២០១៩
ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​សាក្រាម៉ង់
ខែ មិថុនា ឆ្នាំ ២០១៩


រឿង​ក្នុង​ព្រះគម្ពីរ

ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​សាក្រាម៉ង់

រូបភាព
Jesus Taught about the Sacrament
រូបភាព
Jesus Taught about the Sacrament 2
រូបភាព
Jesus Taught about the Sacrament 3

ពីមុន​ព្រះយេស៊ូ​សុគត ទ្រង់​បាន​សោយ​អាហារ​ពិសេស​មួយ​ជាមួយ​ពួកសិស្ស​របស់ទ្រង់ ។ គេហៅ​វា​ថា​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​យកនំបុ័ង ហើយ​ប្រទានពរ​វា ។ ព្រះ​យេស៊ូវ​បាន​ប្រទាន​វាឲ្យ​ទៅ​​ពួកសិស្ស​របស់ទ្រង់ ។ ទ្រង់​បាន​ឲ្យ​ពួកលោកបរិភោគ​វា ដើម្បី​ជួយពួកលោក​ឲ្យ​ចងចាំ​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​យក​ពែង​មួយ ហើយ​ប្រទាន​វា​ឲ្យ​ទៅ​ពួក​សិស្ស​របស់​ទ្រង់ ។ ទ្រង់​បាន​ឲ្យ​ពួកលោក​ផឹក​វា ដើម្បី​ជួយពួកលោក​ឲ្យ​ចងចាំ​ទ្រង់ ។

ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់​ក៏​បានច្រៀង​ទំនុកតម្កើង​មួយ​ផងដែរ ។

ខ្ញុំ​អាច​ចងចាំ​ព្រះយេស៊ូវ តាមរយៈ​ការទទួលទាន​សាក្រាម៉ង់​រៀងរាល់​សប្តាហ៍ ដូច​ទ្រង់​បាន​សុំ​ឲ្យ​ពួកយើង​ធ្វើ ។