២០១៩
ពេល​ឪពុក ឬ​ម្តាយ ឬ​ទាំង​ឪពុក និង​ម្តាយ​ពុំ​ចូលរួម​សាសនាចក្រ
ខែ មិថុនា ឆ្នាំ ២០១៩


ការបង្រៀន​យុវវ័យ និង​កុមារ​តូចៗ

ពេល​ឪពុក ឬ​ម្តាយ ឬ​ទាំង​ឪពុក និង​ម្តាយ​ពុំ​ចូលរួម​សាសនាចក្រ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

រូបភាព
boy walking into church alone

ប្រធាន រ័សុល អិម ណិលសុន បាន​ចម្រើន​វ័យ​ធំ​ឡើង​នៅក្នុង​ផ្ទះ​ដែល​ពោរពេញដោយ​ក្តីស្រឡាញ់ជាមួយ​ឪពុក​ម្តាយ​ដែល​លោក​ស្រឡាញ់​ជា​ខ្លាំង ។ ប៉ុន្តែ​កាល​ពី​នៅ​តូច លោក​បាន​ទៅ​ព្រះវិហារ​ដោយ​គ្មាន​ម្តាយ ឬ​ឪពុក​លោក​ទៅ​ជាមួយ​លោក​ទេ ហើយ​លោក​ចង់​ផ្សារភ្ជាប់​នឹង​គ្រួសារ​លោក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាយូរ​មក​ហើយ ។ ប៉ុន្តែ​គ្មាន​កូន​ណា​ម្នាក់​ត្រូវ​ដើរ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​តែ​ឯង​ឡើយ ។ សេចក្ដី​ស្រឡាញ់ និង​ការមើល​ថែ​របស់​គ្រួសារ និង​សមាជិក​វួដ​អាច​បំពេញ​ការខ្វះចន្លោះ​សម្រាប់​កុមារ ដែល​ពុំ​អាច​មាន​ដំណឹងល្អ​ជួយ​ជ្រោមជ្រែង​ពួកគេ​នៅ​ផ្ទះ ។ ការបង្រៀន​ដំណឹងល្អ​ដ៏​ល្អ និង​បទពិសោធន៍​ល្អៗ​នៅ​ផ្ទះ និង​ព្រះវិហារ អាច​ជួយ​កុមារ​គ្រប់​រូប​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។

សម្រាប់​ឪពុក ឬ​ម្តាយ​ដែល​ចូលរួម​ព្រះវិហារ​ដោយ​ពុំ​មាន​ស្វាមី ឬ​ភរិយា​ចូលរួម​ជាមួយ

  1. សូម​ចែកចាយ​ពរជ័យ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ ។ ជួយ​កុមារ​ឲ្យ​យល់​ថា ការរស់នៅ​តាម​ដំណឹង​ល្អ​អាច​នាំ​មកនូវ​ភាពសុខសាន្ត—និង​សម្រាល​បន្ទុក ។ សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​ចូលរួម​សាសនាចក្រ ដោយ​កុំ​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ​ណា​ម្នាក់​ដែល​ជ្រើសរើស​ពុំ​ចូលរួម​ព្រះវិហារ ។ សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​របៀប​រក្សា​សេចក្តីសញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​អ្នក ផ្តល់​ការលួងលោម និង​ការណែនាំ​ដល់​អ្នក ។

  2. បណ្តុះ​ឲ្យ​មាន​ឥរិយាបទ​វិជ្ជមាន​មួយ ។ សូម​ជួយកុមារ​ឲ្យ​ឃើញ​ពី​សេចក្តីល្អ​នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ ។ អ្នក​ក៏អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​សេចក្តីល្អ​នៅក្នុង​គ្រូបង្រៀន ថ្នាក់​ដឹកនាំ និង​សមាជិក​វួដ​ក្នុង​សាសនាចក្រ​របស់​ពួកគេ​ផងដែរ ។ និយាយ​អំពី​អ្វី​ដែល​កូន​របស់​អ្នក​បាន​រៀន​នៅ​ព្រះវិហារ ។ កុំ​គិត​ពី​យោបល់​ទន់ខ្សោយ ឬ​ដែល​គ្មាន​ការយល់​ចិត្ត​របស់​មនុស្ស​ដទៃ​ឡើយ ។ ផ្ទុយ​ទៅវិញ និយាយ​វិជ្ជមាន ហើយ​បង្ហាញ​ឆន្ទៈ​ដើម្បី​រៀន​ពី​មនុស្ស​ដទៃ ។

  3. គ្រប់គ្រង​អារម្មណ៍​អវិជ្ជមាន ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​អារម្មណ៍​អវិជ្ជមាន ដូចជា​ការភ័យ​ខ្លាច ភាពឯកោ ការខកចិត្ត និង​កំហឹង ។ បន្ទាប់​មក អ្នក​អាច​ជួយ​ពួកគេ​ដោះស្រាយអារម្មណ៍​របស់​ពួកគេ​តាមរយៈ​ការគូររូបភាព ការលេង​កម្សាន្ត ឬ​ការនិយាយ​គ្នា ។ ប្រសិនបើ​ចាំបាច់ អ្នក​ក៏​អាច​ស្វែងរក​ជំនួយ​ពី​អ្នក​មាន​វិជ្ជាជីវៈ​ផងដែរ ។ ការព្យាបាល​ដួងចិត្ត​ដែល​មាន​របួស​នឹង​ជួយ​មនុស្ស​គ្រប់​គ្នា ឲ្យ​កាន់តែ​ងាយ​ទទួល​យក​អារម្មណ៍​ខាង​វិញ្ញាណ ហើយ​មាន​បទពិសោធន៍​ប្រសើរ​ឡើង​នៅ​ព្រះវិហារ ។

  4. ប្រសិន​បើ​ចាំបាច់ សូម​ស្វែងរក​ជំនួយ ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ កុំ​រង់ចាំ​រហូត​ដល់​មាន​គេ​មក​សុំ​ជួយ​ឡើយ ។ ជួនកាល​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​សមាជិក​វួដ​ពុំ​អាច​សង្កេត​ឃើញ​ពី​តម្រូវ​ការ​នោះ ឬ​ពួកគាត់​ប្រហែល​ជា​ស្ទាក់ស្ទើរ​នឹង​ជួយ​ដោយ​គ្មាន​ការស្នើសុំ ។ ប្រសិនបើ​កុមារ​ត្រូវការ​ការប្រសិទ្ធពរ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​បុគ្គល​ណា​ដែល​អាច​ជួយ​បាន ហើយ​បន្ទាប់​មក​សូម​ជំនួយ​នោះ ។ ក៏​សូម​ពិចារណា​ពី​បុគ្គល​ដែល​អ្នក​អាច​ជួយ​បាន​ផងដែរ ។

សម្រាប់​មជ្ឈិមវ័យ​ទាំងអស់

  1. សូម​សង្កេត​មើល និង​ស្រឡាញ់​កុមារ​ដែល​ចូលរួម​ព្រះវិហារ​ជាមួយ​តែ​ឪពុក ឬ​ម្តាយ ឬ​តែ​ម្នាក់​ឯង ។ រៀន​ស្គាល់​ឈ្មោះ​ពួកគេ ហើយ​ស្វាគមន៍​ពួកគេ​ដោយ​កក់​ក្តៅ និង​សន្តាន​ចិត្ត​ល្អ ។ កុំ​វិនិច្ឆ័យ​ពួកគេ​ដោយ​សារតែ​កាលៈទេសៈ​ពួកគេ ហើយ​កុំ​សួរ​សំណួរ​អំពីអវត្តមាន​របស់​ឪពុក​ម្តាយ​ពួកគេ​ឡើយ ។ ពេល​កុមារ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដោយ​ស្មោះសរ​ពី​សមាជិក​សាសនាចក្រ នោះ​ពួកគេ​កាន់តែ​មានអារម្មណ៍​ធូរស្បើយ រៀន និង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

  2. ត្រូវ​ដឹង​ពី​តម្រូវការ​ពិសេស ។ ពេល​កុមារ​ចូលរួម​ព្រះវិហារ​ជាមួយ​តែ​ឪពុក ឬ​ម្តាយ ឬ​តែ​ម្នាក់​ឯង សូម​គិតគូរ​ពី​របៀប​នៃ​ការបង្រៀន ឬ​សកម្មភាព​ជាក់លាក់​ដែល​អាច​ជះឥទ្ធិពល​ដល់​ពួកគេ ។ នៅក្នុង​មេរៀន​មួយ​ស្តីពី​ការប្រសិទ្ធពរ​បព្វជិតភាព សូម​បង្រៀន​ថា មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​ពរជ័យ​ទាំង​នេះ ។ ប្រសិនបើ​សកម្មភាព​មួយ​មាន​ជាប់​ទាក់ទង​នឹង​ឪពុក​ម្តាយ សូម​រួម​បញ្ជូល​ទាំងឪពុក​ម្តាយ​ទាំងពីរ ។ សូម​ស្គាល់​កុមារ​ដែល​អាច​មាន​អារម្មណ៍​ងាយ​ទទួល​រង​ការ​ឈឺចាប់​នៅ​ថ្ងៃ​ពិសេស​ដូចជា ទិវា​បុណ្យ​រំឭក​គុណ​ឪពុក ឬ​ទិវាបុណ្យ​រំឭក​គុណ​ម្តាយ ។

  3. សូម​ជួយ​ពួកគេ​ឲ្យស្រឡាញ់ ហើយ​ពង្រឹង​គ្រួសារ​របស់​ពួកគេ ។ សូម​បង្រៀន​កុមារ​ថា ក្រុមគ្រួសារ​ត្រូវ​បាន​តែងតាំងឡើង​ដោយ​ព្រះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មាន​អំណរគុណ​ចំពោះ​សេចក្តីល្អ​នៅក្នុង​ក្រុមគ្រួសារ​ពួកគេ ។ កិច្ចការ​ពង្សប្រវត្តិ​អាច​ជួយ​កុមារ​ឲ្យ​ដឹង​ថា គ្រួសារ​របស់​ពួកគេ​ចាប់ផ្តើម​ពីមុន​ពួកគេ​បាន​កើត ។ ហើយ​ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ​អាច​ជួយ​ផ្តល់​ពរ​ដល់ពួកគេ « ឲ្យ​ខិត​កាន់តែ​ជិត និង​មាន​អំណរ​នៅក្នុង​គ្រួសារ [ របស់​ពួកគេ ] » ។

  4. បង្រៀន​គោលលទ្ធិ​ពិត​ដល់​ពួកគេ ។ សិទ្ធិ​ជ្រើសរើស​គឺជា​គោលលទ្ធិ​គ្រឹះ​មួយ​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ហើយ​កុមារ​ពុំ​ទទួល​ខុសត្រូវ​ចំពោះ​ជម្រើស និង​អំពើ​បាប​​របស់​ឪពុក​ម្តាយ​ឡើយ ( សូមមើល ម៉ូសេ ៦:៥៤ ) ។ បញ្ហា​របស់​ឪពុក​ម្តាយ​ក៏​ពុំមែន​ជា​កំហុស​របស់កូនៗ​ពួកគេ ហើយ​ក៏​ពុំមែន​ជា​ការទទួលខុសត្រូវ​របស់​កុមារ​ដើម្បី​ដោះស្រាយ​វា​ឡើយ ។ ការដឹង​ពី​រឿង​នេះ​អាច​ជួយ​កុមារ​ឲ្យ​មាន​ក្តី​បារម្ភ​តិចតួច អំពី​រឿង​ដែល​ពួកគេ​ពុំ​អាច​ផ្លាស់ប្តូរ​បាន ហើយ​មាន​អំណរគុណ​ដល់​ពរជ័យ​ជាច្រើន​ប្រចាំ​ថ្ងៃ​អំពី​ក្រុមគ្រួសារ ។

ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​ថា ៖ « ព្រះវរបិតាសួគ៌​យើង មាន​ព្រះទ័យ​រីករាយ​ដើម្បី​ប្រមូលផ្ដុំ ហើយ​ប្រទានពរ​ដល់​គ្រួសារ​ទ្រង់ ។ ផែនការ​របស់​ទ្រង់ ផ្ដល់​ឲ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​ទទួលយក ឬ បដិសេធ​ការអញ្ជើញ​របស់​ទ្រង់​ដែរ ។ គ្រួសារ​គឺ​ជា​ផ្នែក​សំខាន់​នៃ​ផែនការ​នេះ » ។

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ។

  2. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  3. ឃ្វីនថិន អិល ឃុក « The Joy of Family History Work » Liahona ខែ កុម្ភៈ ឆ្នាំ ២០១៦ ទំព័រ ២៧ ។

  4. ហិនរី ប៊ី អាវរីង « Gathering the Family of God » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០–២១ ។