២០១៨
តើ​អ្វី​ជា​អំណោយ​ទាន​នៃ​ការសង្កេត​ស្គាល់ ?
ខែ មិថុនា ឆ្នាំ ២០១៨


តើអ្វីជាអំណោយទាននៃ​ការសង្កេត​ស្គាល់ ?

ព្រះគម្ពីរ​ថ្លែង​អំពី « សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ » ថា​ជា​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ ( កូរិនថូស​ទី១ ១២:១០; គ. និង ស. ៤៦:២៣ ) ។ វា​មាន​ន័យ​ថា « គឺ​ដើម្បី​ឲ្យ​យល់ ហើយ​ដឹង​នូវ​អ្វីៗ តាម​រយៈ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ ។ … គឺ​មាន​ទាំង​ការ​ស្គាល់​យ៉ាង​ជ្រាលជ្រៅ​ពិតអំពី​ចរិត​នៃ​មនុស្ស និង​ប្រភព និង​ន័យ​នៃ​សេចក្ដី​សម្ដែង​ខាង​វិញ្ញាណ​ផង » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ​«សង្កេត​ស្គាល់, អំណោយ​ទាន​ខាង» scriptures.lds.org ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា អំណោយ​ទាន​នៃ​ការសង្កេត​ស្គាល់​អាច​ជួយ​យើង ( ១ ) « ចាប់​យក​បាននូវ​កំហុស និង​អំពើ​អាក្រក់​លាក់កំបាំង​របស់​មនុស្ស​ដទៃ », ( ២ ) « ចាប់​យក​បាននូវ​កំហុស និង​អំពើ​អាក្រក់​លាក់កំបាំង​របស់ខ្លួន​ឯង​ផ្ទាល់ », ( ៣ ) « ស្វែងរក និង​នាំ​មក​នូវ​សេចក្តីល្អ​ដែល​មើល​ឃើញ​ក្នុង​មនុស្ស​ដទៃ » និង ( ៤ ) « ស្វែងរក និង​នាំ​មក​នូវ​សេចក្តីល្អ​ដែល​មើល​ឃើញ​ក្នុង​ខ្លួន​យើង » ( « Quick to Observe » Liahona ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ១៩ ) ។