២០១៨
ម៉ូសេ​ធ្វើ​តាម​ព្រះ
ខែ មិថុនា ឆ្នាំ ២០១៨


រឿង​ក្នុង​ព្រះគម្ពីរ

ម៉ូសេ​ធ្វើ​តាម​ព្រះ

ដកស្រង់​ពី និក្ខមនំ ២-៣៤ ។

រូបភាព
Moses Follows God 1
រូបភាព
Moses Follows God 2
រូបភាព
Moses Follows God 3

ថ្ងៃមួយ​ម្ចាស់ក្សត្រី​សាសន៍​អេស៊ីព្ទ​បាន​ឃើញ​ទារក​សាសន៍​ហេព្រើរ​ម្នាក់​នៅក្នុង​កន្ត្រក ។ ទ្រង់​បាន​ដាក់​ឈ្មោះ​ឲ្យ​ទារក​នោះថា ម៉ូសេ ហើយ​បាន​លើក​គាត់​ឡើង​ឲ្យ​ធ្វើ​ជា​បុត្រា​ស្តេច ។

ពេលម៉ូសេ​ធំឡើង គាត់​ពុំ​ចូលចិត្ត​ការប្រព្រឹត្ត​របស់​ពួក​សាសន៍​អេស៊ីព្ទ​លើ​សាសន៍​ហេព្រើរ​ដែល​ជា​ទាសករ​របស់​ពួកគេ​ឡើយ ។ ពេល​ម៉ូសេ​បាន​ការពារ​ពួកគេ ស្តេច​អេស៊ីព្ទ​ចង់​សម្លាប់​លោក ។ ម៉ូសេ​ត្រូវ​រត់​គេច​ខ្លួន​ទៅ​ឆ្ងាយ ។ ក្រោយ​មកព្រះ​បាន​ប្រាប់លោក​ឲ្យ​ត្រឡប់​ទៅវិញ ហើយ​រំដោះ​ប្រជាជន​សាសន៍​ហេព្រើរ​ឲ្យ​មាន​សេរីភាព ។

ម៉ូសេ​បាន​សូម​ឲ្យ​ស្តេច​ផារ៉ោន​ដោះលែង​ប្រជាជន​សាសន៍​ហេព្រើរ ។ ផារ៉ោន​បាន​បដិសេធ ។ ព្រះ​បាន​ជួយ​ម៉ូសេ​ឲ្យ​ដាក់​បណ្តាសា​ដល់​ដែនដី​នោះ ដើម្បី​ឲ្យ​ផារ៉ោន​ប្តូរ​ព្រះទ័យ​ទ្រង់ ។ មាន​រុយ, ចៃ និង​កង្កែប​ជាច្រើន​ពាសពេញ​ដែនដី ។ ទីបំផុត​ផារ៉ោន​បាន​មាន​បន្ទូល​ថា ពួក​ទាសករ​អាច​ចាកចេញ​ទៅ​បាន ។

ពេល​ពួកគេ​កំពុង​ចាកចេញ ផារ៉ោន​បាន​ប្តូរ​ព្រះទ័យ​ទ្រង់​វិញ ហើយ​បាន​បញ្ជូន​ពល​ទ័ព​របស់​ទ្រង់​ឲ្យ​ដេញ​តាម​ពួកគេ ។ ពេល​ប្រជាជន​ម៉ូសេ​បាន​មក​ដល់​សមុទ្រ​ក្រហម ព្រះ​បាន​ធ្វើ​ឲ្យ​មាន​ផ្លូវ​ស្ងួត​មួយ​កាត់​សមុទ្រ ដើម្បី​ឲ្យ​ពួកគេ​អាច​រត់​គេច​ខ្លួន​បាន ។

ព្រះ​បាន​ប្រទាន​ក្រឹត្យវិន័យ​ដប់​ប្រការ​ដល់ម៉ូសេ ។ ម៉ូសេ​បាន​បង្រៀន​ក្រឹត្យ​វិន័យ​ទាំងនោះ​ដល់​ប្រជាជន ពេល​ពួកគេ​បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ដែន​ដី​សន្យា ។ ទីបំផុត​ពួកគេ​មាន​សុវត្ថិភាព និង​មាន​សេរីភាព !

ខ្ញុំ​អាច​ក្លាយ​ដូច​ជា​ម៉ូសេ ។ ខ្ញុំ​អាច​ធ្វើតាម​ព្រះបញ្ញត្តិ ។ ព្រះ​នឹង​ជួយ​ខ្ញុំ ពេល​ខ្ញុំ​ការពារ​ដល់អស់​អ្នក​ដែល​ត្រូវការជំនួយ ។