២០១៨
វិធី​បី​យ៉ាង​ដើម្បី​ដើរតួធ្វើ​ជា​ឪពុក
ខែ មិថុនា ឆ្នាំ ២០១៨


Digital Only

វិធី​បី​យ៉ាង​ដើម្បី​ដើរតួធ្វើ​ជា​ឪពុក

តើ​អ្នកអាចធ្វើ​អ្វីខ្លះ​ដើម្បីដើរតួ​ធ្វើ​ជា​ឪពុក​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​វួដ និង​សហគមន៍​របស់​អ្នក ?

រូបភាព
father and sons

បុរស​មួយ​ចំនួន​នឹង​មាន​ឯកសិទ្ធិ​ក្នុងការ​ធ្វើ​ជា​ឪពុក​ ខណៈ​ដែល​បុរស​ផ្សេង​ទៀត​គ្មាន​បទពិសោធន៍​នឹង​ភាព​ជា​ឪពុក​ឡើយ រហូត​បន្ទាប់​ពី​ការរស់​ឡើង​វិញ ។ ទោះបីជា​ស្ថានភាព​អ្នក​បែប​ណា​ក៏​ដោយ នេះ​គឺ​ជា​របៀប​បី​យ៉ាង​ដែល​អ្នក​អាច​ដើរតួ​ជា​ឪពុក​ដ៏​មាន​ឥទ្ធិពល​ដល់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក ៖

  1. តម្កើង​ការហៅ​របស់​អ្នក

    មិន​ថា​អ្នក​ជា​សមាជិក​នៃ​គណៈប៊ីស្សព ឬ​ជា​គ្រូ​ថ្នាក់​ទារកដ្ឋាន​នោះ​ទេ ការហៅ​របស់​អ្នក​ផ្តល់​ឱកាស​ជា​ច្រើន​ដល់​អ្នក​ឲ្យ​ជួយ​ដោយ​ឧស្សាហ៍​ព្យាយាម និង​ដោយ​សោមន្ស​រីករាយ​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​អ្នក ដែលត្រូវការ​ការណែនាំ និង​សេចក្តីស្រឡាញ់ ។ អ្នក​ប្រឹក្សា​កូរ៉ុម​ឌីកុន​អាច​លើក​ទឹកចិត្ត​ពួកយុវជន​ដែល​កំពុង​មាន​ការលំបាក​នឹង​បញ្ហា​ខាង​វិញ្ញាណ ឬ​ខាង​សាច់​ឈាម ។ គ្រូ​បង្រៀន​តាម​ផ្ទះ​អាច​ធ្វើ​ឲ្យ​ជីវិត​នៃ​ក្រុមគ្រួសារ​ដែល​គាត់​ទៅ​សួរសុខទុក្ខ​នោះ​ឲ្យ​ចម្រុងចម្រើន​ឡើង ។ ពេល​អ្នក​តម្កើង​ការហៅ​របស់​អ្នក នោះ​អ្នក​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ដើម្បី​ដឹង​ទាំងស្រុង​នូវ​ព្រះចេស្តានៃ​បព្វជិតភាព​របស់​ព្រះ ហើយ​ផ្តល់​ពរ​ដល់​ជីវិត​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក ( សូមមើល គ. និង ស. ៨៤:៣២–៣៣) ។

  2. ឈោង​ទៅជួយ

    សូម​ផ្តោតចិត្តទៅលើពួកយុវវ័យ​ដែល​មាន​ទេពកោសល្យ និង​មាន​ចំណាប់​អារម្មណ៍​ដែល​អ្នក​ធ្វើការជាមួយ​ពួកគេ ។ សរសេរ​អ៊ីម៉ែល និង​សំបុត្រ​ទៅ​អ្នកផ្សព្វផ្សាយ​សាសនា ។ បង្កើត​ទំនាក់ទំនង​ជាមួយ​បងប្អូន​បង្កើត ក្មួយ​ស្រី ក្មួយ​ប្រុស បងប្អូន​ជីដូន​មួយ និង​សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ ។ ឱកាស​ដើម្បី​ដើរ​តួ​ធ្វើ​ជា​ឪពុក​អាច​ពុំ​កើត​មក​ភ្លាមៗ​ដោយ​ខ្លួន​វា​នោះ​ទេ ប៉ុន្តែ​នៅពេល​អ្នក​ស្ថាបនា​ទំនាក់ទំនង ហើយ​យកចិត្ត​ទុកដាក់​ជាពិសេស​ដល់​អស់​អ្នក​ដែល​កំពុង​មាន​ការលំបាក នោះ​អ្នក​អាច​នៅក្នុង​ស្ថានភាពមួយ ដើម្បី​ជួយ​ពួកយុវវ័យ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​នៅក្នុង​ជីវិត ។

  3. បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្មោះត្រង់

    ពួកយុវជន និង​យុវនារី​មួយ​ចំនួន​ដែល​អ្នកធ្វើការ​ជាមួយ​អាច​មាន​បញ្ហា​ខាង​ឥរិយាបថ ឬ​ទម្លាប់​អាក្រក់​ដែល​អាច​ជា​រឿង​ដ៏​ស្មុគស្មាញ ។ វា​អាច​ត្រូវ​បាន​ល្បួង​នៅ​គ្រា​ខ្លះ​ឲ្យ​លុតដំ ឬ​ដាក់​ដែន​កំណត់​សម្រាប់​យុវវ័យ ឬ​កុមារ​ទាំង​នោះ ។ ទោះបី​រឿង​នេះ​ចាំបាច់​នៅក្នុង​ករណី​មួយ​ចំនួន​ក្តី វា​អាច​ជា​ពុំមែន​ជា​របៀប​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កែតម្រូវពួកគេ​នោះ​ទេ ជាពិសេស​ប្រសិនបើ​ពួកគេ​ពុំមែន​ជា​កូន​បង្កើត​របស់​យើង​នោះ ។ សូម​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះវរបិតាសួគ៌​យើង​ដែល « ​ប្រកប​ដោយ​មេត្តា​ករុណា និង​អាណិតអាសូរ ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ពិត​ត្រង់​ជា​បរិបូរ » (ទំនុកតម្កើង ៨៦:១៥) ។