ្ញាណ​ក្នុង​ជីវិត​យើង​ផងដែរ ។​

យើង​មាន​ប្រវត្តិ​រៀងៗ​ខ្លួន ។

មាន​គ្រួសារ​មួយ​ដែល​ខ្ញុំ​ស្គាល់​បាន​ភ្ជាប់​គ្រួសារ​ប្រាំ​ជំនាន់ ពេល​ពួកគេ​បាន​ទៅ​លេង​ផ្ទះ​ចាស់​របស់​ខ្លួន​នៅ​ទីក្រុង​វីននីផេក ប្រទេស​កាណាដា ។ នៅ​ទីនោះ​​លោក​តា​បាន​ប្រាប់​ចៅ​ប្រុស​គាត់​អំពី​ថ្ងៃ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​រ​នាក់ ( ដែល​គាត់​ហៅ​ពួកគេ​ថាជាពួកទេវតា​ពី​ស្ថានសួគ៌ ) បាន​នាំ​ដំណឹង​ល្អ​​​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ​​មក ដែល​ផ្លាស់ប្តូរ​គ្រួសារ​ពួកគាត់​ជា​រៀង​រហូត ។

ម្តាយ​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​បាន​អញ្ជើញ​កូនៗ​របស់​គាត់ និង​បងប្អូន​ជីដូន​មួយ​របស់​ពួកគេ​មក ដើម្បី​សួរ​បទពិសោធន៍​កាល​ពី​កុមារភាព​របស់​លោក​យាយទួត​ពួកគេ ។​ ឥឡូវ​នេះ​ដំណើរ​ផ្សង​ព្រេង និង​មេរៀន​ជីវិត​របស់​លោក​យាយ​ទួត​នោះ គឺ​ជា​សៀវភៅ​គ្រួសារ​ដ៏​មាន​តម្លៃ​ក្រៃលែង ដែល​បាន​រួបរួម​ជំនាន់​ក្រុមគ្រួសារ ។

យុវជន​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​កំពុង​ចង​ក្រង​សៀវភៅ « កំណត់ហេតុ​លោក​ពុក » ។ ជា​ច្រើន​ឆ្នាំ​​មក​ហើយ ឡាន​មួយ​បាន​បុក​ឪពុក​របស់​គាត់​ស្លាប់ ។ ឥឡូវ​នេះ​ដើម្បី​ស្គាល់​ឪពុក​របស់​គាត់ យុវជន​ដ៏​អង់អាច​ម្នាក់​នេះ​កំពុង​រក្សា​ទុក​​អនុស្សាវរីយ និង​ប្រវត្តិកាល​ពី​កុមារភាព​មកពី​គ្រួសារ និង​មិត្តភក្តិ ។

ពេល​គេសួរ​ថា តើ​​អត្ថន័យ​​ជីវិតនៅត្រង់ណា នោះ​មនុស្ស​ភាគច្រើនយក គ្រួសារ ​ជាទី​​មួយ ។១១ នេះ​រួម​ទាំង​គ្រួសារ​ដែល​កំពុង​នៅរស់ និងដែល​ស្លាប់​ទៅ ។ ប្រាកដ​ណាស់ ពេល​យើង​ស្លាប់​ទៅ យើង​មិន​ចង់​បញ្ឈប់​វត្តមាននោះ​ទេ ។ យើង​បន្ត​រស់នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។

បុព្វការី​ជន​របស់​យើង​សម​នឹង​ត្រូវ​បាន​ចងចាំ ដូចកាលនៅរស់ដែរ ។១២ យើង​ចងចាំ​កេរដំណែល​របស់​យើង​តាមរយៈ​ប្រវត្តិ​ផ្ទាល់​មាត់, កំណត់ត្រា​ត្រកូល និង​ប្រវត្តិ​គ្រួសារ, វត្ថុ​រំឭក ឬ​ទីកន្លែង​នៃ​ការចងចាំ, និង​ការប្រារព្ធ​ពិធី​ដែល​មាន​រូបថត អាហារ ឬ​វត្ថុ​នានា​ដែល​រំឭក​យើង​ពី​បុគ្គល​ជា​ទីស្រឡាញ់ ។

សូម​គិត​ពី​កន្លែង​ដែល​បងប្អូន​រស់នៅ—តើ​​វា​មិន​អស្ចារ្យទេ​ឬអី ​ដែល​ប្រទេស និង​សហគមន៍​របស់​បងប្អូន​ចងចាំ និង​រំឭក​ដល់​បុព្វការី​ជន គ្រួសារ មនុស្ស​ដទៃ​ទៀត​ដែល​បាន​បម្រើ និង​លះបង់​នោះ ? ឧទាហរណ៍ នៅ​រដូវ​ច្រូតកាត់​នៃ​បុណ្យ​រំឭក​នៅ សោវ ម៉ូលតុន, ដេវ៉ុនស្សែ ប្រទេស​អង់គ្លេស ស៊ីស្ទើរ​ហ្គង និង​ខ្ញុំ​ចូលចិត្ត​ស្វែងរក​ព្រះវិហារ និង​សហគមន៍​តូច​មួយ ជា​កន្លែង​ដែល​គ្រួសារ​របស់​យើង​ឈ្មោះ ប៉ឌិន ជា​ច្រើន​ជំនាន់​បាន​រស់​នៅ ។ យើង​គោរព​បុព្វការីជន​របស់​យើង ដោយ​ការបើក​ស្ថានសួគ៌​តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ១៣ និង​ដោយ​ការក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​១៤ នៅក្នុង​ចំណង​នៃ​ជំនាន់​របស់​យើង ។១៥

វា​នឹង​មាន​​ប្រយោជន៍ នៅក្នុង​ជំនាន់​នៃ​សង្គម​ដែល « គិត​តែ​ពី​ខ្លួន​ឯង » នេះ​ ពេល​ជំនាន់​នានា​ភ្ជាប់​គ្នា​ក្នុង​របៀប​​ដ៏​មាន​អត្ថន័យ ។ យើង​ត្រូវ​ស្គាល់​ខ្លួន​យើង ដើម្បី​យើង​អាច​រីកចម្រើន—សម្រាប់​ទំនាក់ទំនង​ពិត ការបម្រើ​ដ៏​មាន​អត្ថន័យ ការរស់នៅ​ដ៏​មាន​ន័យ​លើស​ពី​រូបភាព​ក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

ការភ្ជាប់​ទំនាក់​ទំនង​ជាមួយ​បុព្វការីជន​​អាច​ផ្លាស់ប្តូរ​ជីវិត​យើង​ក្នុង​របៀប​ដ៏​អស្ចារ្យ​ជា​ច្រើន ។ ចេញ​ពី​ការសាកល្បង និង​សមិទ្ធផល​របស់​ពួកគាត់ នោះ​យើង​ទទួល​បាន​សេចក្តី​ជំនឿ និង​ភាព​រឹងមាំ ។១៦ ចេញ​ពី​សេចក្តីស្រឡាញ់ និង​ការលះបង់​របស់​ពួកគាត់ នោះ​យើង​រៀន​អភ័យទោស និង​បន្ត​បោះជំហាន​ទៅមុខ ។ កូនៗ​របស់​យើង​ក្លាយជាមនុស្សមាន​ភាពអត់ធន់ ។ យើង​ទទួល​បាន​ការការពារ និង​អំណាច ។ ចំណងជាមួយ​បុព្វការីជន​បង្កើន​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ អំណរគុណ អព្ភូតហេតុ ។ ចំណង​បែប​នោះ​អាច​នាំ​ជំនួយ​មក​ពី​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។

សេចក្តីទុក្ខព្រួយ​អាច​កើត​មាន​ក្នុង​គ្រួសារ ដូចជា​ក្តីអំណរ​ដែរ ។ គ្មាន​បុគ្គល​ណា​ល្អ​ឥតខ្ចោះ​ទេ ក្រុម​គ្រួសារ​ក៏​ដូច​គ្នា​ដែរ ។ ពេល​អស់​អ្នក​ដែល​​ស្រឡាញ់ ចិញ្ចឹម​បីបាច់ និង​ការពារ​យើង​ពុំ​បាន​បំពេញ​ភារកិច្ច​ទាំង​នោះ នោះ​យើង​មាន​អារម្មណ៍​ថា គេ​បោះបង់​យើង យើង​ខ្មាស​អៀន និង​ឈឺចាប់ ។ គ្រួសារ​អាច​ដូច​ជា​ស្គរ​ប្រហោង​ក្នុង ។ ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី​ស្ថានសួគ៌ នោះ​យើង​អាច​យល់​ពី​គ្រួសារ​យើង ហើយផ្សះផ្សារ​គ្នា​បាន ។​១៧

ជួនកាល​ការតាំងចិត្ត​ដ៏រឹងប៉ឹង​ដើម្បី​​នៅ​ជាប់​នឹង​ទំនាក់ទំនង​គ្រួសារ ជួយ​យើង​ឲ្យ​សម្រេច​បាន​កិច្ចការ​លំបាកៗ ។ ក្នុង​ករណី​ខ្លះ សហគមន៍​ក្លាយ​ជា​គ្រួសារ ។ យុវនារី​ដ៏អស្ចារ្យ​ម្នាក់​ដែល​មាន​បញ្ហា​ដោយសារ​គ្រួសារ​ប្តូរ​ទីលំនៅ​ជារឿយៗ បាន​ជួបគ្រួសារ​ព្រះវិហារ​មួយ​ដ៏​ជាទីស្រឡាញ់ ជា​កន្លែង​ដែល​​ចិញ្ចឹម​បីបាច់ និង​ផ្តល់​ភាព​សុខសាន្ត​ឲ្យ​នាង ។ តំណពូជ និង​លំនាំ​គ្រួសារ​ជះឥទ្ធិពល​លើ​យើង ប៉ុន្តែ​វា​មិន​កំណត់​​ពីយើង​ទេ ។

ព្រះ​សព្វព្រះទ័យ​ឲ្យ​​គ្រួសារ​យើង​រីករាយ និង​នៅ​ជា​និរន្តរ៍ ។ ភាពនិរន្តរ៍នឹងយូរ​អង្វែង បើសិន​យើង​ធ្វើ​អ្វី​មិន​សប្បាយ​ចិត្ត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។​ ភាពរីករាយ​គឺមានខ្លី​ណាស់ បើសិន​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​ឈប់​មាន​ក្នុង​ជីវិត​នេះ ។​​ តាមរយៈ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​សេចក្តីស្រឡាញ់ ព្រះចេស្តា និង​ព្រះគុណ​ទ្រង់​អាច​ផ្លាស់ប្តូរ​យើង​១៨ ហើយ​ព្យាបាល​ទំនាក់ទំនង​របស់​យើង ។ ការបម្រើ​​នៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ធ្វើ​ឲ្យ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​កើត​មាន​ពិត​ចំពោះ​ពួកគេ និង​ពួកយើង ។ ដោយ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ នោះ​យើង​អាច​ត្រឡប់​​ទៅ​កាន់​វត្តមាន​របស់​ព្រះ​ជា​​ក្រុមគ្រួសារ​រួម​គ្នា​ដ៏អស់កល្ប​ជានិច្ច ។១៩

ប្រវត្តិ​របស់​យើង​ម្នាក់ៗ​គឺ​ជា​​ដំណើរមិន​ចេះចប់​មួយ​ ពេល​យើង​ស្វែងរក បង្កើត ហើយប្រែ​ក្លាយ​ដោយនូវសក្តានុពល​ដែលហួស​ពី​ការស្មាន ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ការណ៍​នេះ​អាច​មើល​ទៅ​ថា ជា​គោល​លទ្ធិ​មួយ​ដ៏​ធំ​ដុំ​ណាស់ ដែល​យើង​យក​មក​និយាយ​—​គឺអំណាច​ដែល​កត់ ឬ​ចង​នៅ​ផែនដី ហើយ​ចងទុក​នៅ​ស្ថាន​សួគ៌​ដែរ » ។២០ ទំនាក់ទំនង​ដែល​យើង​បង្កើត​នៅ​ទីនេះ​អាច​មាន​នៅ​ទីនោះ​ជាមួយ​នឹង​សិរី​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។២១ ប្រាកដ​ណាស់ « យើង​រាល់​គ្នា​មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅពី [ សមាជិក​គ្រួសារ​យើង ] ឡើយ រីឯ​ពួក​គេ​ក៏​មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ​ក្រៅ​ពី​យើង​ដែរ » នោះ​គឺ​នៅក្នុង « ការ​រួបរួមគ្នា​ទាំង​មូល និង​ពេញ​លេញ និង​ល្អ​ឥត​ខ្ចោះ » ។២២

តើ​ឥឡូវនេះយើង​អាច​ធ្វើ​អ្វីខ្លះ​ ?

ទីមួយ​ សូម​ស្រមៃ​ថា​បងប្អូន​មើល​ខ្លួនឯងទៅវិញ​ទៅ​មក​នៅក្នុង​កញ្ចក់​ឆ្លុះ​ដ៏​អស់​កល្ប​​ជានិច្ច​​ពីរ ។ នៅកញ្ចក់​ម្ខាង សូម​ស្រមៃ​ថាខ្លួន​អ្នក​ជា​កូនស្រី ចៅស្រី ចៅទួត​ស្រី ហើយនៅក្នុង​កញ្ចក់ម្ខាង​ទៀត សូម​ញញឹម​ដាក់​ខ្លួន​ឯង​ក្នុង​នាម​ជា​មីង ម្តាយ ជីដូន ។ ពេលវេលា​ដើរ​លឿន​ណាស់ ! នៅក្នុង​គ្រា និង​តួនាទី​នីមួយៗ សូម​កត់សម្គាល់​ថា តើ​នរណា​នៅ​ជាមួយ​​បងប្អូន ។ សូម​ប្រមូល​រូបថត និង​ប្រវត្តិ​របស់​ពួកគាត់ សូម​ធ្វើ​ឲ្យ​អនុស្សាវរីយ​របស់​ពួកគាត់​ក្លាយ​ជា​ការពិត ។ សូម​កត់ត្រា​ឈ្មោះ បទពិសោធន៍ កាលបរិច្ឆេទ​សំខាន់ៗ​របស់​ពួកគាត់ ។ ពួកគាត់​ជា​គ្រួសារ​​បងប្អូន—ជា​គ្រួសារ​ដែល​បងប្អូនមាន និង​ចង់​បាន ។

ពេល​បងប្អូន​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​គ្រួសារ នោះ​វិញ្ញាណ​នៃអេលីយ៉ា​« ការបើក​សម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ទីបន្ទាល់​ពី​លក្ខណៈ​ដ៏​ទេវភាព​នៃ​ក្រុមគ្រួសារ » ២៣នឹងចង​ចិត្ត​​របស់​ឪពុកម្តាយ និង​កូនៗ​របស់បងប្អូនឲ្យ​​រួម​គ្នា​ក្នុង​សេចក្តីស្រឡាញ់ ។២៤

ទី​ពីរ សូម​ឲ្យ​ការស្វែងរក​ពង្សប្រវត្តិធ្វើ​ឡើង​ដោយចេតនា និងដុះ​ចេញពីចិត្ត ។​ សូម​ទូរសព្ទ​ទៅរកជីដូន​បងប្អូន ។ សូម​សម្លឹង​មើល​កែវភ្នែក​កូន​ដែលទើប​នឹង​កើត ។ សូម​ឆ្លៀត​ពេល—ស្វែងរក​ភាពអស់កល្បជានិច្ច—នៅ​ក្នុង​ដំណាក់កាល​​នីមួយៗ​នៃ​ការធ្វើ​ដំណើរ​របស់​បងប្អូន ។ រៀន និង​ទទួល​ស្គាល់កេរដំណែល​គ្រួសារ​បងប្អូន​ដោយ​អំណរគុណ និង​ស្មោះត្រង់​ ។ មានចិត្តសាទរ និង​វិជ្ជមាន ​បើ​ចាំបាច់ សូម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន​​ដោយ​រាបសា ​ដើម្បី​បញ្ឈប់​អ្វី​ដែល​អវិជ្ជមាន ។ សូម​ឲ្យ​រឿង​ល្អៗ​ចាប់ផ្តើម​ជាមួយ​បងប្អូន ។

ទី​បី ​សូម​ចូល​​គេហទំព័រ​ FamilySearch.org ។ ទាញ​យក​កម្មវិធី​នេះ​ដាក់លើ​ទូរសព្ទដៃ ។ កម្មវិធី​នេះ​​ឥត​គិតថ្លៃ ហើយ​សប្បាយ ។ សូម​ស្វែងរក សូមភ្ជាប់ សូម​ធ្វើ​ជា​កម្មសិទ្ធិ ។ សូម​មើល​ថា តើអ្នក​មាន​ទំនាក់ទំនង​នឹង​មនុស្ស​នៅក្នុង​បន្ទប់របៀបណា តើ​វា​ងាយ​ស្រួល និង​រីករាយ​យ៉ាង​ណា​ក្នុង​ការបន្ថែម​ឈ្មោះ​ទៅ​លើ​មែក​ធាង​គ្រួសារ​នៅ​រស់​របស់​បងប្អូន ដើម្បី​ស្វែងរក និង​ផ្តល់​ពរ​ដល់​បុព្វការីជន និង​កូនចៅ​ជំនាន់​ក្រោយ​របស់​បងប្អូន ។

ទីបួន សូម​ជួយ​រួបរួម​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។ សូម​ចងចាំពី​ប្រជាសាស្ត្រ​នៃស្ថានសួគ៌ ។ មាន​វិញ្ញាណនៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន​ច្រើន​ជាង​នៅ​ផ្នែក​ខាង​នេះ ។ កាលណា​មាន​ព្រះវិហារ​បរិសុទ្ធ​ច្រើន​កន្លែង​នៅ​កាន់​តែ​ជិត​យើង សូម​ផ្ដល់​ឱកាស​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ការសន្យា​នៅ​ឯ​បុណ្យ​អ៊ីស្ទើរ និង​ជានិច្ចកាល​នោះ​គឺ​ថា នៅក្នុង​ និង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ក្លាយជា​​ប្រវត្តិ​ដ៏​ល្អ​បំផុត​របស់​យើង ហើយ​គ្រួសារ​យើង​អាច​ប្រែ​ជា​រីករាយ និង​នៅ​ជានិរន្តរ៍ ។ នៅក្នុង​គ្រប់​ជំនាន់​របស់​យើង​ ព្រះយេស៊ូវគ្រីស្ទ​បាន​​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ប្រោសលោះ​ដល់​ពួកឈ្លើយ ហើយដោះមនុស្ស​ដែល​ត្រូវគេ​ជិះជាន់ឲ្យ​រួច ។២៥ សេចក្ដីសញ្ញា​គឺ​ជា​កម្មសិទ្ធិ​ជាមួយ​ព្រះ និង​ជាមួយ​គ្នា២៦រួម​ទាំងការដឹង​ថា ​វិញ្ញាណ និង​រូបកាយរបស់​​យើង​​បាន​រួម​គ្នា​​ក្នុង​ការរស់​ឡើង​វិញ ហើយ​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង​អាច​បន្ត​ហួស​ពី​សេចក្តីស្លាប់ ជាមួយ​នឹង​អំណរ​ដ៏​ពោរពេញ ។២៧

យើង​មាន​ប្រវត្តិ​រៀងៗ​ខ្លួន ។ សូម​មក​ស្វែងរក​ប្រវត្តិ​របស់​បងប្អូន ។ សូម​មក​រក​សំឡេង​ ចម្រៀង និង​ភាព​សុខុដុម​របស់បងប្អូន​នៅក្នុង​ទ្រង់ ។ នេះ​គឺ​ជា​ព្រះរាជបំណង​តែ​មួយ​គត់ ដែល​ព្រះ​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី ហើយ​យល់​ថា​ជាល្អ​ហើយ ។២៨

សូម​សរសើរ​ដល់​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ការស្តារ​ឡើង​វិញ​ជា​និរន្តរ៍​នៅក្នុង​ដំណឹង​ល្អ និង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​មក​ស្វែងរក​គ្រួសារ​របស់​បងប្អូន គ្រប់​ជំនាន់​ទាំងអស់ ហើយ​នាំ​ពួកគាត់​ទៅ​ផ្ទះ​វិញ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « ព្រះ​វរបិតា​ស្រឡាញ់​​ខ្ញុំ » សៀវភៅ​ចម្រៀង​កុមារលេខ ១៦ ។

  2. នីហ្វៃទី ២ ២:២៥ ។

  3. សូមមើល សាស្តា ៣:១ ។

  4. ផ្អែក​លើ​លេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ, The World at Six Billion ( ឆ្នាំ​១៩៩៩ ), ៥, table ១; « World Population by Year, » Worldometer, worldometers.info ។

  5. មនុស្ស​ជាច្រើន​មាន​ពរ​ដែល​មាន​ឪពុកម្តាយ​ដែល​ពុំ​បាន​​បង្កើត​រូបកាយ​ពួកគេ ប៉ុន្តែ​ពួកគេ​បាន​ចូល​​រួម​ជា​គ្រួសារ​ តាមរយៈ​ចំណង​នៃសេចក្តីស្រឡាញ់ និង​ការសុំ​មក​ចិញ្ចឹម និង​សេចក្តីសញ្ញា​នៃ​ការផ្សារភ្ជាប់​ដ៏​ពិសិដ្ឋ ។

  6. ខ្ញុំ​សូម​សម្តែង​អំណរ​គុណ​ដល់​អស់​អ្នក​ដែល​កំពុង​សាកល្បង​របៀប​នានា ដើម្បី​រៀបចំ​ឈ្មោះ​គ្រួសារ​ក្នុង​ចំនួន​ដ៏​ធំ​មួយ ទៅ​ក្នុង​​មែកធាងគ្រួសារ ។​

  7. ក្នុង​ឆ្នាំ ២០២១ មនុស្ស​ចំនួន ៩៩ លាន​ឈ្មោះ​ត្រូវបាន​បន្ថែម​ទៅ​ក្នុង​មែងធាង​គ្រួសារ​ជា​សាធារណៈ ។ ហើយ​ថ្មីៗ​នេះ ការធ្វើ​ឌីជីថល​បាន​បំពេញ​មីក្រូហ្វីលម៍​ចំនួន ២.៤ លាន​ដុំ ដែល​មាន​ឈ្មោះ​ប្រមាណ​ជា ៣៧ ពាន់លាន​ឈ្មោះ ( ដែល​មាន​ឈ្មោះ​ខ្លះ​ស្ទួន​គ្នា ) ។ ឥឡូវ​នេះ​កំណត់ត្រា​ឈ្មោះ​បុគ្គល​ទាំង​នេះ​អាច​ត្រូវបាន​រៀបចំ​ ដើម្បី​ត្រូវបាន​ស្រាវជ្រាវ ស្វែងរក និង​បន្ថែម​ទៅ​ក្នុង​មែកធាង​គ្រួសារ​មនុស្ស​ជាតិ ។

  8. សូមមើល រ័សុល អិម ណិលសុន « Roots and Branches » Ensignខែ ឧសភា ឆ្នាំ ២០០២ ទំព័ ២៧–២៩ ។

  9. ប្រាកដ​ណាស់ ពេល​យើង​ស្វែងរក និង​កសាង​មែកធាង​គ្រួសារ​នៅ​រស់​របស់​យើង នោះ​សូម​រក្សា​ការគោរព ១០០ ភាគរយ​​ដល់​ឯកជន​ភាព និង​ការចូលរួម​របស់​អ្នកស្ម័គ្រ​ចិត្ត​នៃ​សមាជិក​គ្រួសារ ទាំង​អ្នក​នៅ​រស់ និង​អ្នក​ស្លាប់ ។

  10. vid Quimette បូក​សរុប​តួ​លេខ​ទាំង​នេះ, ផ្អែកលើ Angus Maddison, The World Economy: A Millennial Perspective (ឆ្នាំ​២០០១), 241, table B-10 ។

  11. សូមមើល Laura Silver and others, “What Makes Life Meaningful ? Laura Silver and others, “What Makes Life Meaningful ។

  12. នីហ្វៃ​ទី​១ ៩:៥; នីហ្វៃ​ទី១ ១៩:៣; ពាក្យសម្តីនៃ​មរមន​១:៦–៧; និង អាលម៉ា​៣៧:២ និយាយ​ពី​ការរក្សា​បញ្ជី និង​ការចងចាំ « សម្រាប់​ប្រយោជន៍​ដ៏​វាងវៃ​មួយ » រួមទាំង​ការផ្តល់​ពរ​ដល់​ជំនាន់​នាពេល​អនាគត ។

  13. សូមមើល រ័សុល អិម ណិលសុន និង វីនឌី ដបុលយូ ណិលសុន “Open the Heavens through Temple and Family History Work,” Ensign, Oct. 2017, 34–39; Liahona, Oct. 2017, 14–19; see also “RootsTech Family Discovery Day—Opening Session 2017” (video), ChurchofJesusChrist.org ។

  14. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:១៨ ។

  15. សូមមើល ហ្គរដុនប៊ី ហ៊ិងគ្លី ​« Keep the Chain Unbroken » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ) គេហទំព័រ speeches.byu.edu ។ ប្រធាន ហ៊ិងគ្លី ក៏​ត្រូវ​បាន​ដកស្រង់​ក្នុង ដេវីឌ អេ បែដណា « A Welding Link » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ ) ផ្សាយផ្ទាល់ broadcasts.ChurchofJesusChrist.org ។

  16. ឧទាហរណ៍​ នៅក្នុង​គ្រួសារ​យើង ហិនរី ប៉ឌិន មក​ពី​ ដេវ៉ុនស្សែ ប្រទេស​អង់គ្លេស បាន​រៀបការ​នឹង​ សារ៉ា ហាវ៉ត ដែលបាន​​ធ្វើ​អន្តោប្រវេសន៍​ជាមួយ​គ្រួសារ​គាត់ បន្ទាប់​ពី​ចូល​ជា​សមាជិក​សាសនាចក្រ ។ អំឡុងពេល​សារ៉ា​រស់នៅ សេន ល្វីស កាល​ជា​ក្មេង​ជំទង់ ឪពុក​ ម្តាយ និង​បងប្អូន​បង្កើត​គាត់​ទាំង​ប្រាំ​នាក់​បាន​ស្លាប់ ។ ហិនរី និង​សារ៉ា​មាន​កូន ១០​នាក់ ។ សារ៉ា​ក៏​បាន​ចិញ្ចឹម​កូន​ប្រាំមួយ​នាក់​នៃ​​ប្រពន្ធ​ទីមួយ​របស់​ហិនរី​​​ គឺ​ អាន អ៊ីរីលែន បន្ទាប់​ពី​គាត់​ស្លាប់ ។​ សារ៉ា​ក៏​ជា​ម្តាយ​​​របស់​ចៅស្រី​ក្មេង​ពីរ​នាក់​ បន្ទាប់​ពី​កូនប្រសារ​ស្រី ( របស់​សារ៉ា ) បាន​ស្លាប់​ទៅ ។ ទោះបី​ជួប​ការលំបាក​ជាច្រើន​នៅក្នុង​ជីវិត​ក្តី ក៏​សារ៉ា​មាន​ចិត្ត​កក់ក្តៅ ស្រឡាញ់ មាន​ចិត្ត​អាណិតអាសូរ ប្រាកដ​ណាស់​គឺ​ខ្នះខ្នែង​ធ្វើការ ។ គេ​ស្គាល់​គាត់​ដោយ​សេចក្តីស្រឡាញ់​ថា « លោក​យាយ​តូច » ។

  17. វា​អាចមាន​ការលំបាក ពេល​យើង​អភ័យ​ទោស​​ឲ្យ​ខ្លួន​ឯង និង​ចំពោះ​គ្នា​ទៅវិញទៅមក តែ​ដោយ​មាន​ជំនួយ​ពី​ព្រះគ្រីស្ទ នោះយើង​ក្លាយ​ជា « កូន​របស់​ព្រះ » (ម៉ាថាយ ៥:៩) ។

  18. ឧទាហរណ៍ ​សូមមើល ម៉ូសាយ ៣:១៩) ។

  19. សូមមើល «ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោកនៅលើ​គេហទំព័រ​ChurchofJesusChrist.org ។

  20. គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:៩) ។

  21. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញ ១៣០:២) ។

  22. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:១៨) ។

  23. រ័សុល អិម ណិលសុន « A New Harvest Time » Ensign, ខែ ឧសភា ឆ្នាំ​១៩៩៨, ទំព័រ​៣៤; សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Open the Heavens through Temple and Family History Work » ទំព័រ​១៦–១៨ ។

  24. សូមមើល ម៉ូសាយ ១៨:២១ ។

  25. សូម​មើល លូកា ៤:១៨ ។

  26. ខ្ញុំ​ប្រាប់​ពាក្យ​ជា​ភាសា​ហេព្រើរ​ដល់​គ្រួសារ—mishpachah—ពាក្យ​នេះ​​ចេញ​មក​ពី​ឫស​ពាក្យ​ភាសា​ហេព្រើរ (shaphahh) មានន័យ​ថា « ចូលរួម ឬ​ចង​ភ្ជាប់​ជាមួយ​គ្នា » ។ គ្រប់​តួនាទី​នៅ​ក្នុង​ក្រុមគ្រួសារ​គឺ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ពង្រឹង​ចំណង​ក្រុមគ្រួសារ ។

  27. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:១៥–១៦, ៣៤៩៣:៣៣១៣៨:១៧ ។

  28. សូមមើល លោកុប្បត្តិ ១:៤,៣១ ។