២០១៩
តើ​ខ្ញុំ​គួរ​និយាយ​ដូចម្តេច ពេល​មិត្តភក្តិ​របស់​ខ្ញុំសួរ​សំណួរ​អំពី​សេចក្តី​ជំនឿ​របស់​យើង​ចំពោះ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ?
ខែ មិថុនា ឆ្នាំ ២០១៩


ចំទៅ​នឹង​គោលដៅ

តើ​ខ្ញុំ​គួរ​និយាយ​ដូចម្តេច ពេល​មិត្តភក្តិ​របស់​ខ្ញុំសួរ​សំណួរ​អំពី​សេចក្តី​ជំនឿ​របស់​យើង​ចំពោះ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ?

រូបភាព
family walking

នៅ​ក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « ប្រកាស​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើងដោយ​ព្រះ ហើយ​ថា គ្រួសារជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ កូនចៅ​របស់​ទ្រង់ » ( familyproclamation.lds.org ) ។

សេចក្តីប្រកាស​នេះ « គឺជា​សេចក្តីថ្លែងការណ៍មួយ​នៃ​សេចក្តីពិត​ដ៏អស់កល្ប » ដែល​កើត​ឡើង​តាមរយៈ « ដំណើរការ​នៃ​វិវរណៈ » ហើយ​ពុំមែន « គ្រាន់តែជា​សេចក្តីថ្លែងការណ៍​នៃ​គោលនយោបាយ » ឡើយ ( ដាល្លិន អេក អូក « ផែនការ និង​សេចក្តីប្រកាស » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣០, ២៩ ) ។ អ្នក​អាច​ចែកចាយ​ជំនឿ​ផ្ទាល់​របស់​អ្នក​ថា នេះ​គឺជាការពិត ហើយ​អ្នក​អាច​ចែកចាយ​ពរជ័យ​ដែល​សេចក្តីពិត​ទាំង​នេះ​បាន​ផ្តល់​ដល់​អ្នក ។

ក្នុងការ​ឆ្លើយ​តប​ទៅ​មនុស្ស​ដទៃ យើង​ត្រូវ​ចៀសវាង​ពី​ការគិតថា​ខ្លួន​ឯង​សុចរិត ឬ​ចៀសវាង​ពីជម្លោះ ។ យើង​គួរតែ​ព្យាយាម​ស្រឡាញ់​ពួកគេ ។ អស់​អ្នក​ដែល​បើក​ដួងចិត្ត ហើយ​ស្មោះសរ​ស័ក្តិសម​នឹង​ទទួល​បាន​ចម្លើយ​ស្មោះសរ ។ ប៉ុន្តែ​ប្រសិនបើ​វា​ជាក់ស្តែង​ពេក​ថា បុគ្គល​ម្នាក់​លេងសើច ហើយ​គ្រាន់តែ​ចង់​សើច​ចំអក ឬ​មើល​ងាយ​ទស្សន​របស់អ្នក ឬ​ប្រសិនបើ​ពួកគេ​គ្រាន់តែ​ចង់បង្ករឿង វា​ជាការល្អបំផុត​ដើម្បី​ចៀសវាងពី​ការពិភាក្សា​ ( សូមមើល ម៉ាថាយ ៧:៦ ) ។